ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​កើនឡើង វា​យ៉ាងម៉េច?

4 ឆ្នាំ មុន

កូ​ឡេ​ស្តេ​រ៉ុល​ល្អ ឬ​ហៅ​ថា HDL ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជួយ​ដល់​សុខភាព​បេះដូង ដោយសារ​តែ​វា​មាន​នាទី​ដឹក​ជញ្ជូន​កូ​ឡេ​ស្តេ​រ៉ូ​ល​ចេញពី​ចរន្តឈាម និង​ទៅ​ទុក​ចោល​ក្នុង​ថ្លើម ។ ធម្មតា​អ្នក​នឹង​គិត​ថា ការ​ដែល​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​កាន់តែ​ខ្ពស់…

កូ​ឡេ​ស្តេ​រ៉ុល​ល្អ ឬ​ហៅ​ថា HDL ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជួយ​ដល់​សុខភាព​បេះដូង ដោយសារ​តែ​វា​មាន​នាទី​ដឹក​ជញ្ជូន​កូ​ឡេ​ស្តេ​រ៉ូ​ល​ចេញពី​ចរន្តឈាម និង​ទៅ​ទុក​ចោល​ក្នុង​ថ្លើម ។

ធម្មតា​អ្នក​នឹង​គិត​ថា ការ​ដែល​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​កាន់តែ​ខ្ពស់ អ្នក​នឹង​អាច​ថយ​ចុះ​ការ​ប្រឈម​ជំងឺ​បេះដូង​សរសៃឈាម​បាន ប៉ុន្តែ​វិទ្យាសាស្ត្រ​កំពុង​តែ​ចាប់ផ្តើម​បង្ហាញ​ថា កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ មាន​លក្ខណៈ​សាំញ៉ាំ​ជាង​អ្វី​ដែល​យើង​ដឹង​ទៅ​ទៀត ហើយ​វា​ក៏​មាន​កត្តា​កាន់តែ​ច្រើន​ក្នុង​ការ​ចូលរួម​បង្កើត​ជា​ជំងឺ​ក្រិន​រឹង​សរសៃ​ឈាម​ផង​ដែរ​។ ខណៈ​ពេល​ដែល​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ មានមុខ​ងារ​សំខាន់​ក្នុង​ការ​បញ្ចេញ​កូ​ឡេ​ស្តេ​រ៉ូ​ល​ពី​ក្នុង​រាង​កាយ តែ​ឥឡូវនេះ​វា​ត្រូវ​បាន​គេ​ជឿ​ថា ការ​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ នឹង​មិន​បន្ថយ​ការ​កើត​ជំងឺ​បេះដូង​សរសៃឈាម​ដែរ ។

ដូច្នេះ​បើសិនជា​អ្នក​កំពុង​តែ​ព្យាយាម​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង ចូរ​ផ្តោត​សំខាន់​ទៅ​លើ​របប​អាហារ និង​ការ​ហាត់ប្រាណ​ចៀស​ជាង​បង្កើន​តែ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​អី ។

១-សម្រក​ទម្ងន់​តាម​រយៈ​ការ​ហាត់ប្រាណ ៖ តាម​ពិត​ទៅ បើសិនជា​អ្នក​ធាត់ ការ​សម្រក​ទម្ងន់​បាន​បួន​ប្រាំ​គីឡូក្រាម​អាច​ពង្រឹង​ដល់​ចំនួន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​បាន​។ ដូច្នេះ​ចូរ​ផ្តោត​សំខាន់​ទៅ​លើ​ការ​បន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់ និង​ហាត់ប្រាណ​ជា​ប្រចាំ ។ គ្រាន់តែ​ចំណាយ​យ​ពេល​ដើរ ៣០​នាទី​រាល់ថ្ងៃ​ក៏​អាច​មាន​សុវត្ថិភាព និង​ស្រក​ទម្ងន់​បាន​ដែរ ។

២-ឈប់​ជក់បារី ៖ ក្រៅពី​បង្ក​ឲ្យ​មាន​ជំងឺ​ជា​ច្រើន​រួម​ទាំង​មហារីក​ថ្លើម​ទៀត​នោះ ការ​ជក់បារី​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ដែរ ។ ការ​ជក់បារី​ធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ថយ​ចុះ និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​សរុប​វិញ ។ ទោះបីជា​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ​ក៏​ធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ថយ​ចុះ​ដែរ​។ នេះ​ដោយសារ​តែ​ជាតិពុល​ក្នុង​ផ្សែង​បារី​ទៅ​បំផ្លាញ អ្វី​ៗ​ក្នុង​សរសៃឈាម និង​កកកុញ​ខ្លាញ់​ជាប់​ជញ្ជាំង​សរសៃឈាម​ទៀត។

៣-ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ៖ យក​ល្អ អ្នក​មិន​គួរ​ណា​ញ៉ាំ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​តែ​ម្តង​ដោយ​សារ​តែ​ជាតិ​អេតាណុល​របស់​វា​គឺជា​ជាតិពុល​ដល់​រាង​កាយ ហើយ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ភ្នាក់ងារ​បង្ក​មហារីក​ទៀត​។ យ៉ាងណាមិញ ការ​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម អាច​ជួយ​បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ក្នុង​ឈាម​ដែរ​។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ ការ​ញ៉ាំ​ស្រាក្រហម​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង​សរសៃឈាម ដោយសារ​តែ​សម្បូរ​អង់​ទី​អុក​ស៊ី​ដង់ និង​ជួយ​ការពារ​ការ​ខូចខាត​របស់​សរសៃឈាម ។

៤-ជ្រើសរើស​ខ្លាញ់​ដែល​ផ្តល់​សុខភាព ៖ របប​អាហារ​ផ្តល់​សុខភាព​តែងតែ​ត្រូវ​មាន​ខ្លាញ់​មួយ​ចំនួន ហើយ​ក្នុង​នោះ​កាឡូរី​ប្រចាំ​ថ្ងៃ​ប្រហែល​២៥ ទៅ​៣៥​ភាគរយ​គួរតែ​បាន​មក​ពី​អាស៊ីត​ខ្លាញ់​។ ប៉ុន្តែ​ខ្លាញ់​ប្រភេទ Saturated Fat គួរតែ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត ព្រោះ​វា​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ដែល​មិនល្អ​ចំពោះ​សុខភាព​។ ប៉ុន្តែ​ចូរ​ជ្រើសរើស​ខ្លាញ់​ប្រភេទ Monounsaturated Fats និង Polyunsaturated Fats ព្រមទាំង​ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​មាន​ក្នុង​ត្រី និង​គ្រាប់​ល្អ​វិញ ទើប​ជា​រឿង​ល្អ​ចំពោះ​សុខភាព និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។

៥-ចូរ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ពណ៌ ចាស់​ៗ ៖ រាល់​បន្លែ និង​ផ្លែ​ឈើ ស្រស់​ៗ​សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ទាំងអស់ ប៉ុន្តែ​សម្រាប់​ពួក​ដែល​មាន​ពណ៌​ក្រហម និង​ស្វាយ​ចាស់​វិញ​អាច​ជួយ​បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​។ ជាក់ស្តែង ទំពាំងបាយជូរ និង​ផ្លែ​ឈើ​ពណ៌ ចាស់​ៗ​ផ្សេង​ទៀត​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់ ជា​ពិសេស​សារធាតុ​បំពាក់​ពណ៌​ឈ្មោះ​ថា Anthocyanins តែ​ម្តង ព្រោះ​វា​ជួយ​បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​រហូត​ដល់​១៤​ភាគរយ​ឯណោះ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ