អាត្មា​មិន​ហ៊ាន​ប្រដៅ​ទេ !


នៅ​រាជធានី​ភ្នំពេញ​…​មិន​ខ្វះ​ទេ​ ផ្លា​ក​សញ្ញា​តាម​ផ្ទះល្វែង​បាន​ដាក់​ថា កោស​ជប់​ខ្យល់​…​តម្លៃ​៧០០០​រៀល ៨០០០​រៀល​…​ដោយ​មាន​នារី​អង្គុយ​នៅ​តាមទ្វារ​ចូល រង់ចាំ​ទទួលភ្ញៀវ ។

អ្នក​ណា​ក៏​ដឹង​ដែរ​…​ផ្ទះល្វែង​យីហោ​កោស​ជប់​ស្ទើរតែ​ទាំងអស់​បាន​បំរើភ្ញៀវ​យ៉ាង​ពេញចិត្ត​…​អត់​មាន​រើស អើង​ថា​…​ជា​អ្នកមាន​អ្នកក្រ មន្ត្រីរាជការ​ខ្ពស់​ទាប​ទេ​…​ឱ្យ​តែ​ចូល​កោស​ជប់​បូក​ជាមួយ​ម៉ាស្សា​ថ្នម​ឱរា​ផង​…​អាច​មាន​លើស​មិន​ខាន ព្រោះ​ជួនកាល​ធ្វើ​ឱ្យ​សរសៃ​ហើម​ត្រូវ​តែ​ចេះ​លួងលោម​…​មិន​ថ្លៃ​ពេក​ទេ មិន​ដូច​នៅ​ហាង​ម៉ាស្សា​ធំ​ៗ…​ដែល​ពេញ​ទៅ​ដោយ​សាច់​សខ្ចី ដូច​ម៉ែ​សំឡី​ត្រ​លុក​ត្រ​លន់​នោះ​ទេ ។

ប៉ុន្តែ តាម​កត់សម្គាល់​…​ផ្ទះ​កោស​ជប់​ទាំងឡាយ​…​កន្លង​មក​ត្រូវ​បាន​របស់​ដែល​ហៅ​ថា សមត្ថកិច្ច​…​លើក គ្នា​ទាំង​ឡាន​ទៅ​បោសសំអាត​…​ទៅ​ឆែកឆេរ ចាប់​ទាំង​អ្នក​កោស​ជប់​សាច់​ខ្មៅ​គ​គ្រឿ​ម​…​ចាប់​ទាំង​ម្ចាស់​នាំ​មក​ដកស្លាប​ដុះក្អែល​…​ដោយសារ​តែ​រក​ឃើញ​ស្រោមអនាម័យ​ខ្លះ​ប្រើ​រួច ខ្លះ​មិន​ទាន់​ប្រើ​…​ដោយ​ចោទ​ថា​ជា​ផ្ទះ​លួចលាក់​បំរើ​ផ្លូវភេទ​…​ឬ​ជា​ផ្ទះ​លួចលាក់​ដោះទុក្ខសត្វ​លោក ។ ធ្វើ​ឱ្យ​ផ្ទះ​កោស​ជប់​មួយ​ៗ​ដែល​ចាប់​ខ្ចប់​កន្លង​មក​…​ធ្លាក់​ដុនដាប ទឹកភ្នែក​ជូន​អាវ​រាល់ពេល​នឹកឃើញ ។

ប៉ុន្តែ បើ​និយាយ​ឱ្យ​វា​ឡូ​ហ្សិ​ច​…​និយាយ​តាម​ធម៌​ព្រះ គេច​ឱ្យ​ផុត​ពី​រន្ទះបាញ់​…​ហាង​ម៉ាស្សា​ធំ​ៗ​ដែល​សុទ្ធតែ​អ្នកមាន​ប្រាក់​…​អ្នកមាន​ធូរធា ធំ​តូច មាន​រហូត​ដល់​តា​តា​ទៀត​ផង​…​បាន​ចូល​ទៅ​ម៉ាស្សា​ស្រឿ​សរសៃ​…​កំចាត់​បង់​ទុក្ខ​សត្វលោក​កុំឱ្យ​វា​ស្ត្រិះ​ពេក​…​ជាទី​ឋាន​ប្រកប​ទៅ​ដោយ​សុខសាន្ត​មនោ​រម្យ​…​ជា​ឋានសួគ៌​លោកិយ​…​អត់​មាន​របស់​ដែល​ហៅ​ថា​សមត្ថកិច្ច ទៅ​រំខាន​ឡើយ​។ បើ​និយាយ​ពី​នាង​ម៉ាស្សា​វិញ​…​ម៉ែ​វា​អើយ សាច់​ស​ជាង​ម៉ែ​សំឡី​…​ក្មេងខ្ចី​ស្រួយខ្ញោក​ដូច​ត្រកួន​ឈ្លក់ទឹក​…​ខ្លះ​អត់​ចេះ​និយាយ​ខ្មែរ​មួយ​ម៉ាត់​…​ដូច​ទើប​មក​ពី​ស្រុក​អាយ​ម្សិលមិញ​…​ពេល​សួរនាំ​ទៅ​ខ្លះមក​ពី​កោះ​តៃវ៉ាន់​…​ខ្លះមក​ពី​ចិនដីគោក​…​លោក​អើយ​អី​ក៏​ចេះ​ម្ល៉េះ ?

តាម​ពិត​ជាក់ស្តែង​ទៅ​…​បំរើ​ផ្លូវភេទ​ដូច​តែ​គ្នា​ហ្នឹង !…​អាធំ​បាន​សុខ អា​ល្អិតល្អោច​អង្ករ​កំប៉ុង ចាប់​គ្នា​ទាល់តែ​ល្ហា​ម​…​។

អីចឹង​បាន​ថា​…​បើ​បានជា​រកស៊ី​ជួយ​កំចាត់​ទុក្ខ​សត្វលោក​…​គួរ​ទៅ​បើក​អា​ហាង​ធំ​ៗ…​ទើប​រកស៊ី​បាន​…​កុំមក​បើក​អា​ល្ហេ​ម​ល្ហា​ម​តាម​ផ្ទះល្វែង​…​វា​កាន់តែ​ល្ហេ​ម​ល្ហា​ម​មួយ​ជីវិត ។ បើ​មិន​ជឿ​ទេ​…​អាត្មា​ក៏​មិន​ហ៊ាន​ប្រដៅ​ដែរ​…​េ​ហ ! េ​ហ !


Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ