ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ធ្វើ​ផ្លា​ក​លេខពិសេស​ប្រើ​មួយ​ជីវិត…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ស្តី​ពី​ការ​ចុះបញ្ជី​ផ្តល់​ប័ណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លា​ក​លេខ​សម្គាល់យានជំនិះ ដែល​ចំណុច​ពិសេស​មួយ​នោះ​ គឺ​ការ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ធ្វើ​ផ្លា​ក​លេខ​ពិសេស…

រាជធានី​ភ្នំពេញ ៖ អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ស្តី​ពី​ការ​ចុះបញ្ជី​ផ្តល់​ប័ណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លា​ក​លេខ​សម្គាល់យានជំនិះ ដែល​ចំណុច​ពិសេស​មួយ​នោះ​ គឺ​ការ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ធ្វើ​ផ្លា​ក​លេខ​ពិសេស ដែល​កំណត់​តាម​បំណងប្រាថ្នា​របស់​ខ្លួន និង​ទុក​ប្រើប្រាស់​១​ជីវិត ។

ផ្លា​ក​លេខ​យានយន្ត​ពិសេស​នេះ ត្រូវ​សរសេរ​អក្សរ​ខ្មែរ​«​កម្ពុជា​»​ពី​ខាងលើ ហើយ​ផ្នែក​កណ្តាល​ជា​លេខ​ចុះបញ្ជី មាន​លេខ​ឬ​អក្សរ​ឡា​តាំង​មិន​ឲ្យ​លើស​ពី​៨​ខ្ទង់ និង​ផ្នែក​ខាងក្រោម​សរសេរ​អក្សរ​ឡា​តាំង «CAM​BODIA» នៅ​ខាងក្រោម​បន្ទាត់​ផ្តេក ។

អនុក្រឹត្យ​នេះ​ មាន​គោលបំណង​កំណត់​បទប្បញ្ញត្តិ ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​ផ្តល់​ប័ណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លា​ក​លេខ​សម្គាល់​យានជំនិះ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​ជា ធានា​ឱ្យ​បាន​រឹង​មាំ​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម និង​ផ្តល់​ភាព​ងាយស្រួល​លើ​ការងារ​គ្រប់គ្រង​យានជំនិះ​គ្រប់​ប្រភេទ ។

ធានា​ធ្វើ​ឱ្យ​ការ​ផ្តល់​សេវាកម្ម​ចុះបញ្ជី ផ្តល់​ប័ណ្ណ​សម្គាល់​យានជំនិះ​និង​បំពាក់ផ្លា​ក​លេខ​សម្គាល់​យានជំនិះ​បាន​ឆាប់រហ័សមាន​តម្លាភាព មាន​ប្រសិទ្ធភាព និង​ធ្វើ​ឱ្យ​មានភាព​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ ។ កំណត់​និង
ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ម្ចាស់​យានជំនិះ រួមចំណែក​ប្រមូលប្រាក់​ពន្ធ​អាករ និង​កម្រៃផ្សេង​ៗ​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន និង​ទប់ស្កាត់​នូវអំពើ​រត់គេច​ពន្ធ និង​ការ​ក្លែងបន្លំ​ផ្សេង​ៗ​ឱ្យ​មាន​ប្រសិទ្ធភាព ព្រមទាំង​បែងចែក​ច្បាស់លាស់​នូវ​ប្រភេទ​ផ្លា​ក​លេខ​យានជំនិះ និង​ក្រុម​ម្ចាស់​កម្មសិទ្ធិ​យានជំនិះ ។

ខាងក្រោម​នេះ ជា​ការ​ថតចម្លង​ឧ​ប​សម្ព័ន្ធប្រភេទ​ផ្លា​ក​លេខ​យានយន្ត ។

អត្ថបទសរសេរ ដោយ