ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលក​ប្រតិកម្ម​ក្តៅ​គគុក​រឿង​លួច​អាយ​ផេ​ត …

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិកម្ម​ជុំ​ទិស​នៅ​លើ​បណ្ដាញ​សង្គម​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ បាន​តម្រូវ​ឱ្យមាន​បទ​បញ្ជា​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​ទាក់ទិន​នឹង​មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៣​ម្នាក់ ដែល​ជាប់ចោទ​លួច​អាយ​ផេ​តទៅ​តុលាការ​ហើយ​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ។ សូម​រំឭក​ថា រឿងរ៉ាវ​ទាក់ទិន​នឹង​មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៣​លួច​អាយ​ផេ​ត​នេះ បាន​ក្លាយជា​ការ​ហួសចិត្ត​មួយ​សម្រាប់​សាធារណជន ហើយ​អ្វី​ដែល​កាន់តែ​ហួសចិត្ត​រហូត​ដល់​ជើងមេឃ​ទៀត​នោះ…

រាជធានី​ភ្នំពេញ ៖ ប្រតិកម្ម​ជុំ​ទិស​នៅ​លើ​បណ្ដាញ​សង្គម​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ បាន​តម្រូវ​ឱ្យមាន​បទ​បញ្ជា​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​ទាក់ទិន​នឹង​មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៣​ម្នាក់ ដែល​ជាប់ចោទ​លួច​អាយ​ផេ​តទៅ​តុលាការ​ហើយ​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ។

សូម​រំឭក​ថា រឿងរ៉ាវ​ទាក់ទិន​នឹង​មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៣​លួច​អាយ​ផេ​ត​នេះ បាន​ក្លាយជា​ការ​ហួសចិត្ត​មួយ​សម្រាប់​សាធារណជន ហើយ​អ្វី​ដែល​កាន់តែ​ហួសចិត្ត​រហូត​ដល់​ជើងមេឃ​ទៀត​នោះ គឺ​ស្រាប់តែ​ការ​លួច​នេះ​ទៅ​ជា​ការ​ច្រឡំ និង​ក្រោយមក​ជា​បញ្ហា​ខួរក្បាល​ទៅ​វិញ ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​នេះ សេចក្តី​បំភ្លឺ​មួយ​របស់​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ពាក់ព័ន្ធ​នឹង​ករណី​មន្ត្រី​នៃ​អង្គភាព​នគរបាល​ជើង​ទឹក​១​រូប ដែល​ត្រូវ​បាន​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សព្វ ផ្សាយ​អំពី​សកម្មភាព​យក​អាយ​ផេ​ត​ពី​ផ្ទះ​វេរ​ប្រាក់​មួយ​កន្លែង នៅ​ក្នុង​ខណ្ឌទួលគោក កាលពី​ថ្ងៃ​ទី​៣០ ខែ ឧសភា ឆ្នាំ​២០១៩ បាន​បញ្ជាក់​៤​ចំណុច​ ដែល​បង្ក​ឲ្យ​មាន​រលក​រិះគន់​កាន់តែ​ខ្លាំង​ឡើង ព្រោះតែ​ការ​បំភ្លឺ​ហាក់​មិនទទួលស្គាល់​ថា មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៣​រូប​នោះលួច​ទេ ។

ការ​បំភ្លឺ​នោះ​បាន​លើក​ឡើង​ថា ៖ ១-​មន្ត្រី​នគរបាល​នៃ​អង្គភាព​នគរបាល​ជើងទឹក​១​រូប ឋានៈ​អនុសេ នីយ៍​ឯក ពិតជា​បាន​យកអាយ​ផេ​ត​ពី​ផ្ទះ​វេរ​លុយ ដែល​មាន​អាសយដ្ឋាននៅ​ខណ្ឌទួលគោក ប្រាកដ​មែន ។ ប៉ុន្តែ ផ្អែក​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ និង​ការ​ប្រមូល​ព័ត៌មាន​បំភ្លឺ​បន្ថែម​ពី​អ្នក​ពាក់ព័ន្ធ​បាន​បង្ហាញ​ថា ៖

-​បន្ទាប់​ពី​យក​អាយ​ផេ​ត​ពី​ផ្ទះ​វេរ​លុយ​នោះ​រួច​មក មន្ត្រី​រូប​នោះ​បាន​ជម្រាប​ម្តាយ​របស់​ខ្លួន​ឲ្យ​ទូរស័ព្ទ​ទៅ​ប្រាប់​ម្ចាស់ផ្ទះ​ថា ខ្លួន​បាន​យក​អាយ​ផេ​ត និង​ស្នើ​ម្តាយ​យក​អាយ​ផេ​តទៅ​ឲ្យ​ម្ចាស់ផ្ទះ​វេរ​លុយ​នោះ​វិញ ។
-​តាម​ការ​បញ្ជាក់​របស់​ម្ចាស់ផ្ទះ​វេរ​លុយ បាន​ទទួលស្គាល់​ថា ម្តាយ​របស់​មន្ត្រី​នគរបាល​នោះ​ពិតជា​បាន​ទូរស័ព្ទ​មក​ប្រាប់​អំពី​ករណី​នេះ និង​បាន​យក​អាយ​ផេ​តម​ក​ប្រគល់​ឲ្យ​ខ្លួន​(​ម្ចាស់ផ្ទះ​វេរ​លុយ​)​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ ម្ចាស់ផ្ទះ​វេរ​លុយ​នេះ ក៏​ព្រម​ទទួលយក​អាយ​ផេ​ត និង​ការ​សុំ​ទោស​ដោយ​ពុំ​មាន​ដាក់​ពាក្យ​ប្តឹងប្តល់​អ្វី​ឡើយ ។

២-​ផ្អែក​តាម​ការ​ពិនិត្យ​លើ​ស្ថានភាព​គ្រួសាររបស់​មន្ត្រី​នគរបាល​រូប​នោះ​ឃើញ​ថា មាន​ជីវភាព​ធូរធារ ដែល​ពុំ​មាន​ហេតុផល​ណា​បញ្ជាក់​ថា គាត់​មានការ​ខ្វះខាត​រហូត​ដល់​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ឡើយ ។ សូម​បញ្ជាក់​ថា ក្នុង​ខណៈ​ពេល​ដែល​មន្ត្រី​រូប​នោះ​ទៅ​ដក​ប្រាក់​ពី​ផ្ទះ​វេរ​លុយ និងយក​អាយ​ផេ​ត​ពី​ផ្ទះ​នោះ​មក គឺ​រូបគេ​បាន​ជិះ​រថយន្ត​ផ្ទាល់ខ្លួន​ម៉ាក Range Rover ។

៣-​តាម​ការ​បញ្ជាក់​របស់​ម្តាយ​មន្ត្រី​នគរបាលរូប​នោះ បាន​ឲ្យ​ដឹង​ថា ក្នុង​កំឡុង​ពេល​ប្រមាណ​ជា​១​ខែ​ចុង​ក្រោយ​នេះ កូន​របស់​គាត់ ហាក់បីដូចជា​មាន​អាកប្បកិរិយា និង​សកម្មភាពចម្លែក​ៗ​ជា​ច្រើន ដែល​សង្ស័យ​ថា​អាច​មាន​បញ្ហា​ខួរក្បាល ។

៤-​អាស្រ័យ​ហេតុផល​ខាងលើ​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ណែនាំ​ដល់​សាមី​អង្គភាព ទទួលយក​មន្ត្រី​នគរបាល​រូប​នោះ​ទៅ​អប់រំ​ណែនាំ​ឡើង​វិញ និង​ប្រគល់​ជូន​ឪពុក​ម្តាយ ដើម្បី​យក​ទៅ​ពិនិត្យ​ព្យាបាល ។
សូម​រំឭក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែឧសភា កន្លង​ទៅ មន្ដ្រី​នគរបាល​ម្នាក់​ក្នុង​ឯកសណ្ឋាន​ពាក់ស័ក្ដិ​៣ ឈ្មោះ ហេង ហាប់ អាយុ​២៤​ឆ្នាំ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ការពារ​ព្រំ​ដែនទឹក និង​ត្រូវជា​កូនប្រុស​ប្រធាន​​នាយកដ្ឋាន​នោះ​ទៀត​ផង ត្រូវ​បាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ធ្វើ​កិច្ចសន្យា​និង​មាន​អ្នក​ធានា​។

មន្ត្រី​នគរបាល​រូប​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ បាន​ចូល​ទៅ​ដក​លុយ​នៅផ្ទះ​វេរ​លុយ​មួយ​កន្លែង​យីហោ​«​រស្មី​សាមគ្គី​» ស្ថិតនៅ​ក្នុង​ខណ្ឌទួលគោក ស្រាប់តែ​បន្លំ​លួច​យកអាយ​​ផេ​ត​(iPad)​មួយ​គ្រឿង​ទៅ​បាត់ ហើយ​ក៏ត្រូវ​ម្ចាស់​ហាង​យក​រូបភាព​ស្តី​ពី​សកម្មភាព​នេះ ទៅ​បង្ហោះ​ល្បី​ពេញ​បណ្តាញ​សង្គម Facebook និង​មាន​គេ Share រាប់​ពាន់​នាក់ ។

ករណី​មន្ត្រី​នគរបាល​ម្នាក់​ពាក់​ស័ក្តិ​៣ លួច​យក iPad ពី​ក្នុងផ្ទះ​វេរ​លុយ​មួយ​កន្លែង​នេះ បាន​ក្លាយជា​ប្រធាន បទ​ក្តៅ​គគុក ពិសេស​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ គ្រប់​គ្នា​គិត​ថា ប្រសិនបើ​មិន​មាន​វី​ដេ​អូ​ឃ្លី​បថត​​បាន​សកម្មភាព​លួច​នោះ​តេ ប្រហែលជា​មិន​អាច​ចោទប្រកាន់​ជា​ចំហ​បាន​ឡើយ ។

តាម​ព័ត៌មាន​នៅ​វេលា​ល្ងាច​ថ្ងៃ​៣ មិថុនា ការ​នាំ​ខ្លួន​លោក​សក្ដិ​៣​ដែល​ជាប់ចោទ​លួច (iPad) មក​តុលាការ​នោះ​នៅ​មិន​ទាន់​ឃើញ​កាម​ការ​ចាប់​បញ្ជូន​នៅឡើយ​ទេ តែ​មន្ត្រី​នាយកដ្ឋាន​ព្រ​ទ​ហ្ន​ឲ​ម​បានឱ្យ​ដឹង​ថា សំណុំ
រឿង​លោក ហេង ហាប់ នេះ ត្រូវ​បាន​អនុ​វ​ត្ត្ដោ​យ​ការិយាល័យ​ផ្នែក​ក​ម្​េ​ិ​ត​ស្រាល ។ ការ​ត្រៀម​នាំ​មក​កាន់​តុលាការ​នេះ បន្ទាប់​ពី​មាន​បទបញ្ជា​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​រឿ​ន​៕ ​

អត្ថបទសរសេរ ដោយ