ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្តែងហុងកុង​​​ដែល​​ទទួល​មរណ​​ភាព​នេះ…ជាមនុស្សម្នាក់សាមញ្ញបំផុត

4 ឆ្នាំ មុន

យោងតាម​ប្រភព​ wikipediaថា តារា​សម្ដែង​ហុងកុងជើងចាស់ លោក Lee Siu-kei បាន​បាត់បង់​ជីវិតក្នុង​អាយុ​៦៩ឆ្នាំ​ កាលពី​ល្ងាច​ថ្ងៃ​ទី២ មិថុនា ២០១៩…

យោងតាម​ប្រភព​ wikipediaថា តារា​សម្ដែង​ហុងកុងជើងចាស់ លោក Lee Siu-kei បាន​បាត់បង់​ជីវិតក្នុង​អាយុ​៦៩ឆ្នាំ​ កាលពី​ល្ងាច​ថ្ងៃ​ទី២ មិថុនា ២០១៩ នេះ​​ ដោយសារ​​ជំងឺមហារីក​ថ្លើម នៅ​​មន្ទីរពេទ្យ Queen Elizabeth ក្នុង​ទីក្រុង​ហុងកុង​ ខណៈគ្រប់គ្នា​​បានដឹង​ថា ជីវិតនិងការរស់​នៅរបស់គាត់​​ខាងក្រៅ​ គឺ​ជា​មនុស្សដ​៏​សាមញ្ញម្នាក់ ។

ប្រធាន​សមាគម​អ្នក​សម្ដែង​ហុងកុង លោក Koo Tian-Lok បាន​ចេញ​មក​បញ្ជាក់​ដល់​សារព័ត៌មាន​ពី​ការ​លាចាក​លោក​របស់​តារា​សម្ដែង​ជើង​ចាស់ ក្នុងទស្ស​វត្ស​ឆ្នាំ៩០ម្នាក់​នេះដែរ​​ ។ គួរបញ្ជាក់ថា លោក Lee Siu-kei បាន​ប្រឈម​នឹង​រោគ​មហារីក​ថ្លើម​នេះ​ តាំង​​ពី​ខែវិច្ឆិកា ឆ្នាំ២០១៨ មក​ម្ល៉េះ​ ។ លោក​ក៏​បាន​ទទួល​រង​នូវ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តាំងពី​ឆ្នា​២០១៥មក​ ហើយ​វា​ប៉ះពាល់​ដល់​ការ​ធ្វើ​ចលនា​របស់​គាត់​ និង​បាន​ធ្វើ់​ឱ្យ​គាត់​បាន​ផ្អាក​អាជីព​របស់​គាត់ តាំងពី​ពេល​នោះ​ផង​ដែរ ​។

គាត់​ធ្លាប់បានប្រាប់ដែរថា ​មាន​បញ្ហា​ហិរញ្ញវត្ថុ ហើយ​ភាគច្រើន​នៃ​ប្រាក់​ដែល​គាត់​សន្សំទុក ក៏​ត្រូវ​បាន​ប្រើ​ដើម្បី​ការ​ព្យាបាល​ខ្លួន​នេះ ​។ ​បើ​តាម​សារព័ត៌មាន​បរទេស​បានឱ្យ​ដឹង​ទៀតថា កាលពីដើម​ឆ្នាំ​នេះ លោក​ក៏​ទើបបាន​រៀប​អាពាហ៍ពិពាហ៍​ ជាមួយ​គូស្នេហ៍​នៅ​​ថ្ងៃ​ទី ១២ កុម្ភៈ ២០១៩ ក្រោយ​ពី​នៅ​ជាមួយ​គ្នា​អស់​ពេល​​៣០ឆ្នាំ​មក ។

បើ​តាម​មិត្តសម្លាញ់​​គាត់ម្នាក់បា​នឱ្យ​ដឹង​ថា ប្រពន្ធ​គាត់​​មាន​ភាព​ស្មោះត្រង់ ហើយ​តែងតែ​យកចិត្តទុក
ដាក់​​ចំពោះ​លោក Lee ជា​និច្ច​។ ​លោក Lee គឺជា​មនុស្ស​សាម​ញ្ញា ដូច្នេះ​ គាត់​មិន​មាន​គម្រោង​រៀប​​ការ
​​​ធំ​ដុំ​នោះ​​ទេ គឺ​មាន​តែ​ពិធី​មង្គលការ​ជាមួយ​សាច់ញាតិ​ និងមិត្តភក្តិ​មួយ​ចំនួន ​ដែល​មក​ពី​គ្រួសារ​ទាំង​ពីរ
ប៉ុណ្ណោះ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ