ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ភ្នាល់​…!

4 ឆ្នាំ មុន
  • ភ្នំពេញ

ទៅ​លេង ទៅ​ទេសចរណ៍​នៅស្រុក​ចិន​…​ឃើញ​ប្រជាជន​ចិន​មានចរិត​សុភាព​…​ចេះ​គួរសម​រាក់ទាក់ភ្ញៀវ​…​ មាន​សម្តីសំដៅ​ល្អ​គួរ​ឱ្យ​សរសើរ និង​រាប់អាន ។ ប៉ុន្តែ ចិន​ដែល​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​…​ដែល​មក​ដល់​ថ្មី​ៗ ឬ​ហៅ​ថា​ចិន​ថ្មី​…​មាន​ខ្លះ​កោងកាច​ពេក​…​មាន​ចរិត​សាហាវឃោរឃៅ​…​កាប់​ចាក់​គ្នា​ក៏​កាប់​…​បោក​គ្នា​ក៏​បោក​…​បោក​ទាំង​ខ្មែរ​អស់​មិន​តិច​…​ខ្លះ​ជួល​ឡាន​គេ​យក​ទៅ​លក់​ហើយ​គេចខ្លួន​…​ខ្លះ​ជិះ​សុទ្ធតែ​ឡាន​លេខ​ទាហាន​…​េ​ល​ខ​ប៉ូលិស​សំដែង​ប្ញ​ក​ពារ សំដែង​អំណាច ។​ល…

ទៅ​លេង ទៅ​ទេសចរណ៍​នៅស្រុក​ចិន​…​ឃើញ​ប្រជាជន​ចិន​មានចរិត​សុភាព​…​ចេះ​គួរសម​រាក់ទាក់
ភ្ញៀវ​…​ មាន​សម្តីសំដៅ​ល្អ​គួរ​ឱ្យ​សរសើរ និង​រាប់អាន ។

ប៉ុន្តែ ចិន​ដែល​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​…​ដែល​មក​ដល់​ថ្មី​ៗ ឬ​ហៅ​ថា​ចិន​ថ្មី​…​មាន​ខ្លះ​កោងកាច​ពេក​…​មាន​ចរិត​សាហាវឃោរឃៅ​…​កាប់​ចាក់​គ្នា​ក៏​កាប់​…​បោក​គ្នា​ក៏​បោក​…​បោក​ទាំង​ខ្មែរ​អស់​មិន​តិច​…​ខ្លះ​ជួល​ឡាន​គេ​យក​ទៅ​លក់​ហើយ​គេចខ្លួន​…​ខ្លះ​ជិះ​សុទ្ធតែ​ឡាន​លេខ​ទាហាន​…​េ​ល​ខ​ប៉ូលិស​សំដែង​ប្ញ​ក​ពារ សំដែង​អំណាច ។​ល ។

ទៅ​ទីណា​ក៏​ឮ​តែ​គេ​និយាយ​អាក្រក់​ពីចិន​ថ្មី​…​មិនមែន​មក​ស្រុក​ខ្មែរ​តែ​អ្នកជំនួញ​ទេ​…​ដោយ​មក​ជាមួយ​តាំងពី​ស្រីខូច ស្រី​ម៉ាស្សា ស្រី​ខារ៉ាអូខេ​…​ដែល​ខ្មែរនិយាយ​ថា មក​មួយ​កំ​ប្លេ​តែ​ម្រ៉​ង ។

បើ​គិត​ខ្លី​…​ខ្លះ​ថា​ចិន​ថ្មី​អាក្រក់​ៗ​ណាស់​…​ទីណា​មាន​ចិន​ថ្មី​មក​រស់នៅ​ច្រើន​…​រឿង​អាក្រក់​ៗ​កើត​មាន​ហូរហែ​…​ដូច​នៅ​ខេត្ត​ព្រះ​សីហ​នុ​ជាដើម ។

ប៉ុន្តែ បើ​គិត​ឱ្យ​វែង​…​មាន​ចិន​ថ្មី​ល្អ​ៗ​ច្រើន​ណាស់​…​ចិន​អ្នកមាន​ធំ​ៗ​មាន​ប្រាក់​រាប់រយ រាប់​សិប​លាន​ដុល្លារ​មក​បណ្តាក់ទុន​…​ជួនកាល​មក​រង​គ្រោះ​ដោយសារ​តែ​ចិន​គ្មា​ឯង​ក៏​មាន​ច្រើន​ដែរ ។ និយាយ​ដោយ​សុចរិត​ទៅ​…​ចិន​ថ្មី​មួយ​ដំបស្វា​ទេ​ដែល​ទុច្ចរិត​…​ក្រៅពី​នោះ​គេ​ល្អ​…​ល្អ​គួរ​ឱ្យ​គោរព​ស្រឡាញ់​…​មិន​ត្រូវ​ម៉ៅ​ទាំង​ដុល​ទេ​…​បាប ។

ឃើញជាក់ស្តែង​ហើយ​…​ចិន​ថ្មី​ណា​អាក្រក់ ត្រូវ​ខ្មែរ​ចាប់​បញ្ជូន​ទៅ​វិញ​ពេញ​ៗ​យន្តហោះ​ពិសេស​…​អាជ្ញាធរ
ចិន​សហការ​ល្អ​ជួយ​ចាប់​បញ្ជូន​ពួក​អាក្រក់​ទៅ​វិញ​…​ទៅ​ដាក់គុក​នៅ​ស្រុក​គេ​វិញ​…​ព្រោះ​គុក​ស្រុក​ខ្មែរ​ចង្អៀត​ទៅ​ហើយ ។

តាម​ពិត​ទៅ​នៅ​លើ​សកលលោក​…​ប្រទេស​ណា​ក៏​មាន​ចិន​ច្រើន​ដែរ​…​ចិន​ណា​ល្អ​បាន​រស់នៅ​សុខ​ស្រួល​ទៅ​…​ចិន​ណា​អាក្រក់​ត្រូវ​ចាប់​ទុក​ម្តុំ​…​យូរ​ៗ​ទៅ​រឿង​អី​មិន​នៅ​សល់​អា​ល្អ ។

ខ្មែរ​មាន​ចរិតល្អ​តាំង​តែ​ពី​ប្រពៃណី​មក​…​ឃើញ​អាក្រក់​ថា​អាក្រក់​…​ប៉ុន្តែ​មិន​រើសអើង​ទេ​…​បើ​រើសអើង​វិញ គឺ​អ្នកឯង​ត្រូវ​តែ​រត់ចោលស្រុក​…​អត់ឱ្យ​អ្នកឯង​ចូល​ទេ​…​ទៅ​ងាប់​ឆាប់​ឯណា ងាប់​ទៅ ។​ជាក់ស្តែង​ឈ្មោះ​សម រ​ង្ស៊ី ជាដើម​…​មានមុខ​របរ​ធ្វើ​នយោបាយ​ប្រព្រឹត្ត​អំពើអាក្រក់​…​បើ​មាន​មុខរបរ​រកស៊ី​វិញ​…​មិនដឹង​ប្រព្រឹត្ត​អាក្រក់​កំរិត​ណា​ទេ ។ សម័យនេះ​បើ​ចូល​ស្រុក​បាន​ហ៊ាន​ភ្នាល់ !…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ