ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ប្រព្រឹត្តិ​បែប​នេះ​លើ​មន្ត្រី​សហព័ន្ធ​សហ​ជីព​ផង ឆែក​កាំ​មេ​រ៉ា​ចឹ​ង​ហើយគេច​ម៉េច​រួច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សហព័ន្ធ​សហជីព​ម្នាក់​ទុក​ម៉ូតូ​នៅ​នឹង​ម៉ាត​មិន​បាន​ផ្ញើ​គេ ហើយ​ឡើង​រថយន្ត​ជា​មួយ​មេ​ដើរ​មើល​កម្មករ លុះ​ត្រឡប់​មក​វិញ​ត្រូវ​ជនសង្ស័យ​លួច​យក​ម៉ូតូ​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ម៉ាត…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សហព័ន្ធ​សហជីព​ម្នាក់​ទុក​ម៉ូតូ​នៅ​នឹង​ម៉ាត​មិន​បាន​ផ្ញើ​គេ ហើយ​ឡើង​រថយន្ត​ជា​មួយ​មេ​ដើរ​មើល​កម្មករ លុះ​ត្រឡប់​មក​វិញ​ត្រូវ​ជនសង្ស័យ​លួច​យក​ម៉ូតូ​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ម៉ាត រាស់​សាំង តេ​ឡា កែង​ស្តុប​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​ដែល​ជនសង្ស័យ​លួច​បាត់​នោះ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AN- 0281 ចំណែក​​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ឡាយ សុ​ជាតិ ភេទ​ប្រុស មុខរបរ​មន្ត្រី​សហព័ន្ធ សហជីព សេរីភាព កម្មករ​ខ្មែរ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​សាលា ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​កើតហេតុ នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ម៉ាត ផ្លូវជាតិ​លេខ​៤​កែង​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ជម្ពូ​វ័ន ហើយ​​ឡើង​រថយន្ត​ទៅ​ជាមួយ​មេ​របស់​គាត់​ដើរ​មើល​កម្មករ​តាម​បណ្តា​រោងចក្រ បន្ទាប់​មក​នៅ​ម៉ោង​កើត​ហេតុ​នោះ គាត់​បាន​មក​យក​ម៉ូតូ​ដើម្បី​ទៅ​ផ្ទះ​វិញ​។ លុះ​មក​ដល់​ដោយ​មិនឃើញ​ម៉ូតូ ក៏​ទៅ​សួរ​បុគ្គលិក​ម៉ាត​ខាងលើ តែ​មិន​ទាន់​បាន​ឆែក​កាំ​មេ​រ៉ា​នៅឡើយទេ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ជួយ​ឆែក​កាំ​មេ​រ៉ា និង​ឃាត់​ជនសង្ស័យ​ខាងលើ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ