ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្រ​​សៀមហោះឆ្វែល​តាមខ្សែ​បន្ទាត់ព្រំដែន​​ជា​ច្រើន​​លើក​​ច្រើ​នសា​​ ខណៈ​​កម្លាំង​​យោធា​​បន្ថយ​កំដៅ

15 ឆ្នាំ មុន

​យោងតាម​មន្ត្រីយោធា​នៅខ្សែ​បន្ទាត់ព្រំដែន​​​​តំបន់ប្រាសាទព្រះវិហារ​​បាន​ឱ្យ​ដឹង​​នៅ​​រសៀល​ថ្ងៃ​ទី​​៩ មីនា ​២០១១ ថា ​​មានយន្តហោះ​​សៀម​​២គ្រឿង​​បានហោះ​ឆ្វែល​​​ចុះ​ ឆ្វែលឡើង​ ជា​ច្រើន​​​លើក​​ក្នុងទឹកដី​ថៃ​នៅ​ទល់មុខ​​ប្រាសាទ​​ព្រះវិហារ​​​កាលពីវេលាម៉ោង​​ប្រមាណជាង​​​១១​និង​​១២​ថ្ងៃ​ត្រង់​​​ថ្ងៃពុធ​នេះ ។ បើតាមអ្នក​ឆ្លើយ​ឆ្លង​​ព័ត៌​មាន​ កោះសន្តិភាព​​​ប្រចាំ​តំបន់ព្រំដែន​​​ប្រាសាទព្រះ​វិហារ​ បា​​នបញ្ជាក់​ឱ្យ​​ដឹង​ដែរ​ថា កាលពី​ថ្ងៃ​អង្គារ​​ម្សិលមិញ​​​ក៏មាន​ឧទ្ធម្ភាគចក្រ​​​សៀម​​​ធុនធំ​​មួយ​​គ្រឿង​​​ដឹក​មន្ត្រី​ក្រសួង​​ការបរទេស​ និង​មន្ត្រី​​យោ​ធា​ជាន់​ខ្ពស់​​​ថៃ​ជា​ច្រើន​រូប​បានចុះចត​​នៅ​ភូមិ​​ស្រល់​ចម្ងាយ​​​​ប្រមាណ​​១២គីឡូម៉ែត្រ ​ពី​មុខប្រា​សាទ​​ព្រះវិហារ​​របស់ខ្មែរ នៅ​វេលា​ម៉ោង​​៩ព្រឹក​ ហើយ​បានបន្ត​ដំណើរ​​​ចូលទៅកាន់​​ផ្ទះក្រហម រហូត​​​ដល់​ម៉ោង​​១២​និង​​​១៩​នាទី​ថ្ងៃត្រង់​​​ទើប​ត្រឡប់​​ទៅវិញ ។

ទាក់​​ទង​​​ទៅនឹង​​យន្តហោះ​​សៀម​២គ្រឿង​​​​ដែល​ហោះ​​នៅថ្ងៃទី​​​៩ មីនា នេះ ពុំ​​មានប្រភព​ណា​មួយបញ្ជាក់​ថា តើយន្តហោះ​​នេះ​ជា​​ប្រភេទ​យន្តហោះ​​​អ្វី​​នោះទេ ​ហើយ​ក៏​ពុំ​​​​ដឹង​ពី​​គោល​បំណង​​ច្បាស់លាស់​ពី​ការ​ហោះក្រឡឹង​​ឆ្វែល​ចុះ​​ឆ្វែលឡើង​​នោះដែរ ។ ​ទោះជា​​យ៉ាង​ណា​ស្ថាន​​ភាពយោធា​​បានវិលទៅ​​រក​ប្រក្រតី​ភាពឡើង​វិញ ​ហើយ​នៅថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​មាន​​ភាព​តានតឹង​​​ស្ទើរ​​​២៤ម៉ោង​ចាប់​ពី​រសៀលថ្ងៃ​​ចន្ទ ​រហូត​ដល់​វេលា​​រសៀល​ថ្ងៃ​​​អង្គារ​ម្សិលមិញនោះ​រួចមក  ប៉ុន្តែ​​​​ភាពធូរស្រាល​​នេះ​កម្ពុជា​​នៅតែ​ប្រុង​​​ជើង​ការ​​ណ៍​ខ្ពស់​​ក្នុងការការពារ​​បូរណភាពទឹកដី​​ដដែល​មិន​​​ឱ្យ​សត្រូវ​​សៀម​ឈ្លានពាន​​រំលោភ​បំពាន​​បាន​ជា​ដាច់​ខាត​ ។​

គួរ​បញ្ជាក់​​​​​ដែរ​ថា ​​ភាពតានតឹង​​កើត​ឡើង​​វិញ​ជា​ថ្មី​​ចាប់តាំង​ពី​រសៀលថ្ងៃទី​​ចន្ទ រហូត​​មកដល់​​រសៀល​​ថ្ងៃ​​​អង្គារ​ម្សិលមិញ​​នេះ​ ​គឺ​កើត​ឡើង​​​ខណៈ​ពេល​ដែលទាហាន​​សៀម​​បាន​​បង្កើនកម្លាំង​​ទ័ពយ៉ាង​ច្រើន​ចូលមក​កាន់​​តំបន់ជួរ​​មុខ​ក្នុងទឹកដី​​​របស់គេ នៅទល់មុខ​នឹងប្រាសាទ​​ព្រះវិហារ ​កន្លែង​​ដែលទាហាន​​សៀមប៉ុនប៉ង​​ធ្វើផ្លូវ​​​តម្រង់​​ចូល​មក​កាន់​ចំណុច​​សំបុក​ឃ្មុំ​​ក្នុងទឹកដី​កម្ពុជា​នោះ។ ជាមួយគ្នានេះដែរ ទាហាន​សៀម​​​​ក៏​បាន​​ដឹក​​ជញ្ជូន​​ឈើ​ ដែក ស៊ីម៉ង់ត៍ ​និង​សម្ភារ​​ជា​ច្រើន​​​រថ​យន្ត​​ព្រមទាំង​គ្រឿងចក្រ​​មកដាក់​នៅ​ចំណុច​ស្រះត្រាវ ​ក្បែរ​​ច្រកទ្វារ​​ដែក​ក្នុង​​ទឹកដីរបស់​​គេ ​និង​សាង​សង់​​​លេណដ្ឋាន​​ជាច្រើន​ទៀត​​ផង​ដែរ ៕​