ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​អ្វី​ម្ល៉េះ ! ក្រុមហ៊ុន​រថយន្ត Volkswagen រក​ឃើញ​វិធី​បញ្ឈប់​ការ​ពុល​ឡាន

4 ឆ្នាំ មុន

ក្រុមហ៊ុន VW បាន​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​រក​ឱ្យ​ឃើញ​នូវ​អ្វី ដែល​អាច​បង្ក​ឱ្យ​មាន​អាកា​រពុល​ឡាន និង រក​វិធី​ទប់ស្កាត់​វា​នៅ​ពេល​អនាគត ដែល​ជា​ពេល​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​សម្បូរ​នៅ​លើ​ផ្លូវ​។ ក្រុមហ៊ុន​នេះ​ជឿជាក់​ថា វា​នឹង​កើតឡើង​នៅ​១០​ឆ្នាំ​ខាង​មុខ​ទៀត​។ អាកា​រៈ​ពុល​ឡាន…

ក្រុមហ៊ុន VW បាន​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​រក​ឱ្យ​ឃើញ​នូវ​អ្វី ដែល​អាច​បង្ក​ឱ្យ​មាន​អាកា​រពុល​ឡាន និង រក​វិធី​ទប់ស្កាត់​វា​នៅ​ពេល​អនាគត ដែល​ជា​ពេល​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​សម្បូរ​នៅ​លើ​ផ្លូវ​។ ក្រុមហ៊ុន​នេះ​ជឿជាក់​ថា វា​នឹង​កើតឡើង​នៅ​១០​ឆ្នាំ​ខាង​មុខ​ទៀត​។

អាកា​រៈ​ពុល​ឡាន កើតឡើង​នៅ​ពេល​មានការ​ភ័ន្ត​ច្រឡំ​រវាង​ចលនា​ដែល​ភ្នែក​របស់​អ្នក​មើលឃើញ​និង​ចលនា​របស់​រាង​កាយ​អ្នកមាន​អារម្មណ៍​។ បញ្ហា​នេះ​កើតឡើង​ញឹកញាប់​បំផុត ចំពោះ​អ្នកដំណើរ ព្រោះ​ពួក​គេ​មិនមែន​ជា​អ្នកបញ្ជា​រថយន្ត ដូច​ជា​អ្នក​បើក​។ អ្នក​បើក​មិន​ចេះ​ពុល​ទេ ដោយសារ​តែ​គេ​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​ជាមួយនឹង​ការ​បញ្ជា​រថយន្ត​របស់​ពួក​គេ​។

ក្រុមហ៊ុន Volkswagen បាន​ធ្វើតេស្ត​នៅ​លើ​ផ្លូវ​ដោយ​ដាក់​អ្នក​ស្ម័គ្រចិត្ត​ពាក់​ឧបករណ៍​ចាប់​សញ្ញា​ផ្សេង​ៗ និង​កាមេរ៉ា​ដែល​បាន​រចនា​ឡើង​ដើម្បី​វាស់​ស្ទង់​ជីពចរ សីតុណ្ហភាព​ស្បែក និង​សូ​ម្បី​តែ​ការ​ផ្លាស់​ប្តូរ​ពណ៌​សម្បុរ​លើ​ស្បែក នៅ​ក្នុង​កៅអី​អ្នកដំណើរ​នៃ​រថយន្ត Audi A4​។ គេ​ដាក់​ឱ្យ​រថយន្ត​នោះ​បើក​ចោល​នូវ​ប្រព័ន្ធ Cruise Control រយៈពេល​២០​នាទី​។

ក្នុង​កំឡុង​ពេល​ធ្វើតេស្ត គេ​ឱ្យ​អ្នក​ស្ម័គ្រចិត្ត​មើល​លើ​អេ​ក្រង់ Tablet ដែល​កំពុង​បង្ហាញ​ពី​រូប​ត្រី​ហែល​។ រួច​ហើយ គេ​ក៏​ឱ្យ​ពួក​អ្នក​ទាំងនោះ​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​។ ពួក​គេ​ថា ការ​ធ្វើ​បែប​នេះ​ពិតជា​អាច​កាត់​បន្ថយ​ការ​ពុល​ឡាន​មែន​។

ដូច្នេះ​អ្វី​ទៅ​ជា​ដំណោះស្រាយ? ក្រុមហ៊ុន VW និយាយ​ថា ការ​ដាក់​ឱ្យ​មាននូវ​កៅអីអង្គុយ​ដែល​អាច​ថ្វើ​ចលនា​តាម​ការ​បើកបរ និង ការ​ដាក់​ភ្លើងពណ៌​ក្រហម​និង​ខៀវ​ឱ្យ​អ្នក​ជិះ​មើល គឺជា​ដំណោះស្រាយ​។ នៅ​ពេល​អ្នក​បើក​ជាន់​ហ្វ្រាំង អ្នក​ជិះ​អាច​ដឹង​តាម​ការ​បង្ហាញ​ភ្លើង​ក្រហម​។ ចំពោះ​ភ្លើង​ខៀវ​គឺ​សម្រាប់​ការ​ជាន់​ទៅ​មុខ​។

ក្រុមហ៊ុន VW បាន​និយាយ​ថា ការ​សិក្សា ទទួល​ជោគជ័យ​ជា​លើក​ដំបូង​រួច​មក​ហើយ ប៉ុន្តែ​ការ​សិក្សា​បន្ថែម​ទៀត​គឺ​ស្ថិត​នៅ​ក្នុង​ការ​សាកល្បង​។ គម្រោង​នា​ពេល​អនាគត​រួម​បញ្ចូល​ទាំង​ការ​ត្រួតពិនិត្យ ទៅ​លើ​អាកា​រៈ​ពេល​រថយន្ត​បត់​នៅ​ផ្លូវ​កោង​ថែម​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ