ជើង​ខ្លាំង​របស់ Juventus ថា Ronaldo ខ្លាំង​ខាង​ដឹកនាំ​ជាង Messi


តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់​អ៊ី​តា​លី Antonio Cabrini ថា Cristiano Ronaldo មាន​ប្រៀប​ជាង Lionel Messi ត្រង់​ភាព​ជា​អ្នកដឹកនាំ ទាំង​នៅ​ក្នុង​តារាង​និង​ក្នុង​សង្គម​ធម្មតា​។

Ronaldo និង Messi គឺជា​កីឡាករ​បាល់ទាត់​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​មិន​ស្គាល់​មិន​បាន​។ ពួក​គេ​តែងតែ​យក​ប្រៀប​លើស​កីឡាករ​ដទៃ​ៗ​ទៀត ហើយ​ក៏​ជា​គូប្រជែង​គ្នា​ស៊ីសាច់ហុតឈាម​អស់​ពេញ​ជា​យូរ​មក​ហើយ​ដែរ​។ តែ​អតីត​ខ្សែការពារ Cabrini បាន​ទោ​ទៅ​ខាង Ronaldo ដោយ​គិត​ថា Ronaldo មាន​ភាព​ជា​អ្នកដឹកនាំ​ជាង Messi​។ គេ​បាន​ប្រាប់​ទៅ​សារព័ត៌មាន Goal នៅ​កម្មវិធី Betfair ថា​៖ «Ronaldo ប្រហែលជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក ។ យោបល់​របស់ខ្ញុំ​ផ្ទាល់ គឺ Ronaldo ប្រសើរ​ជាង Messi ខាង​ផ្នែក​ភាព​ជា​អ្នកដឹកនាំ​។​»

អតីត​ជើង​ខ្លាំង​រូប​នេះ​បាន​បន្ត​ថា​៖ «Ronaldo គឺជា​អ្នកដឹកនាំ​នៅ​ក្នុង​ពេលវេលា​ជា​ច្រើន មែន​មែន​តែ​នៅ​លើ​តារាង​ឡើយ​។ គេ​គឺជា​អ្នកដឹកនាំ​នៅ​ក្នុង​ជីវិត​គេ ព្រមទាំង​នៅ​ក្នុង​ការ​លេង​កីឡា​។​» ចុះ​អ្នក​ទាំងអស់​គ្នា​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​លើក​ឡើង​របស់ Cabrini​? កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ