ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេសចរណ៍​និង លំហូរ ទុន​វិនិយោគ​បរទេស មក​កម្ពុជា​អាច​នឹង​ប៉ះពាល់ បើ​សង្គ្រាម ពាណិជ្ជកម្ម អូស​បន្លាយ​រយៈពេល​វែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញ​អំពី​កង្វល់ ផលវិបាក​និង​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​និង​ប​ចេ្ច​ក​វិទ្យា​របស់​មហា​យក្ស​ចិន​និង​អា​មេ​រិ​ក មក​លើ​សេដ្ឋកិច្ច​កម្ពុជា​នោះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន​បាន​បញ្ជាក់​ថា​សង្គ្រាម​ពាណិជ្ជកម្ម​នេះ ពិតប្រាកដ​ណាស់​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​គ្រប់​ប្រទេស​ទាំងអស់ ទោះបីជា​ប្រទេស​មាន​សេដ្ឋកិច្ច​តូច​ក្តី…

រាជធានី​ភ្នំពេញ ៖ ខណៈ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញ​អំពី​កង្វល់ ផលវិបាក​និង​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​និង​ប​ចេ្ច​ក​វិទ្យា​របស់​មហា​យក្ស​ចិន​និង​អា​មេ​រិ​ក មក​លើ​សេដ្ឋកិច្ច​កម្ពុជា​នោះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន​បាន​បញ្ជាក់​ថា​សង្គ្រាម​ពាណិជ្ជកម្ម​នេះ ពិតប្រាកដ​ណាស់​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​គ្រប់​ប្រទេស​ទាំងអស់ ទោះបីជា​ប្រទេស​មាន​សេដ្ឋកិច្ច​តូច​ក្តី ឬ​ធំ​ក្តី ។

ជា​ពិសេស ចំពោះ​កម្ពុជា ក្នុង​រយៈពេល​ខ្លី​និង​ធ​ម្យ​ម កម្ពុជា​មិន​ទាន់​ឥទ្ធិពល​អវិជ្ជមាន ឬ​ផល​លំបាក​ភ្លាម​ៗ​កើត​ចេញពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ទេ ព្រោះថា​សេដ្ឋកិច្ច​កម្ពុជា​ទោះបីជា​សេដ្ឋកិច្ច​តូច តែ​បើកចំហរ មាន​អំណោយផល ទីផ្សារ​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​ចម្រុះ សម្រាប់​ទាំង​ទីផ្សារ​សហរដ្ឋអាមេរិក​និង​អឺរ៉ុប ។ ជាក់ស្តែង តាម​ទិន្នន័យ​ស្ថិតិ​ចុង​ក្រោយ ការ​នាំ​ចេញ​ក៏​ដូច​ជា​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​នៅ​តែ​បន្ត​មាន​កំណើន​ប្រសើរ ដែល​ប្រការ​នេះ អាច​មាន​ន័យ​ថា សង្គ្រាម​ពាណិជ្ជកម្ម​របស់​មហាអំណាច​ទាំង ២ ក៏​អាច​បង្កើត​ឱកាស​សម្រាប់​កម្ពុជា ក្នុង​ការ​ពង្រីក​ទីផ្សារ​នាំ​ចេញ​របស់​ខ្លួន និង​ទាញ​យក​លំហូរ​វិនិយោគ​បន្ថែម​ផង​ដែរ​។«​ទោះជា​យ៉ាងនេះ​ក្តី ក្នុង​រយៈពេល​វែង ករណី​សង្គ្រាម​ពាណិជ្ជកម្ម​នៅ​តែ​អូស​បន្លាយ​រយៈពេល​វែង កម្ពុជា​អាច​នឹង​ប្រឈម​នឹង​ការ​ប៉ះពាល់​អវិជ្ជមាន ដូច​ជា ការ​ថយ​ចុះ​នៃ​លំហូរ​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​លំហូរ​ទុន​វិនិយោគ​បរទេស ដែល​បណ្តាល​មក​ពី​កំណើន​យឺត​នៃ​សេដ្ឋកិច្ច​សកលលោក​» ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ឱកាស​ជួប​ពិ​ភា​គ្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អឺរ៉ុប​-​អាស៊ាន (EU-ASEAN Business Council “EU-ABC”) ដឹកនាំ​ដោយ លោក Arnaud Darc ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (EuroCham Cambodia) ដើម្បី​ពិភាក្សា និង​ស្វែង​យល់​អំពី​ស្ថានភាព និង កាលានុវត្តភាព​ក្នុង​វិស័យ​ពាណិជ្ជកម្ម ជា​ពិសេស ការ​ដាក់​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​អឺរ៉ុប​មក​កាន់​កម្ពុ​ជានា​ថ្ងៃ​ទី ៣០ ខែ ឧសភា កន្លង​ទៅ​នៅ​ទីស្តីការក្រសួង ។

យ៉ាងណាមិញ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ក្នុង​បរិក្ខារ​នេះ កម្ពុជា​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង តាម​រយៈ​ការ​ដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច នៅ​គ្រប់​វិស័យ​ដើម្បី​ធានា​បាន​នូវ​ភាព​ធន់​របស់​សេដ្ឋកិច្ច​កម្ពុជា​ក៏​ដូច​ជា ដើម្បី​ចាប់​យក​លា​កា​នុ​វត្ត​ន៍​ភាព​នានា ។

សូម​រម្លឹក​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តី​ពី​«​អនាគត​របស់​អាស៊ី​» នៅ​ប្រទេស​ជប៉ុន ថា​សម្រាប់​យើងខ្ញុំ​ពិតជា​មានការ​ប៉ះពាល់ តែ​ការ​ប៉ះពាល់​នេះ​វា​តិច​ណាស់​ព្រោះ​សំខាន់​បំផុត ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា​គឺ​និយាយ​រូ​ម មុខទំនិញ​ដែល​គេ​វាយ​ពន្ធ​ទៅ​វិញ ទៅ​មក មិន​មាននៅ​ក្នុង​បញ្ជី​មុខទំនិញ​របស់​កម្ពុជា
ទេ​»​។ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ កម្ពុជា​មាន​ផែនការ​ក្នុង​ពេល​អនាគត គឺ​ត្រូវ​ស្រូប​ទាញ​លំហូរ​ទេសចរ និង​វិនិយោគិន​ចិន ធ្វើ​ម៉េច​នៅ​ឆ្នាំ​២០២០​ខាង​មុខ កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ ៣ លាន​នាក់ ហើយនឹង​កើនឡើង​ដល់ ៥ លាន​នាក់​នៅ ឆ្នាំ ២០២៥ និង ៨ លាន​នាក់​នៅ​ឆ្នាំ ២០៣០​។ ខណៈ​បច្ចុប្បន្ន​នេះ ចិន​គឺជា​ទេសចរ​ឈរ​លំដាប់​ទី​១ នៅ​កម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ