ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​រះ​ទៀត​ហើយ​! នេះ​មិនដឹង​ថា បុក​អស់​ប៉ុន្មាន​គ្រឿង​ទេ បើ​លេង​ចឹ​ង​ៗ​អី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ស៊ីទែន​ទឹក​១​គ្រឿង មិនដឹង​ថា ហ្រាំ្វ​ង​អត់​ស៊ី ឬ​អ្នកបើកបរ​រវល់​ងាក​ទៅ​ណា​ទេ ស្រាប់តែ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​រះ​រ៉ឺ​ម៉ក​ម៉ូតូ​លក់​បបរ​១​គ្រឿង ព្រមទាំង​រថយន្ត​៣​គ្រឿង​ទៀត បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ជា​បន្តបន្ទាប់ ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ស៊ីទែន​ទឹក​១​គ្រឿង មិនដឹង​ថា ហ្រាំ្វ​ង​អត់​ស៊ី ឬ​អ្នកបើកបរ​រវល់​ងាក​ទៅ​ណា​ទេ ស្រាប់តែ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​រះ​រ៉ឺ​ម៉ក​ម៉ូតូ​លក់​បបរ​១​គ្រឿង ព្រមទាំង​រថយន្ត​៣​គ្រឿង​ទៀត បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ជា​បន្តបន្ទាប់ ។ ប៉ុន្តែ​ជា​សំណាង​ខ្លាំង​ណាស់ ខណៈនោះ​មាន​មនុស្ស​ជា​ច្រើន​កំពុង​ធ្វើ​ដំណើរ​ឆ្វាត់ឆ្វែង តែ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រង​គ្រោះ​ឡើយ ។ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំណុច​ភ្លើងស្តុប ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-9842 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ ។ នៅ​មុន​ពេល​កើតហេតុ​រថយន្ត​នេះ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​មិនដឹង​ថា អ្នកបើកបរ​ខាងលើ​រវល់​តែ​ងាក​ទៅ​ណា ឬ​ក៏​ហ្វ្រាំង​អត់​ស៊ី​នោះ​ទេ ស្រាប់តែ​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង សណ្ដោង​រទេះ​លក់​បបរ​១​គ្រឿង​ពេញទំហឹង ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​រទេះ​បបរ​រង​ការ​ខូចខាត​យ៉ាងដំណំ បន្ទាប់​មក​រថយន្ត​បង្ក​នៅ​តែ​មិន​ព្រម​ឈប់​ទេ ក៏​បាន​ជ្រុល​បន្ត​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ទឹកមាស​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-7736 ទៀត ។ បណ្ដាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​សរង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាងក្រោយ ចំណែក​រថយន្ត​បង្ក​នៅ​តែ​ជ្រុល​ទៅ​មុខ​ដដែល និង​បាន​បន្ត​ទៅ​បុក​រថយន្ត​ម៉ាក Chevrolet ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH-1222 នៅ​ខាង​មុខ​១​គ្រឿង បណ្ដាល​ឲ្យ​ខូចខាត​ទៀត ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ប៉ុណ្ណឹង​ហើយ​រថយន្ត​ដឹក​ស៊ីទែន​ទឹក​នេះ​ក៏​នៅ​តែ​មិន​ព្រម​ឈប់​ស្ងៀម​ទៀត រួច​ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​កូរ៉េ​១​គ្រឿង​ផ្សេង​ទៀត​ទើប​ឈប់ ។ ប៉ុន្តែ​ដោយសារ​តែ​រង​ការ​ខូចខាត​បន្តិចបន្តួច​ទើប​រថយន្ត​កូរ៉េ​រង​គ្រោះ​ក្រោយ​គេ​បន្តដំណើរ​ទៅ​បាត់​មិន​បាន​នៅ​តវ៉ា​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​សម្រួល​ចរាចរ​ន៍​មិន​ឲ្យ​មានការ​កកស្ទះ និង​ឲ្យ​ភាគី​ទាំងអស់​សម្របសម្រួល​គ្នា​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ