ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ិ​ក​ស៊ិ​ក​តស៊ូ ដើម្បី​លុប​ចោល​ពន្ធគយ​អា​មេ​រិ​ក

4 ឆ្នាំ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ គណៈប្រតិភូ​មិ​ម៉ិ​ក​ស៊ិ​ក​សំខាន់​មួយ កាលពី​ថ្ងៃ​ទី​៣ មិថុនា បាន​តស៊ូ​មតិ​នៅ​សហរដ្ឋអាមេរិក ប៉ុនប៉ង​បញ្ចុះបញ្ចូល​មហាអំណាច​នៅ​ជាប់​ជិតខាង​ខ្លួន ឲ្យ​បោះបង់​ចោលការ​បង្កើត​នា​ពេល​ខាង​មុខ​នេះ​នូវ​ពន្ធគយ ជា​វិធានការ​ដែល​សំដៅ​ចាប់បង្ខំ​ម៉ិ​ក​ស៊ិ​ក ឲ្យ​ទប់ស្កាត់​ការ​ហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​លួចលាក់​មក​កាន់​ព្រំដែន​អា​មេ​រិ​ក​។…

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ គណៈប្រតិភូ​មិ​ម៉ិ​ក​ស៊ិ​ក​សំខាន់​មួយ កាលពី​ថ្ងៃ​ទី​៣ មិថុនា បាន​តស៊ូ​មតិ​នៅ​សហរដ្ឋអាមេរិក ប៉ុនប៉ង​បញ្ចុះបញ្ចូល​មហាអំណាច​នៅ​ជាប់​ជិតខាង​ខ្លួន ឲ្យ​បោះបង់​ចោលការ​បង្កើត​នា​ពេល​ខាង​មុខ​នេះ​នូវ​ពន្ធគយ ជា​វិធានការ​ដែល​សំដៅ​ចាប់បង្ខំ​ម៉ិ​ក​ស៊ិ​ក ឲ្យ​ទប់ស្កាត់​ការ​ហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​លួចលាក់​មក​កាន់​ព្រំដែន​អា​មេ​រិ​ក​។

ទោះបី​យ៉ាងណា​ប្រទេស​ទាំង​២​យល់​ថា វិបត្តិ​ថ្មី​នោះ​អាច​ដោះស្រាយ​បាន មុន​ពេល​ចូល​ជា​ធរមាន​ការ​យក​ពន្ធគយ​នោះ​នា​ថ្ងៃ​ទី​១០​មិថុនា តាម​រយៈ​ការ​ចរចា​នា​ស​ប្ដា​ហ៍​នេះ​នៅ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​។ ភាព​តានតឹង​ថ្មី​នោះ​កើត​មាន ក្នុង​ដំណាក់កាល​នៃ​ដំណើរការ​ផ្ដល់​សច្ចាប័ន លើ​កិច្ចព្រមព្រៀង​ផ្លាស់​ប្ដូរ​សេរី​អា​មេ​រិ​ក​ខាងជើង រវាង​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា​។

រដ្ឋមន្ត្រី​ការ​បរទេស​ម៉ិ​ក​ស៊ិ​ក លោក​MARCELO EBRARD ដែល​ជា​សមាជិក​សំខាន់​នៃ​គណៈប្រតិភូ​មក​កាន់​ក្រុង​វ៉ា​ស៊ិ​ន​តោន​និយាយ​ថា ការ​បង្កើន​ជា​បន្តបន្ទាប់​នូវ​ពន្ធគយ រហូត​ដល់​២៥%​រហូត​ដល់​ថ្ងៃ​ទី​១​តុលា អាច​បង្ក​ឲ្យ​មាន​អ​ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច ដែល​អាច​គំរាមកំហែង​ដល់​សមត្ថភាព​របស់​ម៉ិ​ក​ស៊ិ​ក ក្នុង​ការ​ទប់ស្កាត់​ការ​ហូរ​ចូល​របស់​ពួក​អន្តោប្រវេសន៍​លួចលាក់ ។

ប្រធានាធិបតី​មិ​ម៉ិ​ក​ស៊ិ​ក​លោក​ANDRES MANUEL LOPEZ OBRADOR សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​ច្រកចេញ​មួយ​។ លោក​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា យើង​គាំទ្រ​សេរីភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ហើយ​កិច្ចព្រមព្រៀង​មួយ​អាច​រក​ឃើញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ