ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លាយជា​អ្នក​ត្រូវ​រង្វាន់​ធំ ៤០​លាន​រៀល មុនគេ​បង្អស់​ប្រចាំ​ភូមិ

4 ឆ្នាំ មុន
  • ភ្នំពេញ

ស៊ន ស្រី​និ​ច ក្លាយជា​អ្នកមាន​សំណាង​ធំ​បំផុត ពុំ​ធ្លាប់​មាន ប្រចាំ​ភូមិ​ត្រពាំង​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ព្រោះតែ​បាន​ឈ្នះ​រង្វាន់​រហូត​ដល់​៤០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង…

ស៊ន ស្រី​និ​ច ក្លាយជា​អ្នកមាន​សំណាង​ធំ​បំផុត ពុំ​ធ្លាប់​មាន ប្រចាំ​ភូមិ​ត្រពាំង​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ព្រោះតែ​បាន​ឈ្នះ​រង្វាន់​រហូត​ដល់​៤០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​។

កម្មការិនី​រោងចក្រ​រូប​នេះ​ថ្លែង​ថា «​ពី​ដើម​មក មិន​ដែល​មាន​អ្នក​ណា​ត្រូវ​រង្វាន់​ធំ​អ្វី​នៅ​ភូមិ​ខ្ញុំ​ឡើយ មិន​ថា​ផលិតផល​ដទៃ​ក៏​ដោយ​។ ដល់​ពេល​ត្រូវ​រង្វាន់​ធំ​អ​ញ្ចេះ ទៅ​ណា​មក​ណា​ក៏​គេ​មើល​ដែរ ហើយ​សួរ​នេះ​សួរ​នោះ​»​។

ស្រី​និ​ច ជាប់​ចិត្តនឹង​រសជាតិ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​។ នាង​តែង​ញ៉ាំ​ភេសជ្ជៈ​រាល់​ព្រឹក មុន​ពេល​ចេញ​ទៅ​ធ្វើការ ដោយសារ​វា​ជួយ​នាង​កាត់​បន្ថយ​ភាព​នឿយហត់ និង​ជំនួយស្មារតី​។

កម្មការិនី​ដដែល​បន្ថែម​ទៀត​ថា «​តាម​ពិត ខ្ញុំ​ញ៉ាំ​មិន​ទាំង​រំពឹង​ថា​គេ​ដាក់​រង្វាន់​ផង​ទេ​។ នៅ​ពេល​ត្រូវ​រង្វាន់​ដោយ​ចៃដន្យ​អ​ញ្ចឹ​ង ធ្វើ​ឲ្យ​ខ្ញុំ​សែន​ត្រេកអរ ហើយ​ប្រាក់​រង្វាន់​នេះ ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ត្រូវធ្វើ​អ្វី​ដែរ ដោយសារ​បាន​មក​ដោយ​គ្មាន​ការ​គ្រោងទុក​»៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ