ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស​ត្រឹម​ថ្ងៃ​31​ឧសភា​…បាន​​ជិត​4​ម៉ឺន​ឯក​សារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បង្ហាញ​ថា តាម​លទ្ធផល​ចាប់តាំងពី​ដំបូង​ រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​ មិន​ប្រក្រតី​សរុប​ចំនួន៣៦.០៩៤​ឯកសារ​ ពី​គ្រួសារ​អន្តោប្រវេសន៍​សរុប​ចំនួន​១៩.៣៩៥​គ្រួសារ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បង្ហាញ​ថា តាម​លទ្ធផល​ចាប់តាំងពី​ដំបូង​ រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​ មិន​ប្រក្រតី​សរុប​ចំនួន៣៦.០៩៤​ឯកសារ​ ពី​គ្រួសារ​អន្តោប្រវេសន៍​សរុប​ចំនួន​១៩.៣៩៥​គ្រួសារ គិត​ជា​មនុស្ស​រួម ចំនួន​៦៨.៨០១​នាក់ (​ស្រី​៣២.៨៣៧​នាក់​) អ្នកមាន​អាយុ​១៨​ឆ្នាំ​ឡើង​ចំនួន​៤៩.៦៣៨​នាក់ (​ស្រី​២៣.៩២១​នាក់​) មាន​៩​សញ្ជាតិ ។

លោកនាយ​ឧត្តមសេនីយ៍ សុខ ផល រដ្ឋ​លេខាធិ​ការ​ក្រសួង​ហា​ផ្ទៃ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ដកហូត​ឯកសារ​មិន​ប្រក្រតី និង​ការ​ទទួល​ពាក្យសុំ​ជា​ជនបរទេស​អន្តោប្រវេសន៍​សម្រាប់​ខែឧសភា ឆ្នាំ២០១៩ និង​ទិស​ដៅ​ការងារ​មុន​បញ្ចប់​ឱ​សានវាទ ដែល​រៀបចំ​ធ្វើ​នៅ​សាល​ប្រជុំ​ទី​ស្តី​ការ​ក្រសួង​មហាផ្ទៃ ។

កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្ដោ​ប្រវេសន៍ និង​ថ្នាក់ដឹកនាំ​នគរបាល​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ។ របាយការណ៍​ឱ្យ​ដឹង​ដែរ​ថា ជនបរ​ទេស​បែប​អន្តោប្រវេសន៍​បាន​ដាក់​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍ អាយុ​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​៧៦.៤៩៨​នាក់​(​ស្រី​៣៦.៥៨៥​នាក់​) គិត​ជា​មនុស្ស​រួម​ចំនួន​១១១.៤២១​នាក់ (​ស្រី​៥៣.៥៦៧​នាក់​) ក្នុង​ចំនួន​៣៦.៤៨៥​គ្រួសារ ។

បាន​ផ្តល់​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍​ឲ្យ​ប្រើប្រាស់​អាយុ​១៨​ឆ្នាំ​ឡើង​សរុប​ចំនួន​៣៣.៩៣៩​ប្រកាស​(​ស្រី១៦.២៥៤​នាក់​)​គិត​ជា​មនុ ស្ស​រួម ចំនួន ៥២.៧១០​នាក់ (​ស្រី​២៥.៣១៦​នាក់​)
ក្នុង​ចំនួន​១៧.០៥៧​គ្រួសារ​នៃ​អ្នក​ដែល​បាន​ដាក់​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ