ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន OPPO សម្ពោធ​ទូរស័ព្ទ OPPO Reno Series ផ្លូវការ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ស៊េរី​ថ្មី OPPO Reno បាន​ប្រារព្ធ​ធ្វើ​ឡើង កាលពី​រាត្រី​ថ្ងៃ​ទី​៤ ខែមិថុនា​មកនេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ក្រោម​អធិបតីភាព…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ស៊េរី​ថ្មី OPPO Reno បាន​ប្រារព្ធ​ធ្វើ​ឡើង កាលពី​រាត្រី​ថ្ងៃ​ទី​៤ ខែមិថុនា​មកនេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​មានការ​ចូលរួម​ពី​សំណាក់​ក្រុម​អ្នកជំនួញ​ធំ​ៗ​ផង​ដែរ ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន OPPO ក្នុង​ការ​បង្កើត និង​រចនា​ទូរស័ព្ទ​ថ្មី​ៗ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ឲ្យ​ទាន់​តាម​សម័យកាល​នីមួយ​ៗ និង​មានការ​ទទួលស្គាល់​ពី​សំណាក់​អ្នក​ប្រើប្រាស់​ក្នុង​រយៈកាល​ចុង​ក្រោយ​នេះ ជា​ពិសេស​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO មានគំនិត​បង្កើត​សមាគម​ថតរូប ដើម្បី​លើក​ស្ទួយ​វិស័យ​ថតរូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅ​កាន់​អន្តរជាតិ​ផង​ដែរ បន្ទាប់​មក​ឯកឧត្តម និង​អ្នកតំណាង​ក្រុមហ៊ុន OPPO បាន​អញ្ជើញ​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ស្លាក​សញ្ញា​តំណាង​ឲ្យ​សមាគម​ន​ថតរូប OPPO Photography Academy ចាប់ពី​ថ្ងៃនេះ​តទៅ ទន្ទឹម​គ្នា​នឹង​ការ​សម្ពោធ​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Reno ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ។

គួ​រំឭក​ដែរ​ថា ក្រោយ​ពី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​ចែកចាយ​ម៉ូ​ឌែ​ល​ចុង​ក្រោយ និង​ភាព​វិវឌ្ឍន៍​នៃ​ម៉ូ​ឌែ​ល​ត្រកូល F ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ជា​អ្នកជំនាញ​ស៊ែ​ល​ហ្វី (Selfie Expert) ទាំង​នៅ​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង​កំពុង​អភិវឌ្ឍន៍​នានា​នៅ​លើ​សកលលោក​រួច​មក​ជា​បន្តបន្ទាប់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ចេញ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មីស្រឡាង​មួយ​ម៉ូ​ឌែ​ល​ទៀត ដែល​មានឈ្មោះ​ថា OPPO Reno Series ដែល​ជា​ស្មា​ត​ហ្វូ​ន​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ភាព​កក្រើក​ខ្លាំង​ទាំង​នៅ​តំបន់​អាស៊ី​នៅ​ប្រទេស​ចិន និង​នៅ​តំបន់​អ៊ឺ​រ៉ុ​ប​ដោយ​ម៉ូ​ឌែ​ល​នេះ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា 60X Digital Zoom ដែល​កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដែល​ក្នុង​នោះ OPPO Reno 10X Hybrid Zoom កំពុង​តែ​បាន​ឆក់​យក​បេះដូង​ក្រុម​ជំនាញ​អ្នក​ថតរូប ឬ Professional Photographers ល្បី​ៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក​មក​ចាប់អារម្មណ៍​លើ​ម៉ូ​ឌែ​ល​នេះ ព្រោះ​វា​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​អាច​ប្រើប្រាស់​ក្នុង​ការ​ថតរូប​ដូច Camera 4K បាន​ទាំង​រូប​សន្លឹក និង​រូបភាព​វី​ដេ​អូ ព្រមទាំង​អាច​មាន​សមត្ថភាព​ផលិត​ឯកសារ​តូច​ធំ​យ៉ាង​ងាយស្រួល​ថែម​ទៀត​ផង ។

គោលបំណង​ដែល​ក្រុមហ៊ុន​បង្កើត​នូវ​ក្លិប​ថតរូប​តូច​មួយ​ដែល​មានឈ្មោះ​ថា OPPO Photography Academy ដើម្បី​ជួយ​ផ្សព្វផ្សាយ​អំពី​ស្នាដៃ​របស់​អ្នក​ដែល​មាន​ទេព​កោសល្យ​ក្នុង​ការ​ថតរូប ស្រលាញ់​ការ​ថតរូប​បែប​ធម្មជាតិ ប្រាង្គ​ប្រាសាទ​បុ​រណ បែប​វប្បធម៌ ប្រពៃណី បង្កើត​សិល្បៈ​ថ្មី​ៗ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​មានគុណ​ភាព​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​អាច​ទទួល​បាន​ឱកាស​បង្ហាញ​នូវ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​ខ្លួន​ទៅ​កាន់​សារ​ធា​ណៈ​ជន​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទៅ​កាន់​ពិភពលោក​ឲ្យ​កាន់តែ​ទូលំទូលាយ​ផង​ដែរ ។

ស្មា​ត​ហ្វូ​ន OPPO Reno 10X Hybrid Zoom មាន​២​ពណ៌ គឺ Ocean Green, Jet Black ដែល​មាន​កាមេរ៉ា​ក្រោយ​ទំហំ 48MP+13MP ដែល​មាន​លក្ខណៈ​ពិសេស​ដូច​ជា​បំពាក់ Len កាមេរ៉ា​3​គ្រាប់ នៅ​ផ្នែក​ខាងក្រោយ បំពាក់ Len នៅ​លើ​កាមេរ៉ា​ទំហំ 48MP ជា​កាមេរ៉ា​មេ + 13MP បំពាក់ Len ក្នុង​កាមេរ៉ា​ប្រភេទ Telephoto+8MP សម្រាប់​ជំនួយ​លើ​ការ​ថតរូប​ជា​លក្ខណៈ Ultra-Wide Angle បន្ថែម​ទៀត ហើយ​ចំពោះ Len ប្រភេទ Periscope អាច Zoom បាន​ដល់​ទៅ​កម្រិត​10 ដង និង​60 ដង​ឯណោះ ដោយ​វា​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា OIS (Optical Image Stabilization) ដើម្បី​កាត់​បន្ថយ​ភាព​រំ​ញ័រ​បាន​ផង​ដែរ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​រូបភាព​នៅ​តែ​រក្សា​លក្ខណៈ​ច្បាស់​ល្អ ដោយ​កាន់តែ Zoom កាន់តែ​ច្បាស់​ដូច្នេះ​កាន់តែ​លែង​មាន​បញ្ហា​ទៀត​ហើយ​លើ​ការ Zoom លើ​ច្ចេក​វិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom នៅ​ពេល​នេះ ។

សម្រាប់​កាមេរ៉ា​មុខ​វិញ​រចនា​ឡើងជា​រាង​ប​ញ្ឈិ​ត​តាម​ទម្រង់​ត្របក​ផ្កាឈូក Opera House នៅ​ប្រទេស​អូស្ត្រាលី​ទំហំ 16 MP, មាន​ថ្ម​ទំហំ 4065 mAh, Flash Charge VOOC 3.0, RAM ទំហំ​8GB និង ROM 256GB, កម្រិត​អេ​ក្រង់​លាត​ពេញ 93.1% ហើយ​បច្ចុប្បន្ន​នេះ OPPO បាន​នឹង​កំពុង​ដំណើរការ​បច្ចេកវិទ្យា 5G លើ​ស៊េរី​ទូរស័ព្ទ Reno មាន​ដូច Reno 5G, Reno 10x Hybrid Zoom និង Reno Model ផង​ដែរ ដែល​ទាំង​អស់នេះ​សុទ្ធតែ​ជា​គុណសម្បត្តិ​នៃ​ការ​វិវឌ្ឍន៍​ខ្លួន​ដ៏​ទំនើប និង​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន ដោយ​ក្នុង​នោះ OPPO Reno ធម្មតា​តម្លៃ 529$ និង OPPO Reno 10X Hybrid ដែល​មាន​បច្ចេកវិទ្យា 60X Digital Zoom តម្លៃ​ផ្លូវការ 899$ ។

សូម​បញ្ជាក់​ថា ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ គឺជា​ឆ្នាំ​ថ្មី​ក្នុង​ការ​ចាប់ផ្តើម​ទសវត្សរ៍​ទី​២ នៃ​ដំណើរការ​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន OPPO ដោយ​ក្រុមហ៊ុន​បាន​ធ្វើការ​ផ្លាស់​ប្តូរ​នូវ Logo ថ្មី ដោយ Logo OPPO ពី​មុន​មាន Font អក្សរ​រាង​ស្លី​ម​បន្តិច​នោះ​នឹង​ផ្លាស់​ប្តូរ​ទៅ​ជា Logo OPPO ថ្មី​ដែល​មាន Font អក្សរ​រាង​មូល​មាន​លក្ខណៈ​សាមញ្ញ និង​ងាយស្រួល​ចំណាំ ជា​ពិសេស​ការ​ផ្លាស់​ប្តូរ Logo ថ្មី​នេះ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​នូវ​វប្បធម៌​ចម្រុះ​គ្នា ព្រមទាំង​បង្ហាញ​ពី​ភាព​រីករាយ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​មក​ពី​គ្រប់​ជាតិ​សាសន៍​ផង​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន OPPO នឹង​បន្ត​បោះ​ជំហាន​របស់​ខ្លួន​ទៅ​រក​ទីផ្សារ​សកល​ភាវរូប​នី​យ​កម្ម​ឲ្យ​បាន​កាន់តែ​ឆាប់រហ័ស​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ធ្វើ​ឱ្យ​ស៊ីគ្នា​ជាមួយនឹង​ផលិតផល​ថ្មី​ៗ​របស់​ខ្លួន​ដូច​ជា Reno series ជាដើម ដែល​កំពុង​ត្រៀម​បង្ហាញខ្លួន​រួច​ជា​ស្រេច ទៅ​ក្នុង​ទីផ្សារ​ជាស​កល ដូច្នេះ​តទៅ​ថ្ងៃ​ខាង​មុខ​គ្រប់​ផលិតផល​ថ្មី​របស់ OPPO ទាំងអស់​នឹង​មក​ជាមួយនឹង​រូប​ថ្មី Logo OPPO ថ្មី ជា​ទម្រង់​បែប​អក្សរ​មូល​ដូច​គ្នា​ទៅ​នឹង​ការ​បង្កើត Brand Image ដែល​ថ្មី និង Creative ដូច្នោះ​ដែរ ពី​សំណាក់​ក្រុម​មនុស្ស​ដែល​មានគំនិត​ច្នៃប្រឌិត​គ្មាន​ដែន​កំណត់​ទាំងអស់ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ