ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ឡើង ! ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ប្រកាស​លក់​តូប​ក្នុង​ផ្សារ​២​កន្លែង ទិញ​ដឹង​តែ​ចំណេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក​អ្នក​ចង់បាន​ទីតាំង​ប្រកប​មុខរបរ​រកស៊ី នៅ​កន្លែង​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​មែន​ទេ ? ពេល​នេះ​លោក ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ប្រកាស​លក់​ផ្សារ​ដល់​ទៅ​២​កន្លែង​លើ​ទីតាំង​ផ្សេង​គ្នា មាន​តូប​សរុប​ទាំងអស់​ជិត ៥០០…

លោក​អ្នក​ចង់បាន​ទីតាំង​ប្រកប​មុខរបរ​រកស៊ី នៅ​កន្លែង​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​មែន​ទេ ? ពេល​នេះ​លោក ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ប្រកាស​លក់​ផ្សារ​ដល់​ទៅ​២​កន្លែង​លើ​ទីតាំង​ផ្សេង​គ្នា មាន​តូប​សរុប​ទាំងអស់​ជិត ៥០០ តូប​ឯណោះ ។ អតិថិជន​ដែល​ទិញ​ប្រកប​របរ​រកស៊ី​ហើយ​ច្បាស់​ជា​ចំណេញ​កប់​ក្ដោង​ជាក់​ជា​មិន​ខាន ។ ផ្សារ​ទាំង ២ ដែល​លោក ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ប្រកាស​លក់​នោះ គឺ

ទី ១ «​ផ្សារ​ឡេ​ង ណា​វ៉ា​ត្រា ព្រៃ​ល្វា​» ស្ថិត​នៅ​ទីតាំង​បុរី ឡេ​ង ណា​វ៉ា​ត្រា គម្រោង​ទី​៥ ស្ថិត​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ រាជធានី​ភ្នំពេញ ។ ផ្សារ​នេះ​មាន​តូប​ទាំងអស់​មាន​ចំនួន ៧០ តូប​នៅ​ខាងក្នុង ក្រុមហ៊ុន​បាន​ដាក់​លក់​ចាប់ពី ២០០០ ដុល្លារ ហូត​ដល់​ទៅ ១៥០០០ ដុល្លារ ចំពោះ​ការ​បង់​ប្រចាំខែ​ត្រឹមតែ ២០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង ១ ខែ ។

ទី ២ «​ផ្សារ​ឡេ​ង ណា​វ៉ា​ត្រា ព្រៃ​ទទឹង​» ស្ថិត​នៅ​ភូមិ​ព្រះ​និព្វាន ឃុំ​ព្រៃ​ទទឹង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ផ្សារ​នោះ​មាន ៤១៩ តូប ក្នុង​ក្រុមហ៊ុន​បាន​ដាក់​លក់​ចាប់ពី​តម្លៃ ១៥០០ ដុល្លារ ដល់ ៣០០០ ដុល្លារ ប៉ុន្តែ​សម្រាប់​អ្នកទិញ​ភ្លាម​ចូល​លក់​ភ្លាម​ក្រុមហ៊ុន​លក់​ជូន​ត្រឹមតែ ៩០០ ដុល្លារ​ប៉ុណ្ណោះ ហើយ​ចំពោះ​ការ​បង់​ប្រចាំខែ​ត្រឹមតែ ១០ ដុល្លារ​ប៉ុណ្ណោះ ។

តាមការ​ឲ្យ​ដឹង​ពី​លោក សុ​ន ដា​រ៉ា​វុ​ធ ប្រធាន​ផ្នែក​ទីផ្សារ​របស់​បុរី​ឡេ​ង ណា​វ៉ា​ត្រា ផ្សារ​ទាំង ២ ខាងលើ ដែល​ក្រុមហ៊ុន​បាន​ប្រកាស​លក់​នោះ គឺជា​កន្លែង​ល្អ​បំផុត​សម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ចង់​ប្រកប​អាជីវកម្ម ត្បិត​អី​ទីតាំង​ទាំងនោះ​ជា​កន្លែង​ដែល​មាន​ប្រជាជន​ច្រើន និង​មាន​កម្មករ​កម្មការិនី​រាប់​សែន​នាក់ ហើយ​តំបន់​ទាំង ២ នោះ មិន​ទាន់​មាន​ផ្សារ​ស្តង់ដា​នៅឡើយ ។

ប្រធាន​ផ្សារ​ទីផ្សារ​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ថា អតិថិជន​ដែល​ទិញ​ហើយ គឺ​ច្បាស់​ជា​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​របស់​ខ្លួន ហើយ​អនាគត​នឹង​កាន់តែ​ចំណេញ​ឡើង​ៗ​ថែម​ទៀត ព្រោះ​ក្រុមហ៊ុន​មុន​សម្រេច​បង្កើត​ផ្សារ​ទាំង​ពីរ​ខាងលើ បាន​សិក្សា​លម្អិត​ខ្លាំង​ណាស់​មិន​ចង់​អតិថិជន​ដែល​ទិញ ហើយ​ខកបំណង​ឡើយ ។ ដូច​បាន​ជម្រាប​ជូន​ខាងលើ ប្រសិនបើ​លោក​អ្នក​ចង់បាន​ទីតាំង​ប្រកប​អាជីវកម្ម អាច​ទាក់ទង​មក​ទីតាំង​បុរី ឡេ​ង ណា​វ៉ា​ត្រា ដោយ​ផ្ទាល់ ឬ ទាក់ទង​តាម​រយៈ​លេខ 069 933 700 / 015 933 700 / 089 745 989 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ