ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​មក​ដល់ផ្ទះភ្លាម​ឃើញ​ទ្វារចំហ ម្ចាស់ប្រហោងពោះធ្លុង និយាយលែង​ចេញ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​​ត្រឡប់មក​ដល់​ផ្ទះវិញ ស្រាប់តែ​​ឃើញ​ទ្វារ​​ចំហ ​ហើយ​អីវ៉ាន់​ក្នុងផ្ទះ​រាយ​ប៉ាយ ដោយសារ​​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​បាន​សម្រេច​រួច​រើ​កកាយ​របស់របរ​ពេញ​ផ្ទះ ​ប៉ុន្តែ​មិន​បាន​បាត់បង់​របស់របរមានតម្លៃនោះទេ ។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ​ខែមិថុនា​…

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​​ត្រឡប់មក​ដល់​ផ្ទះវិញ ស្រាប់តែ​​ឃើញ​ទ្វារ​​ចំហ ​ហើយ​អីវ៉ាន់​ក្នុងផ្ទះ​រាយ​ប៉ាយ ដោយសារ​​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​បាន​សម្រេច​រួច​រើ​កកាយ​របស់របរ​ពេញ​ផ្ទះ ​ប៉ុន្តែ​មិន​បាន​បាត់បង់​របស់របរមានតម្លៃនោះទេ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ​ខែមិថុនា​ ឆ្នាំ​២០១៩ ​តាម​បណ្តោយ​ផ្លូវ​១១៨​ នៅ​ចំណុច​ផ្ទះ​ជាន់​ទី​១​ ផ្ទះ​លេខ​៣២​អឺ​អង ​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព​័ត៌​មាន​ពី​ជន​រង​គ្រោះ​​ជាម្ចាស់​ផ្ទះ​ឈ្មោះ​យិ​ន រ​ត្ន័​ថា ភេទ​ប្រុស អាយុ​៣៥ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ បានអោយ​ដឹង​ថា​ ​មុនពេលកើតហេតុ ជារៀងរាល់​​ម៉ោង​៦​ព្រឹក គាត់​បាន​ដឹក​ប្រពន្ធ​និ​ង​កូនប្រុស​តូច​អាយុ​​ជាង​៣​ខួប​ ​ចេញ​ទៅ​ច្បារ​អំពៅ ដោយ​​អោយ​ប្រពន្ធ​នៅផ្ទះ​ម្តាយ ​ហើយ​គាត់​ចេញ​ទៅ​រត់​ម៉ូតូ​កង់​បី​​ រហូត​​ដល់​​ម៉ោង​ជាង​៨​យប់​​ ​ទើប​​ត្រឡប់​មក​ផ្ទះ​វិញ ។

តាមប្រភពដដែល​បាន​បន្ត​ថា ​​លុះដល់វេលា​កើតហេតុ​ គាត់​​ជាមួយ​នឹង​ប្រពន្ធ​​បានធ្វើ​ដំណើរមក​ដល់​ផ្ទះ ស្រាប់តែ​ប្រទះ​ឃើញ​ទ្វារផ្ទះ​​ចំហ​​មួយ​​ចំហៀ​ង ​ហើយ​នៅ​ក្នុងផ្ទះ​វិញ​មាន​សភាព​រាយ​ប៉ាយ​តាំងពី​​ពូក​ និង​ទូ​ត្រូវ​បាន​ជនសង្ស័យ​ធ្វើ​សកម្មភាពគាស់ផ្ទះ​ចូល​​លួច ​ប៉ុន្តែ​សំណាងល្អ​ដែល​​គាត់​មិន​បាន​ដាក់​ទ្រព្យ​សម្បត្តិ​​មាន​តំលៃ​នៅ​ក្នុងផ្ទះ​នោះ​ទេ​ គឺ​មាន​តែ​ពូក កង្ហា​រ និង​ចានឆ្នាំង​តែ​ប៉ុណ្ណោះ ។

តាមប្រភពដដែលបានបន្តទៀត​ថា គាត់​សូម​​ផ្តាំផ្ញើ​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា មុន​ពេល​​ចេញ​ទៅ​ក្រៅ​ ​ឬ​មួយ​ក៏​ទុក​ផ្ទះ​ចោល ​ហើយ​គាត់​​ក៏សំណូមពរ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​១​ជួយ​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ផងដែរ​ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​និយាយ​ថា​ចាំ​ព្រឹក​ថ្ងៃទី​៥ មិថុនា ​នឹង​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​១ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ