ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេ​ង ស​ម្ជ​ស្ស ខំ​ច្រៀង​ពេល​រាត្រី​យក​លុយ​បង់​ពេទ្យ​អោយ​ម្តាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ខេ​ង ស​ម្ជ​ស្ស ដែល​ត្រូវ​គាំទ្រ​ដោយ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា កំពុង​តែ​ប្រឹង​ដើរ​ច្រៀង ដើម្បី​រក​លុយ​ជួយ​ព្យាបាល​ជំងឺ​ម្តាយ​របស់​នាង ។នាង​និយាយ​ថា រាល់​យប់​នាង​ច្រៀង​តាម​ហាង​ចំនួន​២​កន្លែង ដោយ​ចាប់ពី​ល្ងាច​ព្រលប់​ៗ​រហូត​ដល់​ម៉ោង​១២​អ​ធា​ត្រ ឬ​១​យប់…

តារាចម្រៀង​ខេ​ង ស​ម្ជ​ស្ស ដែល​ត្រូវ​គាំទ្រ​ដោយ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា កំពុង​តែ​ប្រឹង​ដើរ​ច្រៀង ដើម្បី​រក​លុយ​ជួយ​ព្យាបាល​ជំងឺ​ម្តាយ​របស់​នាង ។នាង​និយាយ​ថា រាល់​យប់​នាង​ច្រៀង​តាម​ហាង​ចំនួន​២​កន្លែង ដោយ​ចាប់ពី​ល្ងាច​ព្រលប់​ៗ​រហូត​ដល់​ម៉ោង​១២​អ​ធា​ត្រ ឬ​១​យប់ បំណង​ដើម្បី​ប្រឹងរក​លុយ​ចិញ្ចឹម​ម្តាយ​ដែល​មាន​ជំងឺ​ច្រើន​មុខ ។

នាង​ទើបតែ​យក​ម្តាយ​ចេញពី​ពេទ្យ​ដោយ​ថ្ងៃ​មើល​ម្តាយ​នៅ​ពេទ្យ យប់​ឡើង​តុបតែង​កាយ​ប្រឹង​ញញឹម​ច្រៀង ដើម្បី​លុយ​ហើយ​មធ្យោបាយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជួនកាល​មិត្តភក្តិ​ជួយ​ជូន និង​ពេល​ខ្លះ​ជិះ​ម៉ូតូ​កង់​បី ។ នាង​ថា លំបាក​បែប​ណា​ក៏​ទ្រាំ ។ ពេល​ខ្លះមក​ផ្ទះ​វិញ​យប់​ជ្រៅ​ទាំង​ភ័យ​ខ្លាច ។

តារាចម្រៀង​រលក​ថ្មី​ខេ​ង ស​ម្ជ​ស្ស បាន​ក្លាយជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សិល្បៈ​ភាពយន្ត​ដែល​គេ​ដឹង​ថា គ្រប់គ្រង​ដោយ​ច​ន ច័ន្ទ​ល​ក្ខិ​ណា ។ ព្រោះតែ​មានការ​តស៊ូ​ធ្វើ​ជា​អ្នកចម្រៀង​ដើរ​ច្រៀង​យប់​ព្រលប់​ធ្វើ​អោយ​ច​ន ច័ន្ទ​អាណិត រហូត​បើកឱកាស​អោយ​ក្លាយជា​តារា​ផលិតកម្ម​ខ្លួន​តែ​ម្តង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ