ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY បាន​ចុះ​ផ្តល់​ជូន​សម្ភារ​សិក្សា​ដល់​សាលា​ដែល​ខ្វះខាត​នៅ​ខេត្តកណ្តាល

4 ឆ្នាំ មុន
  • កណ្តាល

ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY Communication បាន​ចុះ​ទៅ​ចែក​ជូន​នូវ​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ដែល​កំពុង​តែ​សិក្សា​នៅ​សាលា​បឋម​សិក្សា​ចំនួន​ពីរ​ដូច​ជា សាលា​បឋម​សិក្សា​សម្តេច ហ៊ុន សែន កូន​ជ្រៃ ដែល​ស្ថិត​នៅ​ស្រុក​ស្អាង…

ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY Communication បាន​ចុះ​ទៅ​ចែក​ជូន​នូវ​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ដែល​កំពុង​តែ​សិក្សា​នៅ​សាលា​បឋម​សិក្សា​ចំនួន​ពីរ​ដូច​ជា សាលា​បឋម​សិក្សា​សម្តេច ហ៊ុន សែន កូន​ជ្រៃ ដែល​ស្ថិត​នៅ​ស្រុក​ស្អាង និង​សាលា​បឋម​សិក្សា​សំប៉ាន​ក្រោម ដែល​ស្ថិត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២ ខែមិថុនា​នេះ ។

អ្នកស្រី​ហ៊ូ ហោ នាយិកា សាលា​បឋម​សិក្សា​សំប៉ាន​ក្រោម បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត​មែនទែន ។ ខ្ញុំ​ពិតជា ចង់អោយ​ក្រុមហ៊ុន​ឧ​ប​ត្ថ​ម ដើម្បី​ផ្គត់ផ្គង់​ការ​ខ្វះខាត​ដល់​សិស្សានុសិស្ស ។ ហើយ​អ្វី​ដែល​សាលា​កំពុង​តែ​ខ្វះខាត​ថែម​ទៀត​នោះ គឺ​សៀវភៅ​អំ​ណា​ន​បន្ថែម​ដាក់​ក្នុង​បណ្ណាល័យ ដើម្បី​កូនសិស្ស​បាន​អាន​។​»

កាលពី​ពេល​កន្លង​ទៅ​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY Communication ក៏​បាន​ចូលរួម​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា ផ្តល់​ជូន​សេវា​អ៊ិ​ន​ធឺ​ណិ​ត​ដោយ​ឥត​គិតថ្លៃ​ដល់​បណ្តា សាលារៀន​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​ជាដើម ។

លោក ច​ន្ធី សុ​ធន នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY Communication បាន​លើក​ឡើង​ថា សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​នេះ ជា​ផ្នែក​មួយ​ជួយ​ដល់​សាលារៀន​ដែល​ខ្វះខាត​នៅ​តាម​បណ្តា​ខេត្ត​នានា ហើយ​លើក​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​របស់​យើង​ប៉ុណ្ណោះ ។ យើង​នឹង​បន្ត​ធ្វើ​សកម្មភាព​សប្បុរសធម៌​បែប​នេះ​នៅ​តាម​បណ្តាល​ខេត្ត​ផ្សេង​ៗ​ទៀត ដើម្បី​ជួយ​ដល់​សាលារៀន​ដែល​ខ្វះខាត ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY Communication គឺជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដែល​បាន​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន តាំងពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ ។ ហើយ​ក្រៅពី​ការ​ទទួល​បាន​ទំនុកចិត្ត និង​ភាព​ពេញចិត្ត​ពី​សំណាក់​អតិថិជន​របស់​ខ្លួន​ដែល​ធ្វើ​អោយ​ក្រុមហ៊ុន​មួយ​នេះ រីក​ចម្រើន​ឥត​ឈប់​ឈរ​មក TODAY ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ផង​ដែរ​ក្នុង​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន ដើម្បី​ជួយ​ដល់​សង្គម​ជាតិ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ