ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាសមាស​! ទស្សនា​ផ្ទះ​វីឡា​គំរូ និង​ខុន​ដូ​ថ្មី​ពី ជីប​ម៉ុង លែ​ន​បញ្ចុះតម្លៃ $3000​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ជីប​ម៉ុង ​លែ​ន នឹង​ធ្វើ​កម្មវិធី​ទស្សនា​ផ្ទះ​វីឡា​គំរូ​លើក​ទី​៤ ចាប់ពី​ថ្ងៃ​ទី ៨ ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ជីប​ម៉ុង ​លែ​ន នឹង​ធ្វើ​កម្មវិធី​ទស្សនា​ផ្ទះ​វីឡា​គំរូ​លើក​ទី​៤ ចាប់ពី​ថ្ងៃ​ទី ៨ ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ដែល​មា​នទី​តាំងនៅ​ក្នុង​គម្រោង​លែ​ន​ម៉ាក ២៧១ ស្ថិត​នៅ​លើ​ផ្លូវ​២៧១ កែង​នឹង​៣៧១ ។ នៅ​ក្នុង​ថ្ងៃ​នៃ​កម្មវិធី​នោះ​ផង​ដែរ​ក្រុមហ៊ុន​ក៏​នឹង​ធ្វើការ​បើក​លក់ Unit ថ្មី​បន្ថែម​ទៀត​នៅ​គម្រោង​ផាក​លែ​ន​ខុន​ដូ​ធី​ខេ​ជាមួយនឹង​ការ​ផ្តល់​ជូន​បណ្ណ​បញ្ចុះតម្លៃ និង​កាដូ​ពិសេស​ៗ​ជា​ច្រើន​។

កម្មវិធី​ទស្សនា​ផ្ទះ​វីឡា​គំរូ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ឲ្យ​អតិថិជន​ទាំងអស់​បាន​ទស្សនា​នឹង​ស្វែង​យល់​បន្ថែម​អំពី​ភាពល្អ​ប្រណីត​នៃ​រចនាប័ទ្ម​របស់​ប្រភេទ​ផ្ទះ​នីមួយ​ៗ​ក៏​ដូច​ជា ស្វែង​យល់​អំពី​បច្ចេកទេស​ផ្សេង​ៗ​ក្នុង​ការ​សាងសង់​លំនៅ​ឋាន​ដែល​មានគុណ​ភាព​យ៉ាង​រឹង​មាំ​របស់​ក្រុមហ៊ុន​ជីប ម៉ុង លែ​ន ។ អតិថិជន​ទាំងអស់​អាច​មក​ចូលរួម​ផ្ទាល់​ដោយ​សេរី ដើម្បី​ទស្សនា​វីឡា​គំរូ​ក៏​ដូច​ជា សាកសួរ​ព័ត៌មាន​លម្អិត​បន្ថែម​ទៅ​លើ​គម្រោង​ផ្សេង​ៗ​ផង​ដែរ ។ កាន់តែ​ពិសេស​អតិថិជន​អាច​ទទួល​បាន​បណ្ណ​បញ្ចុះតម្លៃ​រហូត​ដល់ $3000 ទៅ​លើ​លំនៅ​ឋាន​គ្រប់​គម្រោង និង​គម្រោង​ផាក លែ​ន ខុន​ដូ ធី​ខេ ផង​ដែរ ។ ដូច្នេះ​សូម​ប្រញាប់​រួសរាន់​ឡើង ព្រោះ​ការ​ផ្តល់​ជូន​នេះ​សម្រាប់​តែ​ពីរ​ថ្ងៃ​នៃ​កម្មវិធី​តែ​ប៉ុណ្ណោះ ។

គួរ​រំឭក​ថា បច្ចុប្បន្ន​ក្រុមហ៊ុន ជីបម៉ុង លែ​ន មាន​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​ធំ​ៗ​ចំនួន​៨ ដែល​រួម​មាន​លែ​ន​ម៉ាក 271, លែ​ន​ម៉ាក​60M, ផាក លែ​ន សែន សុខ​, ផាក លែ​ន 598, ផាក លែ​ន ធី​ខេ​, ផាក លែ​ន 6A, ផាក លែ​ន ខុន​ដូ ធី​ខេ​, និង​លែ​ន រី​ច ចំការ​ដូង ដែល​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់ ដែល​កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន ៕ កែសម្រួលដោយ ៖ សុឃាក់

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទូរស័ព្ទ​ទៅ​លេខ 061 997 888 ឬ គេហទំព័រ Facebook: https://www.facebook.com/chipmongland/ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ