ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ័ពស្រួច​ក្រុម​ជម្រើសជាតិ​កម្ពុជា​​២៥​រូប​ប៉ះ ប៉ា​គី​ស្ថាន ក្នុង​នោះ​គ្មាន ចាន់ វឌ្ឍនាកា ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣ មិថុនា កន្លង​មកនេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ក្រុមជម្រើសជាតិ​កម្ពុជា​ទាំង​២៥​រូប​ដែល​ត្រៀម​ប្រកួត​ជាមួយ ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន​នា​ថ្ងៃ​ទី​៦ មិថុនា ស្អែក​នេះ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣ មិថុនា កន្លង​មកនេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ក្រុមជម្រើសជាតិ​កម្ពុជា​ទាំង​២៥​រូប​ដែល​ត្រៀម​ប្រកួត​ជាមួយ ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន​នា​ថ្ងៃ​ទី​៦ មិថុនា ស្អែក​នេះ នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ក្នុង​ព្រឹត្តិការណ៍​វគ្គ​ជម្រុះ FIFA WORLD CUP QUATAR 2022 &ASIAN CUP 2023​ ។

យោង​តាម​គេហទំព័រ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឱ្យ​ដឹង​ថា កីឡាករ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំង​២៥​រូប​នេះ​សុទ្ធតែ​ត្រូវ​បាន​ជ្រើស​ចេញពី​តាម​បណ្ដា​ក្លិប​នានា ដើម្បី​ត្រៀម​ប្រកួតប្រជែង​ជា​លើក​ដំបូង​ជាមួយ ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន រួម​មាន កីឡាករ ប្រាក់ មុន្នី​ឧត្តម​, ប៊ី​ន ច​ន្ថា​ធា​រី​, ឆេ​ង ម៉េ​ង​, កែវ សុខ​ផេង​, គួ​ច សុ​កុ​ម្ភះ​, សឿ​យ វិសាល​, សុះ ស៊ូ​ហា​ណា​, កែន ចាន់​សុ​ភ័ក្ដ្រ​, អ៊ុ​ក សុវណ្ណ​, ខេ​ង ម៉េ​ង​ហ៊ួ​រ​, គួ​ច ដា​នី​, អ៊​ន ចាន់​ប៉ូ​លី​ន​, ម៉ៅ ពិសិដ្ឋ​, ដាវ នី​ម​, សា​រ៉េ​ត គ្រី​យ៉ា​, សា រ៉ូ​សិត​, សៀង បារាំង​, ឆុង ប៊ុ​ន​ណាត​, យ៉ឺ សា​វី​, ស៊ី​ន សុ​ផា​ណាត​, អ៊ុំ វិចិត្រ​, កែវ សុខ​សីលា និង​កីឡាករ សា​វេ​ង សំណាង​ ។

Credit ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

តាម​ប្រភព​ព័ត៌មាន​កីឡាករ​ទាំង​២៥​រូប​នេះ គឺ​សុទ្ធតែ​បាន​ធ្វើតេស្ត​សមត្ថភាព​នៅ​លើ​ទីលាន​ដោយ​ផ្ទាល់​ពី​លោក ​Keisuke Honda អ្នកចាត់ការ​ទូទៅ និង​លោក ​Felix Dalmas​ ដែល​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ។ សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ដូ​ហា ប្រទេស​កា​តា នា​ថ្ងៃ​ទី​១១ ​មិថុនា ។

ជាមួយ​គ្នា​នេះសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាសង្ឃឹមថា ជនរួមជាតិ​កម្ពុជា​នឹង​ចូលរួម​ទស្សនា​ច្រើន​កុះករ​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​យើង​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ