ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​បែប​នេះ​បាន​១៥​ថ្ងៃ នឹង​ស្រក​បាន​១០​គីឡូក្រាម

4 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​នៃ​ការ​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត ដោយ​មិនបាច់​ចំណាយ​ប្រាក់​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​អាច​ញ៉ាំ​ក្រូចឆ្មា​ចំនួន​បន្តិច​ជា​រៀងរាល់ថ្ងៃ ព្រោះ​វា​មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​សទៀត​ផង​។ ដូចនេះ អ្នក​អាច​យក​ក្រូចឆ្មា​មក​ធ្វើ​ជា​គ្រឿងផ្សំ​បាន…

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​នៃ​ការ​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត ដោយ​មិនបាច់​ចំណាយ​ប្រាក់​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​អាច​ញ៉ាំ​ក្រូចឆ្មា​ចំនួន​បន្តិច​ជា​រៀងរាល់ថ្ងៃ ព្រោះ​វា​មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​សទៀត​ផង​។ ដូចនេះ អ្នក​អាច​យក​ក្រូចឆ្មា​មក​ធ្វើ​ជា​គ្រឿងផ្សំ​បាន ដើម្បី​ឲ្យ​សារធាតុ​ទាំងនោះ​អាច​ចូល​ក្នុង​រាង​កាយ​អ្នក​។

២-នៅ​ពេល​ដែល​អ្នក​ពិសារ​អាហារ អ្នក​គួរតែ​យកចិត្តទុកដាក់​ក្នុង​ការ​បរិភោគ ដោយ​មិន​គួរ​មើល​ទូរទស្សន៍ ទូរស័ព្ទ ឬ​និយាយ​ជាមួយ​អ្នក​ដទៃ​បណ្តើ​រញ៉ាំ​បណ្តើរ​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ នៅ​ពេល​ម៉ោង​បាយ អ្នក​គួរតែ​ផ្តោតអារម្មណ៍​លើ​តែ​ការ​បរិភោគ ដោយ​ទំពារ​ឲ្យ​ម៉ត់ ទើប​អាច​ទទួល​បាន​រាង​ស្អាត​។

៣-អ្នក​គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ផ្អែម​ៗ ព្រោះ​នៅ​ពេល​ដែល​អ្នក​ពិសារ​កាន់តែ​ច្រើន ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​មិន​នឹងនរ​ឡើ​ោ​យ ដោយ​ធ្វើ​ឲ្យ​អ្នក​កាន់តែ​បរិភោគ​កាន់តែ​ច្រើន​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ទឹក​សុទ្ធ ឬ​តែ​បៃតង ដើម្បី​រក្សា​រាង​អ្នក​ឲ្យ​ស្អាត​។

៤-អ្នក​អាច​ស្វែងរក​ចលនា​ហាត់ប្រាណ​ដែល​អ្នក​ពេញចិត្ត រួច​ធ្វើការ​ហាត់ប្រាណ ព្រោះ​ការ​ហាត់ប្រាណ​នេះ អាច​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត ថែម​ទាំង​អាច​ជួយ​ធ្វើ​ឲ្យ​សុខភាព​អ្នក​ល្អ​ផង​ដែរ​។ ដូចនេះ បើ​អ្នក​ចង់​ស្គម អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងឡាយ​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ