ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជាគ្រោះថ្នាក់​​ដែលប្រើទូរស័ព្ទ​កំពុង​សាក​ថ្ម…ឆក់យក​ជីវិត​បាត់​ហើយ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹង​ថា ក្មេង​ស្រី​ជំទង់​ម្នាក់​បាន​ស្លាប់យ៉ាងអាណោចអាធ័មបំផុត ​​ក្នុ​ង​​ពេល​ដែល​នាង​​ដេកចុច​​​​ទូរស័ព្ទលេង ខណៈ​កំពុង​សាក​​ថ្ម ស្រាប់តែ​ឆ្លងចរន្ត​ឆក់​នាង​តែ​ម្តង ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​កាលពី​វេលា​ម៉ោង​៩ ​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៥…

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹង​ថា ក្មេង​ស្រី​ជំទង់​ម្នាក់​បាន​ស្លាប់យ៉ាងអាណោចអាធ័ម
បំផុត ​​ក្នុ​ង​​ពេល​ដែល​នាង​​ដេកចុច​​​​ទូរស័ព្ទលេង ខណៈ​កំពុង​សាក​​ថ្ម ស្រាប់តែ​ឆ្លងចរន្ត​ឆក់​នាង​តែ​ម្តង ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​កាលពី​វេលា​ម៉ោង​៩ ​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ មិថុនា នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​ក្បាល​បឹង ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ី​ធរ​កណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ មាន​ឈ្មោះ​ធី ស្រី​ពេជ្រ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​-​ឃុំ​កើតហេតុ ​ហើយ​ទូរស័ព្ទ​របស់​នាង​ម៉ាក​អាយ​ហ្វូ​ន ។ ប្រភព​បន្ត​ថា នៅមុនពេលកើតហេតុ គេ​ឃើញ​​​​នាង​​​ដេកនៅ​​លើ​គ្រែ ហើយ​ដៃ​នាង​កាន់​ទូរស័ព្ទ​លេង ដែល​កំពុង​សាក​​​ថ្ម​ជាមួយ​ប្រ៊ី​ភ្លើង ។ លុះ​មួយសន្ទុះ​ស្រាប់​តែ​ឆ្លង​ចរន្តបណ្តាល​ឱ្យ​​ឆក់នាង​ភ្លាមៗ ដោយគ្មាន​អ្នកណាអាច​ជួយនាង​បាន​ ។

ក្រោយ​ពេលកើតហេតុ ​​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ​សព ។ នេះ​ជា​ការ​ចែករំលែក
​ដល់​អ្នក​​ប្រើ​ទូរស័ព្ទ​ទាំងអស់​​សាជាថ្មី​ សូម​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បានខ្ពស់​បំផុត ពិសេស​​ក្នុង​ពេល​​ទូរស័ព្ទ​​​សាកថ្មី ត្រូវចៀសវាងកុំប្រើប្រាស់​ជា​ដាច់ខាត ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​បាន​គ្រប់ពេល ។ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ