ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្ន​តារា​និយម​លេង​ស្នាម​សាក់​នៅ​លើ​ដងខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សព្វ​ថ្ងៃនេះ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​ប្រទះ​ឃើញ​នរណា​ម្នាក់​មាន​ស្នាម​សាក់​នៅ​លើ​ដងខ្លួន ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ស្នាម​សាក់​ទាំងនោះ ស្អាត ហើយ​សក្តិ​សមជា​មួយ​បុគ្គល​នោះ​ដែរ ឬ​អត់ ។ សង្គម​កាន់តែ​ទាន់សម័យ ស្នាម​សាក់​ក៏​កាន់តែ​ពេញ​និយម ហើយ​ពេល…

រាជធានី​ភ្នំពេញ​៖ សព្វ​ថ្ងៃនេះ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​ប្រទះ​ឃើញ​នរណា​ម្នាក់​មាន​ស្នាម​សាក់​នៅ​លើ​ដងខ្លួន ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ស្នាម​សាក់​ទាំងនោះ ស្អាត ហើយ​សក្តិ​សមជា​មួយ​បុគ្គល​នោះ​ដែរ ឬ​អត់ ។ សង្គម​កាន់តែ​ទាន់សម័យ ស្នាម​សាក់​ក៏​កាន់តែ​ពេញ​និយម ហើយ​ពេល ថ្មី​ៗ​នេះ គេ​សម្គាល់​ឃើញ​ថា តារា​ស្រី​ល្បីឈ្មោះ​ជា​ច្រើន​ដួង​បាន​នាំ​គ្នា​ចាក់​សាក់​តាម​កន្លែងផ្សេង​ៗ​គ្នា ដើម្បី​ទាក់ទាញ​ប្រជា​ប្រិយភាព ។

តារា​សម្តែង​កញ្ញា​កែវ នី​សា បាន​ចាក់​សាក់​យ័ន្ត​នៅ​ពីក្រោយ​ខ្នង ដែល​សាក់​នេះ​នាង​បាន​ទៅ​ចាក់​ជាមួយ​គ្រូមន្តអាគម​ដ៏​ល្បី​នៅ​ប្រទេស​ថៃ ។ យ័ន្ត​គាថា​នេះ​ត្រូវ​បាន​តារា​សម្តែង​លំដាប់​ហូ​លី​វូ​ដ​អ្នក​នាង​អេ​ន​ចេ​លី​ណា ជោ​លី សាក់​ផង​ដែរ ។

តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​កញ្ញា​ទឹម រ​ដ្ឋា បាន​ចាក់​សាក់​ជា​អក្សរ​ចិន​មួយ​ជួរ​នៅ​លើ​ខ្នង និង​សាក់​មួយ​កន្លែង​ទៀត​នៅ​ពី​ចង្កេះ​ខាងក្រោយ ដូច្នេះ​ហើយ​នាង​ចូល​ចិត្ត​ស្លៀក​ឈុត​វាល​ខ្នង និង​ថតរូប​បង្ហាញ​ស្នាម​សាក់​មួយ​នេះ​ជា​ប្រចាំ ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍ ។

តារា​សម្តែង​កូនកាត់​នាង​ម៉ៃ​យ៉ា ក៏​មាន​ស្នាម​សាក់​នៅ​កណ្តាល​ខ្នង​ផង​ដែរ​ដែល​គេ​អាច​មើលឃើញ​នៅ​ពេល​នាង​ពាក់អាវ​វាល​បញ្ចេញ​សាច់​ខ្នង ។ ស្នាម​សាក់​នៅ​កញ្ចឹងក​របស់​ម៉ៃ​យ៉ា មាន​រាង​ជា​រង្វង់​មូល និង​មាន​អក្សរ​ដូច​ជា​យ័ន្ត​ផង​ដែរ ។ មហាជន​ពោល​សរសើរ​ថា​ស្នាម​សាក់​នេះ​ស្រស់​ស្អាត និង​ពេញ​និយម​ដូច​តារា​បស្ចិមប្រទេស ។

តារា​សម្តែង​អ្នក​នាង​ស្វែង សុជាតា ក៏​មាន​ស្នាម​សាក់​លើ​ខ្នង​ដ៏​កម្រ​មួយ ដោយ​ស្នាម​សាក់​នេះ គឺជា​ការ​សាក់​យ័ន្ត​អាគម​បែប​ព្រហ្មញ្ញ សាសនា ដើម្បី​ការពារ​ខ្លួន មិនមែន​ដើម្បី​លំអ​ខ្លួន​នោះ​ទេ ។

ពេជ្រ អា​វី​ហ្សា បាន​រំលេច​ស្នាម​សាក់​ផ្នែក​ខាងក្រោយ​នៃ​ស្មា​របស់​ខ្លួន​ដោយ​មើលទៅ​ជា​ប្រភេទ​សាក់​បែប​ខ្មែរ ហើយ​តាំងពី​ចាក់​សាក់​មក​នាង​រមែង​រំលេច​ឱ្យ​គេ​ឃើញ​គ្រប់​សកម្មភាព​ទៅ​ណា​មក​ណា ។ តារា​ចម្រៀង​កញ្ញា​ទេព បូ​ព្រឹក្ស ក៏​មាន​ស្នាម​សាក់​នៅ​ត្រង់​ស្មា និង​កញ្ចឹងក​ដែរ ។ ស្នាម​សាក់​របស់​នាង​មិន​ខុស​ពី​តារា​ផ្សេង​ទៀត​ឡើយ ពោល​គឺជា​ការ​លម្អ​ខ្លួន​មួយ​បែប ក្នុង​នាម​ជា​តារាចម្រៀង​យុវវ័យ ។

តារា​សម្តែង​នាង​សឿ​ន ផា​ន​ផា​ភួង បាន​ចាក់​សាក់​រំលេច​ឈ្មោះ​របស់​នាង​នៅ​លើ​ស្មា​ខាងក្រោយ ។ តារា​ស្រី​ម្នាក់​នេះ​តាំងពី​ឡើង​កូដ​មក​លេងខ្លួន​គួរ​ឲ្យ​ទាក់ទាញ​ខុស​ពី ដំបូង​ៗ ។ ផា​ភួង និយាយ​ថា​នាង​សាក់​នេះ​គ្រាន់តែ​មើលទៅ​ឲ្យ​ប្លែក ណាមួយ​នេះ​ជា​ឈ្មោះ​ត្រកូល​របស់​នាង ទើប​គិត​ថា​មិន​ខុស​អ្វី ណាមួយ​សម​ស្រប​តាម​ការ​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ ។

តារាចម្រៀង​កញ្ញា​សួ​ស វី​ហ្សា មាន​ស្នាម​សាក់​តូច​មួយ​នៅ​ត្រង់​កដៃ​សម្រាប់​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​របស់​ខ្លួន និង​ជា​ការ​លម្អ​ទៅ​តាម​តារា ផ្សេង​ៗ​ទៀត​ដែល​កំពុង​ពេញ​និយម​នៅ​ក្នុង​ការ​សាក់​នេះ ។

ជា​ការ​កត់សម្គាល់​ក្រៅពី​តារា​ទាំង​ណោះ​គេ​ក៏​ឃើញ​តារា​ល្បី​ជា​ច្រើន​ទៀត​ដែរ​បាន​សាក់​លើ​ដងខ្លួន ដូច​ជា​សូ​ដា នី​តា​, ញឹ​ម ចាន់​ថន និង​តូ​តា ជាដើម ។ ការ​សាក់​របស់​ពួក​គេ​នោះ​គឺ​ធ្វើ​ឡើង​តាម​ចំណង់​ចំណូល​ចិត្ត រៀង​ៗ​ខ្លួន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ