ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញម្ចាស់​ឱន​ឆ្កឹះឆ្កៀលម៉ាស៊ីនម៉ូតូ​ រួចឡើងធាក់បញ្ឆេះ ស្រាប់តែ​ផ្អើល​ផ្លូវ​២៧១

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ម៉ូតូ​មួយគ្រឿងម៉ាក​យ៉ា​ម៉ា​ហាបេស ត្រូវ​​អគ្គី​ភ័យ​ឆាបឆេះ​រង​ការ​ខូចខាតយ៉ាងដំណំ​ បន្ទាប់​ពី​ម្ចាស់​ម៉ូតូ​បាន​ដោះ​ខ្សែ​ប៊ុ​យ​ហ្ស៊ី រួច​ធាក់​បញ្ឆេះ​ក៏​ប៉ះ​ជា​មួយ​នឹង​សាំង ​បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​នាំ​គ្នា​ចេញ​មក​ជួយ​ពន្លត់​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩​…

រាជធានីភ្នំពេញ ៖ ម៉ូតូ​មួយគ្រឿងម៉ាក​យ៉ា​ម៉ា​ហាបេស ត្រូវ​​អគ្គី​ភ័យ​ឆាបឆេះ​រង​ការ​ខូចខាតយ៉ាងដំណំ​ បន្ទាប់​ពី​ម្ចាស់​ម៉ូតូ​បាន​ដោះ​ខ្សែ​ប៊ុ​យ​ហ្ស៊ី រួច​ធាក់​បញ្ឆេះ​ក៏​ប៉ះ​ជា​មួយ​នឹង​សាំង ​បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​នាំ​គ្នា​ចេញ​មក​ជួយ​ពន្លត់​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ខាង​មុខ​ឃ្លាំង​លក់​រថយន្ត​២៦៦ តាម​បណ្ដោយ​ផ្លូវ​២៧១​កែង​និង​ផ្លូវ​១៥៦ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួល​គោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​មិនស្គាល់អត្ត​សញ្ញាណ​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហាបេស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ម​៧១៥៨ ភព១ ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​ខាងលើ​ក៏​បាន​ឈប់​ចត​អែប​ទៅ​ចិញ្ចើម​ផ្លូវ ​ពេល​នោះ​គេឃើញ​អ្នកបើកបរ​ម៉ូតូ​ក៏​បានឱន​​ទៅ​ឆ្កឹះឆ្កៀល​ម៉ាស៊ីន​ម៉ូតូ ទំនងជា​ខូច​ តែ​មិនដឹង​ថា​ម៉ូតូ​ខាងលើ​ខូច​អ្វី​នោះ​ទេ​។

តាម​ប្រភពដដែល​បាន​បន្ត​ថា បន្ទាប់​មក​អ្នកបើកបរ​ម៉ូតូ​ខាងលើ​ក៏​បាន​ឡើង​ទៅ​ធាក់​ដើម្បី​បញ្ឆេះ​ម៉ាស៊ីន ក៏​ស្រាប់តែ​លេច​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ម៉ូតូ​ខាងលើ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។ ភ្លាម​ៗ​នោះ អ្នក​បើក​ម៉ូតូ​ខាងលើ​ក៏​ប្រញាប់ប្រញាល់រ​ត់ទៅ​ដួស​ទឹក​មក​ជះ​ពន្លត់ដែរ ​តែ​មិន​រលត់​នោះ​ទេ បន្ទាប់​មក​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់​ចំនួន​២​បំពង់​ធ្វើ​ឱ្យ​ភ្លើង​ក៏​រលត់​ទៅ​វិញ​ តែ​បណ្តាល​ឲ្យ​ម៉ូតូ​មួយគ្រឿង​ខាងលើ​រង​ការ​ខូចខាត​ត្រូវភ្លើង​ឆេះ​អស់​ពាក់កណ្តាល​ផ្នែក​ខាង​មុខ ប៉ុន្តែ​មិន​បង្ក​ឲ្យ​​នរណាម្នាក់​​រង​របួស ឬ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ​។

បើ​តាម​​ប្រភព​ពី​​អ្នកបើកបរ​​ម៉ូតូ​មួយគ្រឿង​ម៉ាកយ៉ាម៉ាហាបេសខាងលើ​បាន​រៀបរាប់​ប្រាប់​ទាំង​ក្តី​សោកស្តាយ​ថា នៅ​មុន​ពេល​កើតហេតុ ម៉ូតូ​របស់​គាត់ គឺ​មាន​បញ្ហា​ខូច​បេន​សាំង ហើយ​​គាត់​ក៏​យក​មក​អោយ​ជាង​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​ជួយ​ធ្វើការ​ជួសជុល​​ផងដែរ​។

តាម​ប្រភពពីបុរសជា​ម្ចាស់ម៉ូតូបាន​បន្ត​ថា បន្ទាប់​ពី​ជាង​ធ្វើការ​ជួសជុល​រួចរាល់​ហើយ គាត់​ក៏​ជិះ​ម៉ូតូ​​មួយគ្រឿងនេះ​​ធ្វើ​ដំណើរ​រហូត​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បេន​សាំង​ដែល​ជាង​ទើបតែ​បាន​​ជួសជុល​រួច​នោះ​វា​ធ្លាយ​សាំង​ចេញ​មក​ខាងក្រៅ ​ពេល​នោះ​គាត់​ក៏​បាន​ឈប់​ម៉ូតូ​ចុះ​ជួសជុល​ដោយ​ខ្លួនឯង​រហូត​លែង​មាន​សាំង​ធ្លាយ​ចេញ​មក​ក្រៅ​។ ភ្លាមៗ​នោះ​គាត់​ក៏​បាន​ឡើង​ធាក់បញ្ឆេះម៉ាស៊ីនម៉ូតូ​ ដើម្បី​បន្តដំណើរ​ទៅ​មុខ​ទៀត ប៉ុន្តែ​ធាក់​បញ្ឆេះ​មិន​ដំណើរ​ការ​​សោះ​។ បន្ទាប់​មក គាត់​ក៏​បាន​ដក​ខ្សែ​ប៊ុ​យ​ហ្ស៊ី​ដើម្បី​បញ្ឆោត​ភ្លើង រួច​គាត់​ក៏​ធ្វើការ​ធាក់​បញ្ឆេះ​ម្តងទៀត​ ធ្វើ​ឲ្យ​ចរន្តអគ្គិសនី​ដែល​ចេញពី​ខ្សែ​ប៊ុ​យ​ហ្ស៊ី​ឆ្លង​ទៅ​ប៉ះ​ជាមួយ​នឹង​សាំង​ដែល​ធ្លាយ​ចេញពី​បេន​សាំង បង្ក​ជា​អណ្ដាតភ្លើង​ បណ្តាល​ឱ្យ​ឆាបឆេះ​ម៉ូតូ​របស់​គាត់​រងការ​ខូចខាត​យ៉ាង​ដំណំតែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​ពិនិត្យឃើញ​ថា មិន​បាន​បង្ក​ឲ្យ​​មាន​ការ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ទើប​សមត្ថកិច្ច​យល់​ព្រម​អោយ​បុរស​​ជា​ម្ចាស់ម៉ូតូ​ធ្វើការ​ដឹក​ម៉ូតូ​ដែល​រង​ការ​ខូចខាត​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ