ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​បើក​កិច្ច​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រេងកាត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បើក​សិក្ខាសាលា​ពិភាក្សា​លើ សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រេងកាត ដែល​មក​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បើក​សិក្ខាសាលា​ពិភាក្សា​លើ សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រេងកាត ដែល​មក​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ ។ នេះ​បើ​លោក ឈាង វុន ប្រធាន​គណៈកម្មការ​បរទេស​សហ​ប្រ​តិ​ប​តិ្ត​ការ ឃោសនា និង​ព័ត៌មាន​នៃ​រដ្ឋសភា ។

លោក​ឈាង វុន បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នា ព្រឹក​ថ្ងៃ​ទី​៥​ខែមិថុនា យ៉ាង​ដូច្នេះ​ថា ៖«​ដូច​អ្វី​ដែល​យើង​បានឃើញ​ស្រាប់ គឺ​កម្ពុជា​បាន​កំពុង​តែ​មមាញឹក​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​យ៉ាងណា​ទាញ​យក​ផល​ពី​ឡូ​ប្រេងកាត ។ អី​ញ្ចឹ​ង​ហើយ​ឡូ​ប្រេងកាត​នេះ​សភា​យើង​យកចិត្តទុកដាក់​ណាស់ ហើយ​យើង​នឹង​សិក្ខាសាលា​ធំ​មួយ​នៅ​ថ្ងៃស្អែក ដើម្បី​ឲ្យ​មានការ​ផ្តល់​យោបល់​ពី​អ្នក​សារព័ត៌មាន អង្គការ​សង្គម​ស៊ី​វិល សមាជិក​ព្រឹទ្ធសភា រដ្ឋសភា មន្ត្រី​ជំនាញ​ផង​ដែរ​» ។

លោក​ឈាង វុន ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែមិថុនា គណៈ​កម្ម​ជំនាញ​រដ្ឋសភា​នឹង​ចូល​តំណាង​រាជរដ្ឋាភិបាល​មក​ពី​ក្រសួង​រ៉ែ និង​ថាមពល ដែល​ដឹកនាំ​ដោយ​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ពិភាក្សា​គ្នា​មុន​នឹង​ដាក់​ឲ្យ​សភា​អនុម័ត ។ លោក​បញ្ជាក់​ថា​៖«​គណៈកម្មការ​ទី​៩ ដែល​មាន​លោក​ជំទាវ និ​ន សុ​ផុ​ន ជា​ប្រធាន​នឹង​ទទួល​បន្ទុក​លើក​កិច្ចការ​នេះ ។ ដោយសារ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ប្រគល់​ភារកិច្ច នេះ​ទៅ​ឲ្យ​គណៈកម្មការ​ទី​៩​នេះ ដើម្បី​សិក្សា​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ