ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដាយមាស​ទាំង ៦ របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ !

4 ឆ្នាំ មុន
  • ភ្នំពេញ

ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​នាំ​យក​មេដាយមាស​បញ្ជាក់​ពី​គុណភាព​អន្តរជាតិ​ចំនួន ៦ ពី Monde Selection Awards 2019…

ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​នាំ​យក​មេដាយមាស​បញ្ជាក់​ពី​គុណភាព​អន្តរជាតិ​ចំនួន ៦ ពី Monde Selection Awards 2019 ដែល​ទទួល​បាន​ពី​ប្រទេស​អ៊ី​តា​លី មក​ប្រទេស​កម្ពុជា​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី ៥ ខែមិថុនា ឆ្នាំ​២០១៩ ។

លោក លាង ពៅ (​ភី​ធើ​រ​) សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឲ្យ​ដឹង​ថា «​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស វិនិយោគ​ជា​ចម្បង​លើ​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព គ្រឿងចក្រ និង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ និង​គ្រឿងផ្សំ​គុណភាព​ខ្ពស់​ដើម្បី​សម្រិតសម្រាំង​គុណភាព​ផលិតផល​គ្រប់មុខ​របស់​ខ្លួន​ឲ្យ​មានគុណ​ភាព​ខ្ពស់​កម្រិត​អន្តរជាតិ​ស័ក្តិ​សមជា​ផលិតផល​កូន​ខ្មែរ​ជម្រើស​ទី​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ពិត​ៗ» ។

ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ទទួល​បាន​មេដាយមាស​បញ្ជាក់​ពី​គុណភាព​អន្តរជាតិ​ទាំង ៦ រួម​មាន​៖ ស្រា​បៀរ​កម្ពុជា ស្រា​បៀរ Barrley Black អ៊ិ​ច​ស្ត្រា​ស្តោ​ត ទឹកក្រូច​អាយ​ស៍​កូ​ឡា ទឹកក្រូច​អាយ​ស៍រស​ជាតិ​ក្រូចឆ្មា ទឹកក្រូច​អាយ​ស៍រស​ជាតិ​ផ្លែ​ឈើ​ចំរុះ ទឹក​ផ្លែ​ឈើ​ជូ​ប​រសជាតិ​គូលែន ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ