ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​នេះជា​មុខសញ្ញាដ៏​គ្រោះថ្នាក់​បំផុត​…

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឃាតករ​សម្លាប់​ក្មេង​ប្រុស​ស្រី​ទាំង​ពីរ​នាក់ គឺជា​មុខសញ្ញា​ដ៏​គ្រោះថ្នាក់​មួយ និង​បាន​ប្រព្រឹត្ត​បទល្មើស​ជា​បន្ដបន្ទាប់​ពី​អតីតកាល ព្រមទាំង​គេចខ្លួន​ដូរ​ដី​បាត់​ដំណឹង រហូត​សមត្ថកិច្ច​តាម​ខ្លួន ។ ពិត​ណាស់ ​ចំពោះ​ទោស​កំហុស​ដ៏​ធ្ងន់ធ្ងរ…

ខេត្តព្រះសីហនុ ៖ ឃាតករ​សម្លាប់​ក្មេង​ប្រុស​ស្រី​ទាំង​ពីរ​នាក់ គឺជា​មុខសញ្ញា​ដ៏​គ្រោះថ្នាក់​មួយ និង​បាន​ប្រព្រឹត្ត​បទល្មើស​ជា​បន្ដបន្ទាប់​ពី​អតីតកាល ព្រមទាំង​គេចខ្លួន​ដូរ​ដី​បាត់​ដំណឹង រហូត​សមត្ថកិច្ច​តាម​ខ្លួន ។ ពិត​ណាស់ ​ចំពោះ​ទោស​កំហុស​ដ៏​ធ្ងន់ធ្ងរ ជន​នេះ​នឹង​គ្មាន​វាសនា​រស់នៅ​ក្រៅ​គុក​អស់​១​ជីវិត ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ​នោះ​គឺ​ជាប់គុក​មួយ​ជីវិត​តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​ជា​មិនខាន ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ថ្លែង​បញ្ជាក់​ប្រាប់​ថា ឃាតករ​រូប​នេះ មិនមែន​ទើបតែ​ប្រព្រឹត្ត​
បទ​ល្មើស​លើក​ទី​១​នេះ​ទេ ដោយ​រូបគេ​ធ្លាប់​បាន​ប្រព្រឹត្ត​បទល្មើស​បែប​នេះ​កាលពី​អតីតកាល​ផង​ដែរ ក្នុង​នោះ​រហូត​មានការ​ជាប់​ពន្ធនាគារ​ទៀត​ផង ។ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អំឡុង​ឆ្នាំ​២០០១-២០០២ ជន​នេះ ​បាន​ចាប់រំលោភ​ក្មេង​ស្រី​នៅ​ស្រុក​កំណើត ប៉ុន្ដែ​មិន​បាន​សម្រេច រួច​ហើយ​បាន​រត់គេច​ខ្លួន​ចេញពី​ស្រុក​កំណើត​ ទៅ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ព្រែក​លៀប ហើយ​បាន​លួច​ខ្សែភ្លើង​ត្រូវ​បាន​ម្ចាស់​ប្តឹង​ចាប់​ដាក់​ពន្ធនាគារ ។

ក្រោយ​ចេញពី​ពន្ធនាគារ​ ជន​នេះ​មិន​បាន​ទៅ​ស្រុក​កំណើត​នោះ​ទេ ព្រោះ​នៅ​ទីនោះ​មាន​ដីកា​តុលាការ​ចាប់ ខ្លួន បើ​ហ៊ាន​ទៅ​ច្បាស់​ជា​ចាប់​ចូល​គុក​មិន​ខាន ។ ជន​នេះ​ប ាន​ទៅ​ខេត្តពោធិ៍សាត់ ក៏​មាន​ប្រពន្ធ ដែល​ជា​ស្ដ្រី​មេម៉ាយ​កូន​៥​នាក់ ។ បន្ទាប់​មក​ពួក​គេ​ទាំង​ពីរ​នាក់ បាន​ចេញ​មក​ធ្វើ​សំណង់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​បាន​បន្ដ​ទៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង កាល​ដើមឆ្នាំ​២០១៨ ។

លោក​ឧត្តមសេនីយ៍​បន្ត​ថា នៅ​ក្រុង​បា​វិត ជន​ម្នាក់​នេះ​ក៏​បាន​ចាប់រំលោភ​យុវតី​ម្នាក់ រួច​គេចខ្លួន​ជាមួយ​ប្រពន្ធ​មក​ធ្វើ​ជា​កម្មករ​សំណង់​នៅ ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ប្រតិបត្តិការ​បង្ក្រាប​ឃាតក​ករំណាច​នេះ​ បាន​ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន ដោយ​មាន​កិច្ចសហការ​ពី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នគរបាល​រាជធានី​ភ្នំពេញ​នគរបាល​ខេត្តស្វាយរៀង និង​នគរបាល​ខេត្តព្រៃវែង ។

នៅ​អំឡុង​ពេល​ចុះ​ប្រតិបត្តិការ​ចាប់​ជន​ដៃដល់​រូប​នេះ កម្លាំង​សមត្ថកិច្ច​បាន​តាម​ប្រមាញ់​ប្រើ​ពេល​៣​ថ្ងៃ នៅ​ខេត្តព្រៃវែង មុន​ពេល​ឈាន​ដល់​ការ​ឡោម​ព័ទ្ធ​ផ្ទះ​ជីដូនមួយ​របស់​ខ្លួន ដោយ​ចាក់សោរ​ពី​ក្រៅ​ដើម្បី​បន្លំ​ភ្នែក ព្រោះ​ផ្ទះ​នោះ​ម្ចាស់​ធ្វើ​ចំណាកស្រុក​មិន​បាន​នៅផ្ទះ​ទេ ។ ពេល​ចូល​ទៅ​បង្ក្រាប​ជន​ដៃដល់​បាន​កាន់​កាំបិត​ផ្គាក់​មួយ​រហូត​សមត្ថកិច្ច​បង្ខំ​បាញ់​ចំនួន​៣​គ្រាប់ ដើម្បី​គំរាម ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ជន​នេះ​បាន​រត់ឡើង ទៅ​លើដំបូល​ផ្ទះ ។ ដោយ​ឃើញ​ស្ថានភាព​បែប​នេះ លោក ជាវ វិបុល បាន​បញ្ចុះបញ្ចូល​និង​លួងលោម​រហូត​ចាប់​វាយ​ខ្នោះ​បាន​តែ​ម្តង ។

សូម​បញ្ជាក់​ថា ឃាតករ​រូប​នេះ​មានឈ្មោះ​ពិត​ថា មាង វិចិត្រ មិនមែន​ឈ្មោះ ឈឹ​ម វិចិត្រ​នោះ​ទេ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ម្ចាស់​ករណី នៅ​យប់​ថ្ងៃ​ទី​២ មិថុនា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​៤ មិថុនា ។ អំពើ​សម្លាប់​យ៉ាង​ឃោ​ឃៅ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០១៩​កន្លង​ទៅ លើ​កុមា​រាជា​ប្អូន​ឈ្មោះ ផា សុខ​លី អាយុ​២​ឆ្នាំ​កន្លះ និង​កុមារី​ជា​បង​ឈ្មោះ ផា ស្រី​ល័​ក្ខ អាយុ​១០​ឆ្នាំ ។

ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា ជន​តិរច្ឆាន​រំលោភ​សម្លាប់​ក្មេង​២​នាក់​បងប្អូន ត្រូវ​បាន បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នា​រសៀល​ថ្ងៃ​ទី​៤ មិថុនា ក្រោម​ការ​ចោទប្រកាន់​របស់​សមត្ថកិច្ច​លើ​បទល្មើស​ចំនួន​២ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​បទល្មើស​ទី​១-​ចោទ​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា និង​ទី​២-​ចោទ​ពី​បទ​រំលោភ​សម្លាប់​លើ​អនីតិជន ។
តាម​ប្រភព​ព័ត៌មាន​នា​ល្ងាច​ថ្ងៃ​ដដែល​ឱ្យ​ដឹង​ថា លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត នៅ​ល្ងាច​ថ្ងៃ​ដដែល​បាន​ចោទប្រកាន់​ឃាតករ​កំណាច​រំលោភ​សម្លាប់​ក្មេង​ស្រី និង​ក្មេង​ប្រុស​ជា​ប្អូន​ចំនួន​២​បទល្មើស ។

លោក លឹ​ម ប៊ុ​ន​ហេង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ​តាម​មាត្រា​២០២ ចំណុច​ទី​១ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម អំពើ​ឃោ​ឃៅ និង​រំលោភ​សេពសន្ថវៈ តាម​មាត្រា​២០៥​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ជា​ទោស​ប្រឈម​នឹង​ការ​ជាប់គុក​១​ជីវិត ។

ជន​ត្រូវ​ចោទ​និង​សំណុំរឿង ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដេ​ី​ម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។ គិត​ត្រឹម​វេលា​ម៉ោង​៦​ល្ងាចម្សិលមិញ ការ​សម្រេច​របស់​ចៅក្រម​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ