នេះ​ដែល​លើ​បណ្តាញ​សង្គម​ចិន​កំពុង​ផ្ទុះ​​ឃើញ​«ថាសហោះ​មនុស​្សពិភព​​ក្រៅ»


តាម​ប្រភព​ពី​ Shanghaiist បានឱ្យ​ដឹង​ថា បណ្តាញ​សង្គម​ចិន​បាន​ផ្ទុះ​រឿង​ឃើញ​ថាសហោះ​របស់​មនុស្ស​ពិ​ភព​ក្រៅ ​កាលពី​ព្រឹក​ថ្ងៃអាទិត្យមុន​ ។ អ្នក​មក​ពី Shangdong, Shanxi, Hebei និង Henan សុទ្ធ​តែ​បង្ហោះ​រូបថត និង​វី​ឌី​អូ បង្ហាញ​ពី​ទិដ្ឋភាព​ថាសហោះ​នេះ ដែល​មាន​ស្រមោល​ផ្សែង​ពណ៌​.ស​​ជាប់​នៅ​លើ​មេឃ​ ។

នេះ​ពិតជា​ថាសហោះ​របស់​មនុស្ស​ក្រៅ​ភព​មែន​ទេ? តាម​ការ​ពិត គឺ​មិន​អ៊ីចឹង​ទេ​ ។ អ្វី​ដែល​ពួក​គេ​មើលឃើញ គឺជា​មី​ស៊ី​ល​ម្យ៉ាង ដែល​ទាហាន​បាន​បង្ហោះ​នៅ​សមុទ្រ Bohai កាលពី​ចុង​ស​ប្តា​ហ៍​។ នេះ​គឺជា​ការ​លើក​ឡើង​របស់​រដ្ឋបាល​សុវត្ថិភាព​ដែនសមុទ្រ​នៃ​ប្រទេស​ចិន​។

នៅ​ថ្ងៃ​ចន្ទ ស្ថាប័ន​កងទ័ព​រំដោះប្រជាជន​កងទ័ព បាន​បង្ហោះ​រូបភាព​នៅ​លើ​គណនី Weibo ដែល​សរសេរ​ភ្ជាប់​ជាមួយ​ថា​៖ «​តើ​អ្នក​ជឿ​ថា​ មាន​ថាសហោះ​នៅ​លើ​លោក​នេះ​ទេ» ។ ក្រោយមក​គ េ​ក៏​បង្ហោះ​រូប​មួយទៀតបង្ហាញ​ពី​រូប​មី​ស៊ី​លបាញ់​ចេញពី​ក្រោម​ទឹក ហើយ​សរសេរ​ស្រ​ដៀង​គ្នា​ថា​ «តើ​អ្នក​ជឿ​លើ​ការ​មាន​ថាសហោះ​ទេ?»​។

គួរ​បញ្ជាក់​ថា ចិន​នៅ​ពេល​នេះ​ កំពុង​តែ​បង្កើត​មី​ស៊ី​លបាញ់​ចេញពី​ក្រោម​សមុទ្រ ​ហៅ​ថា JL-3 ដែល​អាច​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​យល់​ថា​ជា​ថាសហោះ​នា​ពេល​ថ្មី​ៗ​នេះ​ ៕ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ