ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ដែករាប់តោន​ឡើង​ស្ពាន​អាកាស​ ស្រាប់តែ​…ផ្អើលពលរដ្ឋ​ភ័យលស់ព្រលឹង

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​​ដឹក​ដែក​ស័ង្កសី​រមូរ​ចំនួន​៣ដុំ​ធំ​ៗ មាន​ទម្ងន់​រាប់​តោន​ ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ឡើង​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស លុះ​ដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន​បណ្តាល​ឲ្យ​រថយន្ត​គ្រ​លែង​ធ្លាក់​ដែក​ស័ង្កសី​រមូរទាំង៣ដុំចុះ​មក​ក្រោម ​ធ្វើ​ឱ្យ​ដែកស័ង្កសី​រមូរមួយដុំ​​បានរមៀល​ទៅបុក​​បាក់ដែក​​បង្កាន់ដៃស្ពាន ចំណែកដែក​ស័ង្កសី​រមូរ​ចំនួន​២ដុំទៀត​បាន​ធ្លាក់​ចុះ​​ដល់​ដី​លាន់​ស្នូរ​ដូច​ផ្ទុះ​គ្រាប់បែក​ ធ្វើ​អោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​​​ម្តុំ​​ស្ពានអាកាស​​ភ័យ​ព្រលឹង​ចុង​សក់​គ្រប់​ៗគ្នា ​។…

រាជធានីភ្នំពេញ ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​​ដឹក​ដែក​ស័ង្កសី​រមូរ​ចំនួន​៣ដុំ​ធំ​ៗ មាន​ទម្ងន់​រាប់​តោន​ ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ឡើង​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស លុះ​ដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន​បណ្តាល​ឲ្យ​រថយន្ត​គ្រ​លែង​ធ្លាក់​ដែក​ស័ង្កសី​រមូរទាំង៣ដុំចុះ​មក​ក្រោម ​ធ្វើ​ឱ្យ​ដែកស័ង្កសី​រមូរមួយដុំ​​បានរមៀល​ទៅបុក​​បាក់ដែក​​បង្កាន់ដៃស្ពាន ចំណែកដែក​ស័ង្កសី​រមូរ​ចំនួន​២ដុំទៀត​បាន​ធ្លាក់​ចុះ​​ដល់​ដី​លាន់​ស្នូរ​ដូច​ផ្ទុះ​គ្រាប់បែក​ ធ្វើ​អោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​​​ម្តុំ​​ស្ពានអាកាស​​ភ័យ​ព្រលឹង​ចុង​សក់​គ្រប់​ៗគ្នា ​។

​ហេតុការណ៍​ខាងលើ​នេះ​ដែរ​បង្ក​ការ​ភ្ញាក់ផ្អើល​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមិថុនា នៅ​ចំណុច​គល់​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស​ថ្មី ផ្លូវជាតិ​លេខ​២ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ​។

រថយន្ត​ធុន​ធំ​មួយ​គ្រឿង​​​មានដឹកដែកស័ង្កសីរមូរ៣ដុំធំៗ​ខាងលើ​ ម៉ាក​​ហ្វុ៊យហ្សូ​ ពណ៌​បៃតង ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ៣E-៣៤០០ ​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ បានរត់គេចខ្លួនប​ាត់​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ និ​ង​ឃើញ​ហេតុការណ៍​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ ​គេឃើញ​រថយន្ដ​ធុន​ធំ​​មួយគ្រឿង​ខាងលើ​​មាន​ដឹក​ស័ង្កសី​រមូរ​ចំនួន​៣ដុំ​ធំ​ៗ​ បើ​គិត​ជា​ទម្ងន់​រាប់​តោន ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​មក​ដល់​កន្លែង​កើតហេតុ បាន​បត់​ស្តាំ​ឡើង​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស ដោយ​ផ្លូវ​មាន​ស្ថានភាព​កោង​ហើយ​រថយន្ដ​បត់​មិន​បន្ថយល្បឿន បណ្តាល​អោយ​រថយន្ត​គ្រលែង​រអិល​ធ្លាក់​ដែក​ស័ង្កសី​រមូរ​ចំនួន​៣ដុំ​ធំ​ៗ​នោះ​ធ្លាក់​មក​លើ​ស្ពាន​ រួច​ស​ង្ក័​សី​រមូរ​មួយ​ដុំ​​បាន​រមៀល​ទៅ​បុក​ដែក​បង្កាន់ដៃស្ពាន បណ្តាល​ឱ្យ​​បាក់​ និង​ទ្រេត​អស់​ជា​ច្រើន​ផ្ទាំង ចំណែក​ស័ង្កសី​រមូរ​ចំនួន​២​ដុំ​ទៀត​​បាន​ធ្លាក់​ទៅ​ដល់​ដី​លាន់​ស្នូរ​ដូចផ្ទុះគ្រាប់បែក ធ្វើ​ឱ្យ​​ផ្អើលដល់​​ប្រជាពលរដ្ឋ​ភ័យ​លល់​ព្រលឹង ។

តាម​ប្រភពដដែលបានប​ន្តថា ចំណែក​រថយន្ត​បង្ក​​បាន​បើក​ទៅ​មុខ​បាន​ប្រមាណ​ជា​៥០​ម៉ែត្រ​ក៏​ឈប់​ ហើយ​​អ្នក​បើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ក្នុង​ហេតុការណ៍​នេះ​ដែល​មិន​បាន​បង្ក​អោយ​​មនុស្ស​​ណា​ម្នាក់​រង​របួស​ឡើយ​ គឺ​គ្រាន់តែ​​រងការ​ខូចខាត​បង្កាន់ដៃស្ពាន​តែ​ប៉ុណ្ណោះ​។

ក្រោយ​កើតហេតុ​ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ស្នងការ​ដ្ឋា​ន​នគ​បាលច​រាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ រង​់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា)