ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ដឹក​ជញ្ជូន​ផ្លូវអាកាស​អន្តរ​ជាតិ​ព្រមាន​​ពី​ផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជ​កម្ម

4 ឆ្នាំ មុន

សេ​អ៊ូ​ល ៖ សមាគម​ដឹក​ជញ្ជូន​តាម​ផ្លូវ អាកាស​បាន​ឲ្យ​ដឹង​ថា ការ​តានតឹង​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន ព្រមទាំង​កំណើន​តម្លៃ​ប្រេងឥន្ធនៈ​នឹង​បន្ត​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងឆ្នាំនេះ ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារ​ព​ត៌​មាន Channe; News…

សេ​អ៊ូ​ល ៖ សមាគម​ដឹក​ជញ្ជូន​តាម​ផ្លូវ អាកាស​បាន​ឲ្យ​ដឹង​ថា ការ​តានតឹង​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន ព្រមទាំង​កំណើន​តម្លៃ​ប្រេងឥន្ធនៈ​នឹង​បន្ត​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងឆ្នាំនេះ ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារ​ព​ត៌​មាន Channe; News Asia ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ។

ការ​ព្រមាន​ខាងលើ​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជុំវិញ​ពិភពលោក​ដែល​បាន​ប្រកាស​ពី​ការ​ព្យាករណ៍​ថា​ប្រាក់​ចំណេញ​សរុប​ក្នុង​ឆ្នាំ​២០១៩​ស្មើ ២៨​ប៊ី​លាន​ដុល្លារ ឬ​ទាប​ជាង​ការ​ព្យាករណ៍​នៅ​ខែធ្នូ​ដែល​ស្មើ​៣៥.៥​ប៊ី​លាន​ដុល្លារ ។ ទស្សនៈវិស័យ​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​កំណើន​ការ​ចំណាយ​ជា​ច្រើន​ដូច​ជា​ពលករ ប្រេងឥន្ធនៈ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។ សមាគម​ន៍​ខាងលើ​បាន​បន្ថែម​ថា​ការ​តានតឹង​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ទំឫង​ពីរ​ក៏​មិន​បាន​ជួយ​ដល់​ទស្សនៈវិស័យ​ខាងលើ​ដែរ​។

លោក Alexandre de Juniac ដែល​ជា​ប្រធាន​សមាគម​ន៍​ខាងលើ​បាន​និយាយ​ថា «​ការ​អន់​ថយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជុំវិញ​ពិភពលោក​អាច​នឹង​បន្ត​កើត​មាន​ឡើង​ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​កាន់តែ​តានតឹង​ឡើង​»​។ លោក​បាន​បន្ថែម​ថា «​វា​ប៉ះពាល់​ដល់​អាជីវកម្ម​ដឹក​ជញ្ជូន​ទំនិញ​ច្រើន​ជាងគេ ប៉ុន្តែ​ចរចា​ចរ​អ្នកដំណើរ​ក៏​អាច​ត្រូវ​បាន​ប៉ះពាល់​ដែល​ខណៈ​ដែល​ភាព​តានតឹង​កើនឡើង​»​។

ចំណែក​លោក Brian Pearce ដែល​ជា​ប្រធាន​សេដ្ឋវិទូ​នៅ​សមាគម​ន៍​នេះ​បាន​ព្យាករណ៍​ថា​ចរចា​ចរ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស​ក្នុងឆ្នាំនេះ​ប្រហែលជា​មិន​អាច​កើនឡើង​ទេ​ព្រោះតែ​ទទួល​រង​ពី​ពន្ធ​ពាណិជ្ជ​កម្ម​ដែល​ត្រូវ​បាន​អនុវត្ត​កាលពី​ឆមាស​ទី​១​នា​ឆ្នាំ​២០១៨​កន្លង​មក ។ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែល​ស្មើ​៤០%​នៃ​ចរាចរណ៍​ដឹក​ជញ្ជូន​ទំនិញ​សរុប​កំពុង​តែ​ស្ថិត​ក្រោម​សម្ពាធ ។

លោក Pearce បាន​និយាយ​ថា «​ទំនិញ​គឺជា​កត្តា​ដ៏​សំខាន់​ដល់​កម្រិត​ដែល​ការ​អន់​ថយ​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម និង​ហានិភ័យ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​ក្នុង​តំបន់​នេះ​ទាំងស្រុង​» ។ លោក​បាន​កត់​សម្គាល់ថា​ប្រទេស​អាស៊ី​ដូច​ជា​ឥណ្ឌា និង​ប្រទេស​ចិន​នឹង​មើលឃើញ​មានការ​លូតលាស់​ក្នុង​ផ្នែក​អាជីវកម្ម​ដឹក​អ្នកដំណើរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ