ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ម្នាក់​នេះ​មិនធម្មតា​ឡើយ​…​ដូច​យក​ភ្លើង​មក​ដាក់ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ទី​១០​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​មួយ​ករណី​នៅ​ចំណុច​ខាងលិច​ផ្សារ​ធំ​ថ្មី…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ទី​១០​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​មួយ​ករណី​នៅ​ចំណុច​ខាងលិច​ផ្សារ​ធំ​ថ្មី ផ្លូវ​លេខ​១២៨ កែង​ផ្លូវ​លេខ​៦៧ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ដោយ​លោក​ចែ សុង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ម៉ា ចាន់​ធី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​សំអាងការ និង​រឹបអូស​វត្ថុ​តាង​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ៩៩៩.៥៦ ក្រាម (​ជិត​១​គីឡូក្រាម​) និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។
ដោយឡែក​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ