ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​ធ្វើ​សិក្ខាសាលា​ពី​សេចក្តីព្រាងច្បាប់​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា​នេះ បាន​បើក​សិក្ខាសាលា​ស្វែង​យល់​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា​នេះ បាន​បើក​សិក្ខាសាលា​ស្វែង​យល់​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។

សិក្ខាសាលា​នេះ​ដែរ​មានការ​ចូលរួម​ពី​សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ច្រើន​រូប ។ លោកស្រី និ​ន​សុ​ផុ​ន ប្រធាន​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា​បាន​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​នេះ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជា​ច្រើន​លើក​មក​ហើយ ។ ការ​ធ្វើ​សិក្ខាសាលា​នៅ​ថ្ងៃនេះ ដើម្បី​យក​មតិ​ភាព​ពាក់ព័ន្ធ មក​សិក្សា រួច​ហើយ​ដាក់​ទៅ​ឝ​ណៈ​កម្ម​ការ​ជំនាញ​រដ្ឋសភា​ទាំងអស់​ពិភាក្សា​នៅ​ពេល​ខាង​មុខ​នេះ មុន​នឹង​ដាក់​ចូល​ក្នុង​សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ