ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សេដ្ឋកិច្ច​ប្រកាស​ឲ្យ​ម្ចាស់​យានជំនិះ​គ្រប់​ប្រភេទ​ត្រូវ​បង់ពន្ធ​ឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៩ នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៩ នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។ យោង​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​បាន​បញ្ជាក់​ថា «​សម្រាប់​ការ​បង់ពន្ធ​ក្នុង​ឆ្នាំ​២០១៩​នេះ​ម្ចាស់​យានយន្ដ​គ្រប់​ប្រភេទ​ត្រូវ​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​នៅ​សាខា​ពន្ធដារ ខេត្ត​-​ខណ្ឌ ឬ​នៅ​ធានា​ការ​កា​ណា​ឌឺ​យ៉ា ក​.​អ ឬ​នៅ​ធនាគារ​អេ​ស៊ី​លី​ដា ភិ​អិ​ល​ស៊ី ឬ​នៅ​ធនាគារ​វឌ្ឍនៈ ឬ​នៅ​ធនាគារ​កម្ពុជា​សាធារណៈ ឬ​នៅ​ធនាគារ​អេ​អិន​ហ្សិត រ៉ូ​យ៉ា​ល់ ឬ​នៅ​តាម​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​» ។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បន្ដ​ថា ចំពោះ​ក្រសួង​ស្ថាប័ន ឬ​អង្គភាព​ដែល​ជា​អាណាព្យាបាល ឬ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​យានយន្ដ​ត្រូវ​បាន​លើកលែង​ដូច​មាន​ចែង​ក្នុង​ប្រការ​ទី​៦​នៃ​ប្រកាស​លេខ ៥៣១ សហ​វ​.​ប្រក ត្រូវ​ស្នើ​សុំ​មក​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួល​បាន​នូវ​តា​លតា​ប​ត្រ​បង់ពន្ធ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​) ដោយ​ភ្ជាប់​មក​ជាមួយ​បញ្ជីសារពើភ័ណ្ឌ​យានយន្ដ​របស់​ក្រសួង​ស្ថាប័ន ឬ​អង្គភាព​ដែល​បាន​ស្នើ​សុំ​នោះ ។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២០ តទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចុះ​ត្រួតពិនិត្យ​ការ​ប្រកាស​បង់ពន្ធ និង​ផាកពិន័យ​ចំពោះ​ម្ចាស់​យានយន្ដ​ទាំងឡាយ​ណា​ដែល​មិន​ទាន់​បាន​ប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំ​កន្លង​មក តាម​ច្បាប់​ស្ដី​ពី​សារពើពន្ធ​ជា​ធរមាន ។ បន្ថែម​ពី​នេះ​ទៀត​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ម្ចាស់​យានយន្ដ​គ្រប់​ប្រភេទ​នឹង​រួស​វាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ​តាម​ទឹក​កន្លែង និង​ពេលវេលា​ដូច​បាន​កំណត់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ