ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺចាប់​ពេល​មក​រដូវ​គួរ​សាក​វិធី​មួយ​ចំនួន

4 ឆ្នាំ មុន

នៅ​ពេល​មក​រដូវ ម្តង​ៗ ស្ត្រី​ច្រើន​តែ​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ជុំវិញ​ពោះ ចង្កេះ និង​ភ្លៅ​។ ពេល​មក​រដូវ ម្តង​ៗ សាច់ដុំ​របស់​ស្បូន​នឹង​ត្រូវ កន្ត្រាក់​លា​ៗ​ដើម្បី​ជម្រុះ​ភ្នាស​របស់​វា​ចេញ ។…

នៅ​ពេល​មក​រដូវ ម្តង​ៗ ស្ត្រី​ច្រើន​តែ​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ជុំវិញ​ពោះ ចង្កេះ និង​ភ្លៅ​។ ពេល​មក​រដូវ ម្តង​ៗ សាច់ដុំ​របស់​ស្បូន​នឹង​ត្រូវ កន្ត្រាក់​លា​ៗ​ដើម្បី​ជម្រុះ​ភ្នាស​របស់​វា​ចេញ ។ ពេល​ខ្លះ​អ្នក​អាច​នឹង​មានការ​ឈឺចាប់​បែប​រមួល​ៗ ខណៈ​ពេល​ខ្លះ​ទៀត​អាច​នឹង​ចង្អោរ ក្អួត ឈឺក្បាល ឬ​រាករូស ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ សម្រាប់​ស្ត្រី​ដែល​មានការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​តិចតួច ឬ​ខ្លះ​បណ្តោះអាសន្ន យក​ល្អ​គួរតែ​ធ្វើ​ទៅ​តាម​វិធី​បំបាត់​ការ​ឈឺចាប់​ទាំងនេះ​ដូច​ខាងក្រោម​សិន​ទៅ ៖ លេបថ្នាំ​បំបាត់​ការ​ឈឺចាប់ពពួក​ថ្នាំ NSAIDS ច្រើន​តែ​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​លើ​ករណី​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ខ្លាំង និង​ធ្លាក់​ឈាមរដូវ​ច្រើន ។ ថ្នាំ​ទាំងនេះ​អាច​មាន​ដូច​ជា Ibuprofen (Advil) និង Naproxen (Aleve, Naprosyn)​។

ស្អំ​ទឹក​ក្តៅការ​ស្អំ​ទឹក​ក្តៅ​នៅ​ពោះ និង​ចង្កេះ​អាច​ជួយ​បំបាត់​ការ​ឈឺចាប់​បាន ។ កាលពី​ឆ្នាំ ២០១២ មានការ​សិក្សា​មួយ​បាន​ផ្តោត​ទៅ​លើ​ស្ត្រី​អាយុ​ចាប់ពី​១៨ ទៅ​៣០​ឆ្នាំ ដែល​មក​រដូវ​ជា​ទៀងទាត់​នោះ​បាន​រក​ឃើញ​ថា ការ​ស្អំ​ទឹក​ក្តៅ​ត្រឹម​៤០​អង្សា អាច​មាន​ប្រសិទ្ធភាព​បំបាត់​ការ​ឈឺចាប់​ដូច​គ្នា​នឹង​ថ្នាំ Ibuprofen ដែរ​។ ការ​ស្អំ​នេះ​គួរតែ​ធ្វើ​ត្រឹមតែ​ម្តង ២០​នាទី និង​ចំនួន ៣ ទៅ​៤​ដង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ ។

ការ​រួម​ភេទ ខណៈ​ពេល​ដែល​មិន​មានការ​សិក្សា​ណាមួយ​ដែល​ផ្តោត ត្រង់​ៗ​ទៅ​លើ​ឥទ្ធិពល​នៃ​ការ​ឈាន​ដល់​ចំណុចកំពូល​ក្នុង​ពេល​រួម ទៅ​លើ​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ក៏​ដោយ តែ​វិទ្យាសាស្ត្រ​បាន​ណែនាំ​ថា វា​ទំនងជា​មាន​ប្រយោជន៍​។ ការ​ឈាន​ដល់​ចំណុចកំពូល​ក្នុង​ពេល​ភ្ញោ​ជតា​ម​ទ្វារមាស នឹង​ជំរុញ​ដល់​ការ​បញ្ចេញ​សារធាតុ​ចម្លង​សរសៃប្រសាទ​ដូច​ជា Endorphins និង Oxytocin ដែល​វា​ទាំង​ពីរ​នេះ​អាច​បន្ថយ​ការ​ឈឺចាប់​បាន ។

អាហារ​ដែល​ត្រូវ​ចៀសវាង ក្នុង​ពេល​មក​រដូវ យក​ល្អ​គួរតែ​ចៀសវាង​អាហារ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ហើមពោះ និង​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន ។ អាហារ​មួយ​ចំនួន​ដែល​ជាដើម​ហេតុ​ធ្វើ​ឲ្យ​ហើមពោះ និង​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​នោះ​មាន​ដូច​ជា​៖ •​អាហារ​ខ្លាញ់ •​គ្រឿង​ស្រវឹង
•​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស •​ជាតិ​កាហ្វេ​អ៊ី​ន •​អាហារ​ប្រៃ ការ​កាត់​បន្ថយ​អាហារ​ទាំងនេះ​អាច​ជួយ​បន្ថយ​ការ​ឈឺចាប់​បែប រមួល​ៗ និង​ភាព​តានតឹង​ក្នុង​ពោះ​បាន ។ យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​តែ​ខ្ញី ឬ​តែ​ជី​អង្កាម (​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​) ឬ​ទឹកក្រូច​ឆ្មា​ក្តៅ ឧណ្ហ​ៗ​វិញ ។ បើសិនជា​ត្រូវការ​ផ្អែម អ្នក​គួរតែ​ជ្រើសរើស​ផ្លែ​ឈើ​ជំនួស​វិញ​ដូច​ជា ស្ត្រ​បឺ​រី ឬ​រ៉ា​ស​បឺ​រី​(​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ