ឈ្មោះ​ដែល​មាន​ន័យ​ពីរោះ​ជា​សម្រស់​ដ៏​ផូរផង់​នៃ​មរតក​ជាតិ


ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖

ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ ច ឆ ជ ឈ ញ​, ថ្ងៃ​ពុធ​មាន​អក្សរ​៥​តួ ដ ឋ ឌ ឍ ណ​, ថ្ងៃ​ពុធ​ពេល​យប់​មាន​អក្សរ​៤​តួ យ រ ល វ​, ថ្ងៃ​ព្រហស្បតិ៍​មាន​អក្សរ​មាន​អក្ស​៥​តួ ប ផ ព ភ ម​, សុក្រ​មាន​អក្សរ​៣​តួ ស ហ ឡ​, ថ្ងៃ​សៅរ៍​មាន​អក្សរ​៥​តួ ត ថ ទ ធ ន និង​អាទិត្យ​មាន​អក្សរ ៨​តួ អ អា អិ អី អុ អូ អេ អោ ។

តទៅ​នេះ​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ក រហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។
កេ​តន៍​- អាន​ថា​កេ​ត ភាព​ឧត្តុង្គឧត្តម​។ បង្ហាញ​នូវ​ឧត្តមភាព​ទាំង​បុរស​និង​នារី ។

កេតុ​- អាន​ថា​កែ​ត ជា​ឈ្មោះ​ផ្កាយ​ប្រចាំ​រាសី​មួយ​ប្រភេទ ។ ចាស់​បុរាណ​ជឿ​ថា បុរស​នារី​ណា​ឈ្មោះ​កេតុ​នឹង​មានជោគ​ជតា​ល្អ ជីវិត​មាន​សុភមង្គល ។

ក្រវាន់​- ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ផ្កា​ក្រអូប​ឈ្ងុយ​ស្រ​ដៀង​គ្នា​នឹង​ក្លិន​ចេកទុំ ។ ស័ក្តិសម​នឹង​ឈ្មោះ​កូនស្រី​បំផុត ។

ក្រស្នា​- ឈ្មោះ​រុក្ខជាតិ​មួយ​ប្រភេទ​មាន​ក្លិនក្រអូប គេ​ច្រើន​និយម​ប្រើ​ជា​ថ្នាំកែរោគ​។ ដាក់​ឈ្មោះ​ឱ្យ​កូនស្រី​-​ប្រុស​ដើម្បី​ឱ្យ​ពួក​គេ​ក្លាយជា​អ្នកមាន​កេរ្តិ៍ឈ្មោះ​ល្អ​ក្រអូប​ដូច​ជា​ក្លិន​ផ្កា​ក្រស្នា ។

កាឡី​- ផ្ទាំង​សំពត់​ចំនួន​២០​ផ្ទាំង សំពត់​មួយ​កាឡី​។ តែ​គួរ​ឱ្យ​សោកស្តាយ មហាជន​មិន​ហ៊ាន​យកឈ្មោះ​នេះ​មក​ដាក់​ឱ្យ​កូន​ទេ ព្រោះ​សម្គាល់ថា​ជា​ឈ្មោះ​មិនល្អ​ដូច​ក្នុង​រឿង​មរណៈ​មាតា​ទៅ​វិញ ។ តាម​ពិត​ពាក្យ​កាឡី​នេះ​មិន​បាន​សម្តែង​លក្ខណៈ​ណាមួយ​ក្នុង​ន័យ​អាក្រក់​ឡើយ ។

កាកី​- ក្អែក​ញី ជា​ឈ្មោះ​ប្រពន្ធ​ស្តេច​មួយ​ព្រះ​អង្គ​ក្នុង​រឿង​កាកី​គឺ​នាង​កាកី​។ សំដៅលើ​ស្រី​ដែល​មិន​ស្មោះត្រង់ ឬថា​ផិតក្បត់ ជា​ស្រី​ដែល​មានចិត្ត​ខ្មៅ​ដូច​ក្អែក​ញី ។ ជា​ឈ្មោះ​មិនល្អ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ