ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេចអស់ហើយ…ខ្យល់​ក​ន្ទ្រា​ក់​ប៉ើង​ដំបូលផ្ទះ បាក់​បង្គោល​ភ្លើង និង​ប៉ាណូ​ជា​ច្រើន​ផ្ទាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង និង​ប៉ាណូ​ជា​ច្រើន​ដើម និង​ផ្ទាំង​ផ្សេង​ៗ​ទៀត​បាន​បាក់​ដួល​រលំ​ព្រមទាំង​ដំបូលផ្ទះ​មួយ​ចំនួន បាន​រង​ការ​ខូចខាត​ប៉ើង​របើក​ដំបូល ខណៈ​ពេល​ដែល​ភ្លៀង​បាន​បង្អុរ​ធ្លាក់​លាយឡំ​ខ្យល់ កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ដែល​គ្រោះ​ធម្មជាតិ​នេះ​បង្ក​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង និង​ប៉ាណូ​ជា​ច្រើន​ដើម និង​ផ្ទាំង​ផ្សេង​ៗ​ទៀត​បាន​បាក់​ដួល​រលំ​ព្រមទាំង​ដំបូលផ្ទះ​មួយ​ចំនួន បាន​រង​ការ​ខូចខាត​ប៉ើង​របើក​ដំបូល ខណៈ​ពេល​ដែល​ភ្លៀង​បាន​បង្អុរ​ធ្លាក់​លាយឡំ​ខ្យល់ កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ដែល​គ្រោះ​ធម្មជាតិ​នេះ​បង្ក​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​មូលដ្ឋាន ខណ្ឌ​សែន សុខ ។

ក្រៅពី​នោះ​នៅ​ខណ្ឌ​នានា​ក៏​មាន​បង្គោល​ភ្លើង​បាក់​ដួល​រំលំ​ដែរ បង្ក​អោយ​មានការ​ដាច់​ភ្លើង មួយ​យប់​ផង​ដែរ ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​ទី​០៤ ខែមិថុនា ខ្យល់​កន្ត្រ​ក់បាន​បោកបក់​ចំ​ភូមិ​ព្រៃ​មូល និង​ភូមិ​ក្រាំង អង្ក្រង​២ ក្នុង​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ បង្ក​អោយ​បាក់​បង្គោល​ភ្លើង​របើក​ដំបូលផ្ទះ និង​បាក់​ប៉ាណូ ។

លោក​សុខ សា​រ៉ាត់ ចៅ​រង​ទី​១ សង្កាត់​ក្រាំងធ្នង់ បានអោយ​កោះសន្តិភាព​ដឹង​ថា បង្គោល​ភ្លើង​ចំនួន​៥​ដើម​បាន​បាក់​ដួល​រលំ​ស្កាត់ផ្លូវ និង​មួយ​ដើម​ទៀត​ទ្រេត ព្រមទាំង​ប៉ាណូ​តូច​ៗ​មួយ​ចំនួន​ទៀត​បាន​បាក់​ក្នុង​គ្រោះ​ធម្មជាតិ​ដែល​បង្ក​ឡើង​ដោយ​ខ្យល់​កន្ត្រាក់​បោកបក់​ចំ​ភូមិ​ព្រៃ មូល ។ ក្រៅពី​នោះ​ឃ្លាំង​មួយ​ខ្នង ស្ថិត​នៅ​ភូមិ ក្រាំង​អង្ក្រង់​២ បាន​ដួល​រលំ ។ លោក​ចៅសង្កាត់​រង​ទី​១ ក៏​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​ភ្លៀង និង​ខ្យល់​កន្ត្រក់ អាជ្ញាធរ​បាន​ចុះ​ត្រួតពិនិត្យ ស្ថានភាព​ទឹក​ជន់​លិច​នៅ​តាម​ដងផ្លូវ ហើយ​បាន​សហ​ការណ៍​ជាមួយ​ប្រជាពលរដ្ឋ​កាយ​សំរាម​ចេញ​នៅ​តាម​មាត់​លូ​ដែល​ស្ទះ ធ្វើ​អោយ​ទឹកបាន​ហូរ​ស្រក់​អស់​វិញ​មិន​បង្ក​អោយ​ទឹក​ជន​លិច​លំនៅ​ឋាន​ឡើយ ។ ទោះបីជា​យ៉ាងណា​ពុំ​មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ ។

ដោយ​មួយទៀត​នៅ​ថ្ងៃ​ទី​០៤​ខែមិថុនា​នេះ​នៅ​វេលា​ម៉ោង​១៨​និង​០០​នាទី មាន​ករណី​បង្គោល​ភ្លើង​ដួល​រលំ បណ្តាល​ឲ្យ​ឆក់ ដែល​កើតឡើង​០១​លើក នៅ​ចំណុច​ក្រុម​ទី​៤ ផ្លូវ​បេតុង ភូមិ​ដំនាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ ជន​រង​គ្រោះ​ឈ្មោះ គង់ សុ​ភក្ត្រ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​បន្ទប់​ជួ​ក សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​របួស​ដៃ និង​ពោះ​) ។

មុន​ពេល​កើត​ជន​រង​គ្រោះ​បាន​ដាក់​លក់​ដូង និង​សាំង​នៅ​ចំណុច​កើតហេតុ​ខាងលើ​លុះដល់​ម៉ោង​កើតហេតុ ស្រាប់តែ​មេឃ​ភ្លៀង បណ្តាល​ឲ្យ​បង្គោល​ភ្លើង​ធ្វើ​ពី​ដែក​រលំ​ដួល​ត្រូវ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ឆក់​របួស រួច​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ