ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

4​ខែ​ដើមឆ្នាំ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ ស្វយ័ត​ក្រុងព្រះសីហនុ​កើនឡើង​ជាង​21%

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រយៈពេល ៤ ខែ​ដើមឆ្នាំ​២០១៩ នេះ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ជាង​២​លាន​តោន បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ ២០១៨ ដែល​មាន​ជាង​១,៧​លាន​តោន ពោល​គឺ​មានការ​កើនឡើង​ជាង​២១%…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រយៈពេល ៤ ខែ​ដើមឆ្នាំ​២០១៩ នេះ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ជាង​២​លាន​តោន បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ ២០១៨ ដែល​មាន​ជាង​១,៧​លាន​តោន ពោល​គឺ​មានការ​កើនឡើង​ជាង​២១% ។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ថិតិ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។
របាយការណ៍​បញ្ជាក់​ថា​ក្នុង​បរិមាណ​ទំនិញ ឆ្លងកាត់​សរុប​ទាំង​ជាង​២​លាន​តោន ក្នុង​នោះ​មាន​ទំនិញ​នាំ​ចូល​ជាង​១,៦​លាន​តោន កើនឡើង ៣១% ហើយ​នាំ​ចេញ​មាន​ជាង​៤១​ម៉ឺន​តោន​ថយ​ចុះ​ជាង​៧% បើ​ប្រៀបធៀប​និង​រយៈពេល​ដូច​គ្នា ។

បើ​តាម​របាយការណ៍​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩ នេះ គឺ​ទំនិញ​នាំ​ចូល​មាន អង្ករ​,​ទំនិញ​ទូទៅ​, គ្រឿងចក្រ​, ស៊ីម៉ង់ត៍​, សត្វ​គោ​, ស្កសរ​,​លោហៈធាតុ​, ធ្យូងថ្ម​, អំបិល និង​ប្រេង​។ ចំណែក​ទំនិញ​នាំ​ចេញ​មាន ពោត​, ដំឡូង​មី​, គ្រឿងចក្រ​, ធ្យូងថ្ម​, កម្ទេច​ឈើ​, ឈើ​កែ​ច្នៃ​, ស្កសរ រួម​ទាំង​ទំនិញ​ទូទៅ ។

លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជូ​ធ្លាប់​មាន​ប្រសាសន៍​ថា កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាន់តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​បាន​ឆាប់រហ័ស ព្រមទាំង​មាន​តម្លៃ​ថោក សំដៅ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង និង​ប្រទេស​ក្នុង​តំបន់ ។
លោក​ទេស​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖ «​ចំណុច​សំខាន់ គឺ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​អាច​ស្រូប​យក​នូវ​ចំណែក​ទីផ្សារ​រហូត​ដល់​ជាង ៧០% នៃ​ចរាចរណ៍​ទំនិញ​ចេញ​-​ចូល​សរុប​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ម្យ៉ាងវិញទៀត ចំណត​ផែ​ពហុ​បំណង​នេះ នឹង​ជួយ​គាំទ្រ​ដល់​មូលដ្ឋាន​ភស្តុ​ភារ​សម្រាប់​ផ្គត់ផ្គង់​ការ​រុករក​ប្រេង និង​ការ​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុជា ដែល​នឹង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ផែ្ន​ក​ឧស្សាហកម្ម​ប្រេង​បន្ថែម​ទៀត​ផង​ដែរ​» ។លោក​បន្ត​ថា ៖«​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នៃ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ នា​ពេល​បច្ចុប្បន្ន និង​ក្នុង​ពេល​អនាគត កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គ្រោង​នឹង​ពង្រីក​សមត្ថភាព​របស់​កំពង់​ផែ​បន្ថែម​ទៀត តាម​រយៈ​ការ​កសាង​ចំណត​ផែ​កុងតឺន័រ​ថ្មី​មួយទៀត ដែល​មាន​ជម្រៅ​ទឹក ១៤.៥ ម៉ែត្រ ប្រវែង ៣៥០ ម៉ែត្រ ។

ជាក់ស្តែង​កាលពី​ខែសីហា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ចុះហត្ថលេខា​លើ​ពិធី​ប្តូរ​សារ និង​កិច្ចព្រមព្រៀង​ប្រាក់​កម្ចីសម្បទាន​លេខ CP-P21 រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន លើ​គម្រោង​សាងសង់ ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​នេះ ដោយ​គ្រោង​នឹង​សាងសង់​នៅ​ក្នុង​ឆ្នាំ ២០១៩ ហើយ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ ២០២២ ឬ​ដើមឆ្នាំ ២០២៣ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា ២០៣ លានដុល្លារ ។

កំពង់​ផែ​ទឹក​ជ្រៅ​នេះ​នឹង​ធានា​ដល់​ការ​ចូល​ចត​នាវា​កុងតឺន័រ​ខ្នាត​ធំ​ចំណុះ​៦០.០០០​តោន រហូត​ដល់​៩៣%​នៃ​ចំនួន​នាវា​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ដើមឆ្នាំ​២០២៣ ។ ជាង​នេះ​ទៀត​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​ក្លាយទៅជា​កំពង់​ផែ​លំដាប់ថ្នាក់​មធ្យម ដោយ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​នឹង​មាន​បរិមាណ​លើស​ពី​១ លាន TEUs ក្នុង​មួយ​ឆ្នាំ រីឯ​តម្លៃ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ទៅ​មក​កម្ពុជា នឹង​កាន់តែ​ចុះ​ទាប​ប្រហាក់ប្រហែល​នឹង​ថ្លៃ​ដឹក​ជញ្ជូន​តាម​សមុទ្រ​នៃ​ប្រទេស​ជិតខាង​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ