ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំពាណិជ្ជ​កម្ម​រវាង​កម្ពុជានិងមីយ៉ាន់ម៉ា បាន​កើន​ដល់១០លានដុល្លារ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ លោក U Myint Soe ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ប្រចាំ​កម្ពុជា​ ដែល​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​ចូល​ជម្រាបលា​ នៅ​ទីស្តីការ​ក្រសួងការបរទេស…

រាជធានី​ភ្នំពេញ​ ៖​ បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ លោក U Myint Soe ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ប្រចាំ​កម្ពុជា​ ដែល​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​ចូល​ជម្រាបលា​ នៅ​ទីស្តីការ​ក្រសួងការបរទេស ​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ បាន​បញ្ជាក់​ថា​
ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជាកើនឡើង​ដល់​១០​លាន​ដុល្លារ ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៨ ​មាន​
តែ៨​លាន​ដុល្លារ​ ។ ​នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ លោក កេ​ត សោ​ផា​ន់​ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ​ទំនាក់​ទំនាក់​កម្ពុជា​និង​មី​យ៉ា​ន់​ម៉ា​ មាន​ចំណុច​សំខាន់​ចំនួន​៤ ​សំខាន់​គឺទី១-​​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ មានការ​កើនឡើង​ទ្វេ​ដង រហូត​ដល់​១០​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​នេះ​។​ លោក​បញ្ជាក់​ថា​ទោះបី​មានការ​កើនឡើង​យ៉ាងនេះ​ក្តី ​ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្តានុពល​ច្រើន​ទៀត​ សម្រាប់​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​។

នៅ​ក្នុង​ជំនួប​នេះ​ដែរ ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​ភាគី​មី​យ៉ា​ន់​ម៉ា​ ព​ន្លឿ​ន​ក្នុង​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ដែល​បាន​ព្រមព្រៀង​ ឬ​ក​ញ្ច​ប់​MOU​ដែល​ប្រទេស​ទាំង​ពីរ​មាន​។​ ឧទាហរណ៍​ក្នុង​នោះ​មាន​កិច្ច​ព្រម ​ព្រៀង​ម ិន​យកពន្ធ​ត្រួត​គ្នា​និង​ជំរុញ​ការ​ការពារ​វិនិយោគទន់​ក្នុង​ប្រទេស​ទាំង​ពីរ ​។ លោក​ឧបនាយករដ្ឋ មន្ត្រី​បន្ត​ថា ​ចំពោះ​ឯកសារ​ដែល​បាន​សម្រេច​ និង​ត្រូវ​ជំរុញ​មាន​ផែនការ​សកម្មភាព​វិស័យ​ទេសចរណ៍​សៀម​រាប-​បាកាន​ ដែល​នឹង​មានការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​ ព្រោះ​ទីនោះ​មានសម្បត្តិ​វប្បធម៌​ទាក់ទាញ​ទេសចរ​ដើម្បី​ទស្សនា​។​

​ទី​២-​វិស័យ​សហការ​វិស័យ​ព័ត៌មានវិទ្យា​ដែល​មានការ​ចុះ​ហត្ថ​នា​កិច្ចប្រជុំ​សារព័ត៌មាន​អាស៊ាន​នៅ​សៀមរាប​ខាង​មុខ​នេះ ​។ លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ​និងទី៣-​កម្ពុជា​គាំទ្រ​គំនិត​ផ្តួចផ្តើម​មី​យ៉ា​ន់​ម៉ា ​ក្នុង​ដំណើរ​ផ្សះ ផ្សា​​ ក៏​ដូច​ដំណើរការ​សន្តិភាព​នៅ​ក្នុង​រដ្ឋ​ប៉ា​ខា​ញ​ និង​ទី​៤-កម្ពុជា​នៅ​តែ​បន្ត​សហការ​ជាមួយ​សហភាព​មី​យ៉ា​ន់​ម៉ា​ក្នុង​នាម​ជា​បងប្អូន​នៅ​ក្នុង​អាស៊ាន​និង​វេទិកា​អន្តរជាតិ​ផ្សេង​ៗ​ទៀត​ដែរ​។

ជា​ឆ្លើយ​តប​លោក​U Myint Soe ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ បាន​មាន​ប្រសាសន៍​ថា ​ក្នុង​ពេល​បំពេញបេសកកម្ម​នៅ​កម្ពុជា​ លោក​សង្កេត​ឃើញ​ថា​ កម្ពុជា​មានការ​រីក​ចំរើន​គួរ​កត់សម្គាល់ ហើយ​ថា​ ក្នុង​នាម​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​ដូច​គ្នា​ប្រជាជន​កម្ពុជា​មានការ​រាក់ទាក់ ។ (សម្រួលដោយ៖ ស្រីណា​)