ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាសោកស្តាយ ដែលមន្ត្រីពន្ធដាម្នាក់​គិត​ថា ខ្លួនឯងមិនអីទេ..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​មន្ត្រី​​​សាខា​ពន្ធដា​រខណ្ឌចំការមន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោ​ច​អា​ធ័​ម ក្រោយ ជិះម៉ូតូ​បុកជាមួយ​​​រថយន្ត​ស្ព័​រ​មួយ​គ្រឿង​​ត្រង់​ចំណុច​ភ្លើងស្តុប​ស្ថានទូត​រុ​ស្ស៊ី កាលពី​វេលា​ម៉ោង​១២ និង ៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ មិថុនា ​ក្រោយ​ពេលគាត់​ចេញពី​ផឹក​នៅ​ក្លិបកម្សាន្តមួយកន្លែង…

រាជធានីភ្នំពេញ ៖ បុរស​ជា​មន្ត្រី​​​សាខា​ពន្ធដា​រខណ្ឌចំការមន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោ​ច​អា​ធ័​ម ក្រោយ ជិះម៉ូតូ​បុកជាមួយ​​​រថយន្ត​ស្ព័​រ​មួយ​គ្រឿង​​ត្រង់​ចំណុច​ភ្លើងស្តុប​ស្ថានទូត​រុ​ស្ស៊ី កាលពី​វេលា​ម៉ោង​១២ និង ៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ មិថុនា ​ក្រោយ​ពេលគាត់​ចេញពី​ផឹក​នៅ​ក្លិបកម្សាន្តមួយកន្លែង ហើយភ្លាមៗ​ គិតថាមិនមានអ្វី​ធ្ងន់ធ្ងរ គ្រាន់តែ​រលាត់ដៃ​​ជើង​បន្តិច​ប​ន្តួចតែ​​ប៉ុណ្ណោះ​។

សេចក្តីរាយការណ៍ឱ្យ​ដឹងថា ​​ភ្លាម​ៗជនរងគ្រោះ​ក៏មិន​បាន​ទៅ​ផ្ទះ ឬ​ក៏​ទៅ​​​មន្ទីរពេទ្យ​ព្យាបាលដែរ ដោយ​​​គាត់ឱ្យ​មិត្តភក្តិ​ម្នាក់​នាំ​ទៅ​ដេក​នៅផ្ទះ​សំណាក់​វិញ ។ លុះ​ព្រឹក​ឡើង​ គាត់​មាន​អាកា​រៈ​មិនស្រួលខ្លួន​ខ្លាំង ក៏ទាក់​ទងទៅ​​​មិត្តភក្តិ​ ដើម្បី​ជូនទៅ​​​គ្លីនិក​ឯកជន​មួយ ។ តែទៅដល់ ​ត្រូវ​​គ្រូ​ពេទ្យបាន​ប្រាប់​ថា«គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​» នៅ​​ម៉ោង​ប្រមាណ​១២ និង​៤៥​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ដដែល​ ហើយ​ក្រុម​គ្រួសារ​បាន​មក​រាយការណ៍​ប្រាប់​​​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ដឹង​ពី​រឿង​នេះ​ ។

តាម​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ថា បុរស​រង​គ្រោះ​​ឈ្មោះ នូ តូ​រីត អាយុ៣៣​ឆ្នាំ ជា​មន្ត្រី​ជាប់​កិច្ចសន្យា បម្រើ​ការនៅ​សាខា​ពន្ធដា​ខណ្ឌចំការមន មាន​ទីលំនៅ​ផ្ទះ​លេខ១០៧ ផ្លូវ​ចា​តិ​លេខ​២ ក្នុងភូមិ​ទួលរ​ការ សង្កាត់ ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​។

​ក្រោយ​ពី​ទទួល​បានការ​រាយការណ៍​ពី​ករណី​បុរស​​​មន្ត្រី​​សាខា​ពន្ធដា​ខណ្ឌចំការមន​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ កម្លាំង​មាន​សម្ថ​កិច្ច​ជំនាញ​ប៉ុស្តិ៍​ទន្លេបាសាក់ និងខណ្ឌចំការមន​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​មើល​នៅ​ចំណុច​ភ្លើងស្តុប​ស្ថានទូត​រុ​ស្ស៊ី​ខាងលើ តាម​រយៈ​រូបភាព​វីដេ​អូ​កាមេរ៉ាសុវត្ថិភាព​នៅ​តាម​ផ្ទះ​ក្បែរ​ៗ​នោះ​បាន​បញ្ជាក់​ថា «​ម៉ូតូ​​ជន​រង​គ្រោះ​​បាន​ប៉ះ​ជាមួយ​និង​រថយន្ត​ស្ព័​រ​ធន់​តូច​មួយ​គ្រឿង ពិត​ប្រាក​ដ​មែន» ។

​​បានឃើញ​ភាគី​ទាំង​ពីរ​ចុះ​មក​និយាយ​ដោះស្រាយ​គ្នា​ចប់​សព្វគ្រប់​ ទើបបាន​បែកផ្លូវ​គ្នា​រៀង​ៗ​ខ្លួន​ទៅ ។​ដោយ​ជន​រង​គ្រោះ​មិន​បាន​រង​របួស​ធ្ងន់ធ្ង រ​និង​រលាត់​ដៃជើង​តិចតួច​នោះ ជន​រង​គ្រោះ​ក៏​មិន​បានទៅ​​ព្យា​បាល​នៅមន្ទីរពេទ្យ​ដែរ ។ លុះ​ព្រឹក​ឡើង​ជន​រង​គ្រោះ ទើបជនរងគ្រោះ​មិន​ស្រួលខ្លួន​កាន់តែ​ធ្ងន់ដែលមិន អាច​ជួួយគាត់បាន ។​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ