ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​លើកគ្នាមកដល់ស្នង​ការ​ដ្ឋាន​ខេត្ត…ដោយ​ម្នាក់ៗ​​ចង់​ឃើញ​​មុខ​ឃាត​ករនេះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ពី​ទទួល​ព័​ត៌​មាន​ជុំវិញ​ការ​ចាប់ខ្លួន​ឃាតករ​តិរច្ឆាន រំលោភ​សម្លាប់​កុមារ​ពីរ​នាក់​បងប្អូន​យ៉ាង​សាហាវព្រៃផ្សៃ ​កាលពី​ថ្ងៃ​ទី​២៩​ ឧសភា​ កន្លង​មក នៅ​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា​ បាន​សង្កេត​ឃើញ​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ពី​ទទួល​ព័​ត៌​មាន​ជុំវិញ​ការ​ចាប់ខ្លួន​ឃាតករ​តិរច្ឆាន រំលោភ​សម្លាប់​កុមារ​ពីរ​នាក់​បងប្អូន​យ៉ាង​សាហាវព្រៃផ្សៃ ​កាលពី​ថ្ងៃ​ទី​២៩​ ឧសភា​ កន្លង​មក នៅ​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា​ បាន​សង្កេត​ឃើញ​ថា ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​កើតហេតុ​បាន​សម្តែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង ដែល​រលក​នៃ​ភ្លើងកំហឹង​នេះ​អាច​ឆេះនេះ​ ទៅ​ធ្វើ​ត្រាប់​ពី​ការ​រំលោភ​សម្លាប់​នៅផ្ទះ​កើតហេតុ ក្នុង​ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ត្រូវ​បាន​លុប​ចោល​ភ្លាម​ៗ ព្រោះ​ខ្លាច​ពលរដ្ឋ​ដែល​ខឹងសម្បា​រាប់​លាន​អង្សា​នោះ​ចោម​វាយ​សម្លាប់​មិន​អាច​ទប់​បាន ។

អ្វី​ដែល​ត្រូវ​បាន​កត់សម្គាល់​នោះ​ គឺ​នៅ​រសៀល​ថ្ងៃ​ដដែល បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង់ចាំ​មិនឃើញ​នាំ​ខ្លួន​ឃាតករ​កំណាច​ទៅ​ធ្វើ​ត្រាប់ ក៏​បាន​លើកគ្នា​ប្រមាណ​៥០០​នាក់ ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​ទាមទារ​ឱ្យ​សមត្ថកិច្ច​បង្ហាញមុខ​ឃាតករ​តិរច្ឆាន ដោយ​ពួក​គាត់​ចង់​មើល​មុខ​មនុស្ស​ចិត្ត​តិរច្ឆាន​នេះ ​តើ​មាន​មុខមាត់​ដូច​ម្តេច និង​លាយឡំ​ដោយ​សម្រែក​ទាមទារ​ឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល​បង្កើត​ច្បាប់​ប្រហារ​ជិ​វិត លើ​បទល្មើស​រំលោភ​សម្លាប់ ដើម្បី​ជា​ការ​ព្រមាន​ទៅ​លើ​មនុស្ស​ផ្សេង​ទៀត កុំឱ្យ​ប្រព្រឹត្ត​បែប​នេះ​ទៅ​ថ្ងៃ ក្រោយ ។

ស្ថិត​ក្នុង​ចំណោម​មនុស្ស​ប្រមាណ​ជាង​៥០០​នាក់ នា​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១៩ ដែល​ត្រូវជា​ថ្ងៃ​នៃ​ពិធី​បុណ្យសព​កុមារ​២​នាក់​បងប្អូន​គម្រប់​៧​ថ្ងៃ គេ​សង្កេត​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ បាន​បង្ហាញ​ទស្សនៈ​ខឹងសម្បា​ដូច​ៗ​គ្នា ដោយ​ពួក​គាត់​បាន​ស្នើ​យ៉ាង​ទទូច​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ឱ្យ​បង្កើត​ច្បាប់​ប្រហារ​ជិ​វិត ចំពោះ​បទល្មើស​រំលោភ​សម្លាប់​បែប​នេះ​លើ​ជនល្មើស ដោយ​មិន​ត្រូវ​បន្ធូរ​បន្ថយទោស​ជា​ដាច់ខាត ។

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ផង​ដែរ ដោយសារ​រង់ចាំ​មិនឃើញ​នាំ​មក​ធ្វើ​ត្រាប់​ទើប​ក្រុម​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​កំហឹង​ខ្លាំង​ទាំងនោះ​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ស្នើ​សុំ​លោក ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ឱ្យ​បង្ហាញមុខ ជន​តិរច្ឆាន​នេះ​ផង​ដើម្បី​ឱ្យ​ពួក​គាត់​រំសាយកំហឹង ក៏​ដូច​ជា​ឱ្យ​ពួក​គាត់​មាន​ជំនឿ​ចិត្ត​ទៅ​លើ​ការ​អនុវត្តន៍​ច្បាប់ របស់​សមត្ថកិច្ច​ក្នុង​សំណុំ រឿង​​ឃាត​កម្ម​ដ៏​សាហាវ​ឃោ​ឃៅ​នេះ​ផង​ដែរ ។

តាម​សំណូមពរ​ស្នើ​សុំ​មើល​មុខ​ឃាតករ​កំណាច លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​បញ្ជា​ឱ្យ​នគរបាល​ក្រៀក​ឃាតករ​បណ្តើរ​មក​ឈរ​នៅ​ក្នុង​របង​ដ៏​រឹង​មាំ​ឱ្យ​មើល​មុខ​ប្រមាណ​ជិត​១០​នាទី​ដែរ ទើប​ក្រុម​ប្រជាពលរដ្ឋ​បាន​អស់ចិត្ត ។ នៅ​ចំពោះ​មុខ​បងប្អូន​ប្រជាពលរដ្ឋ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ណែនាំ​ពី​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ សមត្ថកិច្ច​មិន​បាន​បញ្ជូន​ជន​ដៃដល់​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើ​ត្រាប់​នោះ​ទេ ព្រោះ​ខ្លាច​ប្រជាពលរដ្ឋ​ទប់​កំហឹង​មិន​បាន អាច​ឈាន​ទៅ​ប្រព្រឹត្ត​អ្វី​ដែល​ខុសច្បាប់ ។

លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ទៀត​ថា «​នៅ​ពេល​នេះ​ សមត្ថកិច្ច​របស់​យើង​សម្រេច​ដោយ​មិន​បញ្ជូន​ជនសង្ស័យ​ទៅ​ធ្វើ​ត្រាប់​នៅ​កន្លែង​កើតហេតុ​នោះ​ឡើយ ដោយសារ​តែ​នៅ​ទីនោះ មាន​ប្រជាជន​ពី​៥​ទៅ​៦០០​នាក់ នឹង​បន្ដ​មក​ថែម​ទៀត​រង់ចាំ ដូច្នេះ​ពួក​គាត់​អាច​ផ្ទុះ​កំហឹង​ខ្លាំង ឈាន​ដល់​ការ​វាយ​សម្លាប់​ជនសង្ស័យ​នឹង​អាច​ប៉ះពារ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​យើង​ទៀត​ផង​» ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ត្រូវ​បាន​លោក​សួរនាំ​ផ្ទាល់​និង​ត្រៀម​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ