ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ញៀន​ជិត​៧Kg​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​…​មាន​បក្សពួក​គ្រាក់​ៗ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ដកហូត​បាន​ថ្នាំ​ញៀន​ទាំង​២​ប្រភេទ ជា​វត្ថុ​តាង​ដែល​មាន​ទម្ងន់​សរុប​ជិត​៧​គីឡូក្រាម ក៏​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ខាងលើ ដើម្បី​បន្ត​រក​ចាប់ខ្លួន​បក្សពួក​របស់​គាត់​បន្ត​ទៀត ទោះបី​មិន​សារភាព​ក៏​ដោយ ព្រោះ​មុខរបរ​ធំ​បែប​នេះ វា​មិន​ដែល​ធ្វើ​បាន​តែ​ម្នាក់ឯង​ទេ ។…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ដកហូត​បាន​ថ្នាំ​ញៀន​ទាំង​២​ប្រភេទ ជា​វត្ថុ​តាង​ដែល​មាន​ទម្ងន់​សរុប​ជិត​៧​គីឡូក្រាម ក៏​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ខាងលើ ដើម្បី​បន្ត​រក​ចាប់ខ្លួន​បក្សពួក​របស់​គាត់​បន្ត​ទៀត ទោះបី​មិន​សារភាព​ក៏​ដោយ ព្រោះ​មុខរបរ​ធំ​បែប​នេះ វា​មិន​ដែល​ធ្វើ​បាន​តែ​ម្នាក់ឯង​ទេ ។ សង្ស័យ​មាន​បក្សពួក​គ្រាក់​ៗ​ទៀត​មិន​ខាន ដែល​ជា​រឿង​សម្ងាត់​របស់​ប៉ូលិស ។

គួររំលឹកថា ចាត់ទុកជា​ករណី​លើក​ដំបូង​ហើយ ដែល​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កណ្តាល​រាជធានី ហើយ​បែកធ្លាយ​ទាក់ទិន​នឹង​ការ​ជួញ​គ្រឿងញៀន​ដ៏​ធំ​មួយ​រឹបអូស​បាន​ជិត​៧​គីឡូក្រាម​ថែម​ទៀត ។ ហេតុ ការណ៍​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣​រសៀល ស្ថិត​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ថ្មី​៣ មុខ​រោងកុន​លុ​ច្ស មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក LEXUS Rx350 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AW-4332មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើក​ទៅ​បុក​ឡាំ​ប្រឺ​តា​ឥណ្ឌា​មួយ​គ្រឿង បណ្តាល​ឱ្យ​មាន​បុរស​ម្នាក់​របួសធ្ងន់ ។

ក្រោយ​ពេល​បុក ​ជនជាតិ​ចិន​រូប​នោះ​​ព្យាយាម​បើក​រត់គេច​ខ្លួន ប៉ុន្តែ​ភ្លាម​នោះ​ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​អន្ត រា​គមន៍ដេញ​ស្ទាក់​ចាប់​បាន​ក្តៅ​ៗ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​ជា​ជន​ជាតិចិន​ឈ្មោះ អៅ មីង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ព្រមទាំង​រថយន្ត​ផង​ដែរ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ធ្វើការ​ត្រួតពិនិត្យ សមត្ថកិច្ច​បាន​ឆែក​ឃើញ​នៅ​ក្នុង​រថយន្ត​របស់​ជនជាតិ​ចិន​ម្នាក់​នេះ ​មាន​កាបូបយួរ​មួយ ក្នុង​នោះ​មាន​កញ្ចប់​កាហ្វេ​ចំនួន​៦​ដុំ ។ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​បាន​ហែក​មើលឃើញ​មាន​សុទ្ធតែ​ថ្នាំ​គ្រាប់​ពណ៌​ទឹកសមុទ្រ រូប​តុក្កតា​សញ្ញា​ក្បាល​ខ្មោច​ដែល​សង្ស័យ​ជា​សារធាតុ​ញៀន ។

ភ្លាម​ៗ​នោះ ​ក៏​មានការ​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​ដើម្បី​ធ្វើតេស្ត​ ។ ជា​លទ្ធផល​បង្ហាញ​ឱ្យ​ឃើញ​ថា កញ្ចប់​កាហ្វេ​៦​ដុំ​នេះ​ សុទ្ធតែ​ជា​សារធាតុ​ញៀន​ប្រាកដ​មែន​ប្រភេទ​M.A /M.D (​អិ​ច​ស្ត្រា​ស៊ី​) ថ្នាំ​គ្រវី ។ ក្រោយមក​ ក៏​បាន​ប្រើប្រាស់​វិធានការ​ជំនាញ​សួរ​ចម្លើយ ព្រមទាំង​ពន្លាត​ដែន​សមត្ថកិច្ច​បន្ត​ធ្វើការ​ឆែកឆេរ ដល់​លំនៅ​ឋាន​ជនជាតិ​ចិន​រូប​នេះ ដែល​ស្នាក់​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ។

កិច្ច​ប្រតិបត្តិការ​បន្ត​នេះ ​មិន​មាន​រុករក​ឃើញ​អ្វី​ថ្មី​ទៀត​ទេ ។ ឯការ​សារភាពជន​ជនជាតិ​ចិន​នេះ​ មិន​បាន​ប្រាប់​អំពី​បក្សពួក​របស់​ខ្លួន​ផ្សេង​ទៀត​ទេ ឬ​ក៏​សមត្ថកិច្ច​លាក់​សិន​ក៏​មិនដឹង​ដែរ ហើយ​ក៏​បាន​ធ្វើ​កំណត់ហេតុ​នៃ​ការ​ឆែកឆេរ ដោយ​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​អិ​ុ​ច​ស្ត្រា​ស៊ី​ចំនួន 11,680​គ្រាប់ ទម្ងន់​6kg 541​ក្រាម នឹង​ប្រភេទ​ទឹក​មាន​ចំនួន​៣២​មី​លី្ល​ក្រាម ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ