ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​តិច​ទេ​នេះ​! ខ្ទេច​អស់ហើយ​ព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ត្រាក់ទ័រ​ចំនួន​១៣​គ្រឿង ក្នុង​ចំណោម​១៤​គ្រឿង (១​គ្រឿង​ចាប់​ហើយ​លែង​វិញ​) ត្រូវ​បាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ជលផល​បាន​ចាប់​ជា បន្តបន្ទាប់​ក្នុង​រយៈពេល​រដូវប្រាំង​កន្លង​ទៅ​នេះ ហើយ​ត្រាក់ទ័រ​ទាំងនោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​សាលាស្រុក និង​អធិការដ្ឋាន…

ខេត្តកំពង់ឆ្នាំង ៖ ត្រាក់ទ័រ​ចំនួន​១៣​គ្រឿង ក្នុង​ចំណោម​១៤​គ្រឿង (១​គ្រឿង​ចាប់​ហើយ​លែង​វិញ​) ត្រូវ​បាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ជលផល​បាន​ចាប់​ជា បន្តបន្ទាប់​ក្នុង​រយៈពេល​រដូវប្រាំង​កន្លង​ទៅ​នេះ ហើយ​ត្រាក់ទ័រ​ទាំងនោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​សាលាស្រុក និង​អធិការដ្ឋាន នគរបាល​ស្រុក​កំពង់លែង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ដែល​នេះ​សបញ្ជាក់​ថា បទល្មើស​លួច​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង នៅ​តែ​មាន​សកម្មភាព ឥត​ឈប់​ឈរ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ បើ​ទោះបី​មានការ​ទប់ស្កាត់​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​យ៉ាងណា​ក្តី ។

ក្នុង​ករណី​បង្ក្រាប​ត្រាក់ទ័រ ដែល​តែងតែ​លួច​ចូល​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នេះ​ដែរ លោក លី ឡា ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា​នេះ​ថា ត្រាក់ទ័រ​ទាំង​១៣​គ្រឿង​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ជលផល​ធ្វើការ​ចាប់​ឃាត់​ជា​បន្តបន្ទាប់ ក្នុង​រដូវប្រាំង​កន្លង​ទៅ​នេះ ។

ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ ឃុំ​ច្រ​ណូ​ក ឃុំ​ដារ ឃុំ​ស្វាយ​រំពារ ឃុំ​សំរោង​សែន និង​ឃុំ​មួយ​ចំនួន​ទៀត ក្នុងភូមិ​សាស្ត្រ ស្រុក​កំពង់លែង ដែល​មានព្រៃ​លិច​ទឹក​ដូច​ជា ចំណុច​គោក​ព្រះ ព្រំប្រទល់​ខេត្តកំពង់ធំ​ជាដើម ។ លោក​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ត្រាក់ទ័រ​ទាំងនោះ​មាន​១០ គ្រឿង​ត្រូវ​បាន​ចាប់​មុន​ពេល​មាន​វិធានការ​ដាក់​ស្លាក​លេខ​សម្គាល់​លើ​ត្រាក់ទ័រ​នីមួយ​ៗ ។ ចំណែក​៣​គ្រឿង​ទៀត​ត្រូវ​បាន​ចាប់ បន្ទាប់​ពី​បាន​ដាក់​ស្លាក​លេខ​សម្គាល់​រួច ។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​រូប​នោះ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ដាក់​ស្លាក​លេខ​សំគាល់​នេះ​ថា គឺ​ដោយសារ​មានការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ ក្នុងស្រុក​កំពង់លែង ដើម្បី​ដាក់​ត្រាក់ទ័រ​ឈូស​ឆាយ​ពង្រាប​ដីស្រែ​របស់​ពួក​គាត់ ហើយ​អាជ្ញាធរ បាន​អនុញ្ញាត្តិ តែ​ទន្ទឹម​នេះ​អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ច្រើន​ក្រុម ដើម្បី​តាម​ឃ្លាំមើល​ការងារ​ឈូស​ឆាយដី​ស្រែ​របស់​ពួក​គាត់ ដែល​បាន​ស្នើ​សុំ​នេះ ។ ដោយហេតុ​នេះ​ហើយ​ទើប​អាជ្ញាធរ ដាក់​លេខ​សំគាល់​តាម​ត្រាក់ទ័រ​ទាំងនោះ​ក្នុង​គោលបំណង​គ្រប់គ្រង​ត្រាក់ទ័រ​អោយ​បាន​ច្បាស់លាស់ ព្រោះ​ត្រាក់ទ័រ​នីមួយ​ៗ មាន​លេខ​សំគាល់​ងាយស្រួល​ចំណាំ ត្រាក់ទ័រ​នៅ​តំបន់​ណា គឺ​នៅ​ភូមិសាស្ត្រ​នោះ មិន​អាច​ឆ្លង​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ​បាន​ទេ ម្យ៉ាងវិញទៀត​ការពារ​ក្រែង​ពួក​គាត់​ឈូស​ហួស​គោលដៅ​ដែល​បាន​ស្នើ​សុំ​ដោយ​ទៅ​បំពាន​ព្រៃ​លិច​ទឹក​បន្ថែម ។

ជាក់ស្តែង ដូច​ត្រាក់ទ័រ​ដែល​មាន​លេខ​សំគាល់ ទាំង​៣​គ្រឿង គឺ​ចាប់​ដោយ​សង្ស័យ​ថា បាន​ឈូស​ហួស​ដែន​កំណត់​ដែល​បាន​ស្នើ​សុំ ។ ប្រភព​ពី​ខាងក្រៅ​បានអោយ​ដឹង​ថា ក្នុងស្រុក​កំពង់លែង បច្ចុប្បន្ន​មាន​ត្រាក់ទ័រ​មិន​តិច​ជាង​១​រយ​គ្រឿង​ទេ ដែល​កំពុង​មាន​សកម្មភាព​ឈូស​ឆាយដី ស្របច្បាប់ និង​ដី​ព្រៃ​លិច​ទឹក​ខុសច្បាប់​ក្នុង​នោះ​ក៏​មាន​មេឃុំ មួយ​រូប​កំពុង​រត់ការ​ត្រាក់ទ័រ​អោយ​ឈូស​ឆាយដី​៣​ទៅ​៤​គ្រឿង​ផង​ដែរ ។ ហើយ​ករណី​នេះ​ប្រជាពលរដ្ឋ​ដែល​ជិត​ស្និត និង​ការងារ​រត់ការ​ដាក់​ត្រាក់ទ័រ​អោយ​ឈួ​ស​ពង្រាប​ដីស្រែ​របស់​ប្រជាពលរដ្ឋ គឺ​ខ្លះ​ឈួ​ស​ដីស្រែ​មែន ប៉ុន្តែ​ខ្លះ​បន្លំ​ឈូស​បំពាន​ដី​ព្រៃ​លិច​ទឹក​ជាប់​ក្បាល​ស្រែ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ម្តង​បន្តិច​ៗ​រហូត​បាន​ដី​២-៣ ហិ​កតា ដូច​ជា ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​គោក​ព្រះ ព្រំប្រទល់​កំពង់ធំ បាន​ក្លាយជា​ដីស្រែ​យ៉ាង​ល្វឹង​ល្វឺ​យ​ទៅ​ហើយ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ