ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​! ចំប៉ី​ខ្មៅ​លើកដៃ​សុំ​ទោស​ពលរដ្ឋ​ក្នុង​សវនាការ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ជន​ត្រូវ​ចោទ​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ ភេទ​ទី​៣ ពាក់​ពន្ធ​ពី​បទ​ញុះញង់​ឲ្យ​មានការ​រើស​រើ​ង ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើក​សវនាការ កាលពី​ព្រឹក​ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ជន​ត្រូវ​ចោទ​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ ភេទ​ទី​៣ ពាក់​ពន្ធ​ពី​បទ​ញុះញង់​ឲ្យ​មានការ​រើស​រើ​ង ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើក​សវនាការ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា​នេះ តែ​ចុងបញ្ចប់​លោក ម៉ៅ ស៊ី​ណា ចៅក្រម​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ទៅ​ថ្ងៃ​ទី​២០ ខែមិថុនា ខាង​មុខ​នេះ ។

នៅ​ចំពោះ​មុខ​អង្គ​សវនាការ​ចំប៉ី​ខ្មៅ​បាន​សារភាព​កំហុស និង​បាន​លើកដៃ​ប្រណម​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​សំដី​មិន​សមរម្យ​នោះ​ដែល​ហាក់ដូចជា​ទើប​ដឹង​កំហុស និង​មិន​ខុស​ពាក្យ​ថា ពេល​ឃើញ​ក្តា​មឈូស​បាន​ស្រក់​ទឹកភ្នែក ។

គួរ​បញ្ជាក់​ថា ចំប៉ី​ខ្មៅ​ត្រូវ​បាន​លោក ពេជ្រ វេជ្ជ​ធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​ល្ងាច​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៨ បន្ទាប់​ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​រួច​មក ។ ជនសង្ស័យ​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ មាន​អាយុ​២៣​ឆ្នាំ កើត​នៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ ដែល​ជា​ជនសង្ស័យ​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពាក់​ពន្ធ​រឿង​ជេរ​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ ។

បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ត្រូវ​បាន​លោក​លី សុ​ផា​ណា​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ធ្វើការ​ចោទប្រកាន់​ពី​បទ​ញុះញង់ ឲ្យ​មានការ​រើសអើង តាម​មាត្រា ៤៩៤ និង​៤៩៦ នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ ដែល​តាម​មាត្រា​នេះ​តម្រូវ​ឲ្យ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែកុម្ភៈ នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​ទឹកដី​ខណ្ឌដូនពេញ ។

អង្គហេតុ​បណ្តាល​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ចំប៉ី​ខ្មៅ កាលពី​វេលា​ម៉ោង​៥ និង​២៥​នាទី​យប់​ព្រលប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ នៅ​ចំណុច​មុខ​ព្រះ​បរមរាជវាំង ចំប៉ី​ខ្មៅ​បាន​បង្ហោះ​សារ​ជា​អក្សរ​លើ​ទំព័រ​ហ្វេ​សស​ប៊ុ​ក ដែល​ឈ្មោះ ចំប៉ី​ខ្មៅ Chompey Khmoa ថា «​ជូន​ទៅ​ពូជ​អា​ខ្មែ​រតិ​រិ​ច្ឆា​ន​៣​នាក់ ដែល​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​ខ្លួន​តាម​ផ្លូវ​» និង​មាន​ភ្ជាប់​ឃ្លី​ប​វី​ដេ​អូ មាន​រយៈពេល ១​នាទី​៥៣​វិនាទី ដោយ​ជេរ​ទៅ​លើ​ក្រុម​ជន​បង្ក​ដែល​បាន​ខោក​ក្បាល​ខ្លួន​៦​ក្រ​ញ៉​នោះ ។ ក្រោយ​ពេល​មាន​បង្ហោះ​សារ​វី​ដេ​អូ​ខ្លី លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រើ​ភាសារ​ដៀល​ត្មេះ​ពូជសាសន៍​ជាតិខ្មែរ​ធ្ងន់​ៗ ក៏​មាន​បណ្តាញ​សង្គម​ជា​ច្រើន​បាន​ប្រតិកម្ម​តបត​វិញ ដោយ​មានការ​ថ្កោលទោស និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ជន​នេះ ឲ្យ​ខាង​តែ​បាន ដើម្បី​នាំ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ឲ្យ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។

ព្រោះថា យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ ធ្លាប់​បាន​មើលងាយ​ជាតិ​សាសន៍​ខ្មែរ ជា​ច្រើន​លើក​ហើយ ដែល​ធ្វើ​ឲ្យ​មានការ​ក្តៅក្រហាយ​ពី​សំណាក់​ប​ហា​ជន​ដែល​តាំងពី​ករណី​ដែល​អង្គការ​យូ​នី​ស្កូ​ចុះបញ្ជី​ទទួលស្គាល់​ល្ខោនខោល ជា​របស់​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​មក​ម្លេះ ។ ដូច្នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ នេះ ចៅក្រម​ស៊ើបសួរ​តម្រូវ ឲ្យ​អនុរក្ស​ពន្ធនាគារ នាំ​ចំប៉ី​ខ្មៅ មក​សាកសួរ​ឡើង​វិញ ទំនង​ថ្ងៃ​ឃុំខ្លួន​បណ្តោះអាសន្ន មិន​ទាន់​បាន​សួរ​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ ទើប​បានជា​តម្រូវ​នាំ​មក​សាកសួរ ដើម្បី​បិត​ការ​ស៊ើបអង្កេត និង​ដាក់​ទៅ​ជំនុំជម្រះ​លើ​អង្គសេចក្តី ៕កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ