ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ឪពុក​និង​កូន​ត្រូវ​រថយន្ត​មួយ​បុក មួយ​គ្រឿង​ទៀត​កិន​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ឪពុក​និង​កូន​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​បុក រួច​បើក​គេច​ទៅ​បាត់ តែ​ជា​អកុសល​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​មក​ពីក្រោយ​កិន​ស្លាប់​ទាំង​ពី​រ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១-២២…

ខេត្តកណ្តាល ៖ ឪពុក​និង​កូន​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​បុក រួច​បើក​គេច​ទៅ​បាត់ តែ​ជា​អកុសល​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​មក​ពីក្រោយ​កិន​ស្លាប់​ទាំង​ពី​រ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១-២២ មុខ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ឪពុក​និង​កូន ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BQ-៨៤៧៥ បើកបរ​ដោយ​ឈ្មោះ​ពេជ្រ ឌី​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​កញ្ចក់ ត្រូវជា​ឪពុក បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ត្រូវជា​កូន​ឈ្មោះ​ឌី​ត សេង​ហាក់ ភេទ​ប្រុស អាយុ​៧​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ឪពុក​និង​កូន​មាន​ទីលំនៅ​ភូមិ​លាំងជ័យ ឃុំ​ពោធិ៍​ចំរើន ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង ម៉ាក​អាំង​ទែ​រ​ណាស់​ស្យូ​ណា​ល់ ពណ៌​បៃតង​លា​យស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣E-៦២១៤ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ ឪពុក​និង​កូន​ជា​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងកើត ទៅ​ទិស​ខាងលិច (​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​) លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​បុក​ពីក្រោយ បណ្ដាល​អោយ​ម៉ូតូ​ដួល​ទៅ​កណ្តាលផ្លូវ រួច​រថយន្ត​បង្ក​បើក​គេច​បាត់ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ម៉ាក​អាំង​ទែ​រ​ណាស់​ស្យូ​ណា​ល់ ព​ណ៍​បៃតង​លា​យស បើកបរ​មក​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​អោយ​កិន​ចំ​ក្បាល​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ បណ្ដាល​អោយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ឪពុក​និង​កូន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ឪពុក​និង​កូន​ត្រូវ​បាន​កំលាំង​ជំនាញ ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះ​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ