ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ម្នាក់​ប្រឹង​រើ​រត់​ទាំង​មាន​ឈាម​ហូរ​ពេញ​ខ្លួនប្រាណ​ឲ្យ​គេឯង​ជួយ​…​ចិន​ដូច​គ្នា​ចាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​រង​គ្រោះជា​ជនជាតិ​ចិន​ម្នាក់​រត់​ទាំង​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង និង​មាន​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​រក​អោយ​គេឯង​ជួយ ក្រោយ​ពី​រូបគេ​ត្រូវ​បាន​បុរស​ជា​ជនជាតិ​ចិន​ដូច​គ្នា​ចំនួន​៣​នាក់​បាន​នាំ​គ្នា​ដេញ​វាយ​តាម​ផ្លូវ​ចាប់​ក្រៀក​យក​ដប​វាយ​បែកក្បាល និង ចាក់​ត្រូវជា​ច្រើន​កន្លែង និង​នាំ​គ្នា​បម្រុង​លើកដាក់​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង តែ​ត្រូវ​បាន​ជន​រង​គ្រោះ​រើ​រត់​រួចខ្លួន​នោះ ដែល​ហេតុ​ការ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង…

រាជធានី​ភ្នំពេញ ៖ បុរស​រង​គ្រោះជា​ជនជាតិ​ចិន​ម្នាក់​រត់​ទាំង​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង និង​មាន​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​រក​អោយ​គេឯង​ជួយ ក្រោយ​ពី​រូបគេ​ត្រូវ​បាន​បុរស​ជា​ជនជាតិ​ចិន​ដូច​គ្នា​ចំនួន​៣​នាក់​បាន​នាំ​គ្នា​ដេញ​វាយ​តាម​ផ្លូវ​ចាប់​ក្រៀក​យក​ដប​វាយ​បែកក្បាល និង ចាក់​ត្រូវជា​ច្រើន​កន្លែង និង​នាំ​គ្នា​បម្រុង​លើកដាក់​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង តែ​ត្រូវ​បាន​ជន​រង​គ្រោះ​រើ​រត់​រួចខ្លួន​នោះ ដែល​ហេតុ​ការ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​របង​ខាងក្រោយ​ស្ថានទូត​រុ​ស្ស៊ី ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជនជាតិ​ចិន​ចំនួន​២​នាក់​នាំ​គ្នា​រត់​ដេញ​តាម​វាយ​បុរស​ជា​ជនជាតិ​ចិន​ដូច​គ្នា​ម្នាក់ នៅ​តាម​ផ្លូវ​ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា ពួក​គេ​ឈ្លោះ​គ្នា និង​ដេញ​គ្នា​មក​ពី​ទីណា​ឡើយ ។ លុះ​មក​ដល់​ក្បែរ​ហាង​មួយ​កន្លែង​ពួក​គេ​ក៏​តាម​ទាន់ និង​ចាប់​បាន​ដោយ​មាន​ម្នាក់​ចាប់​ក្រៀក​ជាប់ និង​ម្នាក់​ទៀត​បាន​យក​ដប​មួយ​ទៅ​វាយ​សំពង​លើ​ក្បាល បណ្តាល​អោយ​បែក​ហូរ​ឈាម និង​ធ្វើ​អោយ​ដប​មួយ​នោះ​បែក ហើយ​ក៏​យក​វា​ទៅ​ចាក់​ទៅ​លើ​ភ្លៅ និង​ដងខ្លួន​ជន​រង​គ្រោះ​គ្មាន​ត្រា​ប្រណី បណ្តាល​អោយរ​ងរ​បួស​ពេញ​ខ្លួនប្រាណ​បន្ថែម​ទៀត ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​ក្រុម​ជនជាតិ​ចិន​ទាំង​២​នាំ​គ្នា​វាយ និង​ចាក់​ទៅ​លើ​បុរស​រង​គ្រោះជា​ជនជាតិ​ចិន​ម្នាក់ បណ្តាល​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​រួច​ហើយ ពួក​គេ​ក៏​បាន​ទូរស័ព្ទ​ហៅ​បក្សពួក​ជា​ជនជាតិ​ចិន​ម្នាក់​ទៀត បើករថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ២S-៨០០៧ មួយ​គ្រឿង​មក​ដល់ និង​នាំ​គ្នា​លើក​ជន​រង​គ្រោះ ដាក់​លើ​រថយន្ត ។ តែ​ត្រូវ​បាន​ជនជាតិ​ចិន​ជន​រង​គ្រោះ​រើ​រត់​ទាំង​ខ្លួន​មាន​ស្នាម​របួស និង​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ ក្នុង​បំណង​រក​អោយ​គេឯង​ជួយ​មក​ដល់​ខាងក្រោយ​ស្ថានទូត​រុ​ស្ស៊ី​នេះ និង​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង រួច​ហើយ​ក្រុម​ជនជាតិ​ចិន​ជា​ជន​ដៃដល់​ទាំង​៣​នាក់​ក៏​បាន​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​នោះ​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​អស់ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជនជាតិ​ចិន​វាយ និង​ចាក់​គ្នា បណ្តាល​អោយរ​ងរ​បួស​នេះ​ដែរ​គេ​នៅ​មិន​ទាន់​បានដឹង​ពី​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ ហើយ​ក៏​មិន​ទាន់​បានដឹង​ថា កើតឡើង​ដោយសារ​តែ​មូលហេតុ​អ្វី​ដែរ?។ ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​បានឃើញ​បុរស​ជនជាតិ​ចិន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​មក​ដឹក​យក​ទៅ​សង្គ្រោះ ហើយ​ក៏​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ក្រុម​ជន​ដៃដល់​ជា​ជនជាតិ​ចិន​ទាំង​៣​នាក់ ដើម្បី​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ