ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​រង់ចាំ​លោក​សម រ​ង្ស៊ី មក​ចាប់ខ្លួន​មិន​ថា​ត្រឹម​ឆ្នាំ​២០៣៥​ក៏​នៅ​តែ​រង់ចាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​នៅ​តែ​រង់ចាំ​អតីត​មេ​បក្ស​ប្រឆាំង​លោក​សម រ​ង្ស៊ី មក​ចាប់ខ្លួន មិន​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​នៅ​តែ​រង់ចាំ​អតីត​មេ​បក្ស​ប្រឆាំង​លោក​សម រ​ង្ស៊ី មក​ចាប់ខ្លួន មិន​ថា ត្រឹម​ឆ្នាំ​២០៣៥​នោះ​ទេ ។ សម្តេច​តេ​ជោ​បាន​ប្រកាស​កំដរ​លេង​ជាមួយ​មេ​បក្ស​ប្រឆាំង​រហូត​ហើយ​អញ្ជើញ​មេ​បក្ស​ប្រឆាំង​ចូល​មក​ស្រុក​ខ្មែរ ដើម្បី​ចាប់ខ្លួន​សម្តេច​មក មក​កាន់តែ​ឆាប់​កាន់តែ​ល្អ ។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ប្រមាណ​៣,១៦១​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា បាន​អះអាង​ការ​ដែល​លោក​សម រ​ង្ស៊ី ប្រកាស​ចាប់​ហ៊ុន សែន​នោះ​ស្មើនឹង​ការ​ប្រកាសសង្គ្រាម ហើយ​សម្តេច​ថា សម្តេច​មាន​ចេតនា និយាយ​ពី​ទីក្រុង​តួ​ត្យូ​ប្រទេស​ជប៉ុន​មក​ម្លេះ ទៅ​កាន់​កូន​ក្បត់ជាតិ​ម្នាក់​នឹង ។ សម្តេច​តេ​ជោ​ថា​៖«​ដូច្នេះ​អា​ឆ្កែ​មួយ​ក្បាល​នេះ ខ្ញុំកំដរ​ដល់ទី​បញ្ចប់ សូម​អ​ញ្ចើ​ញ​មក​សុទ្ធតែ​ចលនា​កងទ័ព​ប្រជាពលរដ្ឋ​ចាប់​ហ៊ុន សែន ។ ហ៊ុន សែន មាន​ឋាន​ជា​នាយក​រដ្ឋមន្ត្រី តើ​ចាប់​នឹង​មាន​ន័យ​យ៉ាងម៉េច គឺ​ស្មើ​រដ្ឋប្រហារ​ស្មើ​ការ​ប្រកាស​ធ្វើសង្គ្រាម​» ។

សម្តេច​បន្ត​ថា ថា​អា​ឡូ​វ​ចេញ​មក (​សម រ​ង្ស៊ី​) ឲ្យ​កូន​ខ្ញុំ​មក​សង​សឹង​ខ្ញុំ​ទៅ​ទៀត ។ អា​ឆ្កែ​មួយ​ក្បាល​នេះ​«!» ប៉ុន្តែ​អា​ឆ្កែ​មួយ​ក្បាល​នេះ កាលពីមុន​វា​ស្រួល​ប្រើ​មែនទែន ប្រើ​ឲ្យ​ជួយ​កែ​រដ្ឋធម្មនុញ​ពីរ​២​ភាគ​៣​មក​៥០​បូក​១ អា​ឆ្កែរ​មួយ​នេះ​ស្រួល​ប្រើ​ណាស់ ប៉ុន្តែ​អា​ឆ្កែ​មួយ​នេះ​ក្បត់​ម្ចាស់​រហូត​ដូច​ឪ​វា​អី​ញ្ចឹ​ង​» ។ សម្តេច​បាន​បន្ថែម​ថា អា​ឆ្កែ​នេះ​វា​បាន​វិទ្យុ​មួយ​គ្រាន់​សម្ភាសន៍ ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ​អញ​ហៅ​«​អា​ឆ្កែ​កូន​អា​ក្បត់ជាតិ​» ។ ហ្អែ​ក​ជេ​អញ អញ​ក៏​ចេះ​ជេរ​ហ្អែ​ង​ដែរ ។ ហ្អែ​ង​ចលាចល​កម្លាំងប្រដាប់អាវុធ និង​ប្រធាន​ពលរដ្ឋ​ឲ្យ​ប្រឆាំង តើ​អាហ្នឹង​ជា​អ្វី ? បើ​ហ៊ុន សែន នៅ​ជា​ប្រជាជន​ធម្មតា​ជា​រឿង​ផ្សេង ប៉ុន្តែ​ហ៊ុន សែន មាន​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី ហើយ​កំពុង​ដឹកនាំ​រដ្ឋ ។

សម្តេច​ក៏​បាន​ប្រើ​សំដី​ធ្ងន់​ៗ​ដាក់​លោក​សម រ​ង្ស៊ី ជា​មនុស្ស​អាក្រក់ ហើយ​សម្តេច​ថា សូម​លោក​សម រ​ង្ស៊ី សង្ឃឹម​!«…» ខ្ញុំ​រង់ចាំ​មើល​ឆ្កែ​មួយ​ក្បាល​នេះ​វា​មាន​លទ្ធភាព ដើម្បី​ធ្វើ​អី​ហ៊ុន សែន ។ ប៉ុន្តែ​មាន​ម្នាក់​មក​បក្សនយោបាយ​ផ្សេង​បាន​វាយ​មក​សួរ​ថា មាន​យន្តហោះ​មួយ​មក ក្រឡឹង​មក​លើ​កម្ពុជា​រួច​ហើយ​គេ​ចុះ​ចត ហើយ​គេ​ឡើង​ត្រឡប់​ទៅ​វិញ អី​ញ្ចឹ​ង​តើ​សម្តេច​យល់ យ៉ាងម៉េច? ខ្ញុំ​មិន​បាន​ឆ្លើយ​តប​យ៉ាងណា​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ដាក់​សំណួរ​ថា តើ​អា​ឆ្កែ​ម្នាក់​នេះ​វា​មាន​យន្តហោះ​ខ្លួន​វា សម្រាប់​ហោះ​លើ​ដែនអាកាស​កម្ពុជា​មែន​ទេ ? បើ​មាន​យន្តហោះ​បរទេស ហើយ​អា​ឆ្កែ​ម្នាក់​នេះ ជិះ​លើ​យន្តហោះ​បរទេស​នេះ ហើយ​មក​ហោះ​លើ​ដែនអាកាស​កម្ពុជា ដោយ​មិន​សុំ​ច្បាប់ តើ​អាច​ធ្វើ​ទៅ​រួច​ទេ ? តើ​កងកម្លាំង​អាកាស​កម្ពុជា​មាន​ដែន​សមត្ថភាព បាញ់​យន្តហោះ​ដែល​ហោះ​លើ​ដែនអាកាស​កម្ពុជា​មិន​សុំ​ច្បាប់​ទេ ? ។

សម្តេច​ថា ឲ្យ​តែ​លោក​សម រ​ង្ស៊ី ចូល​មក​ដែនអាកាស​កម្ពុជា​ភ្លាម គឺ​បានដៃ​កម្ពុជា​ហើយ ព្រោះ​យន្ត​ត្រូវ​មក​ចុះ​នៅ​ព្រ​លាន​ណាមួយ​ត្រូវ​បាន​ត្រួតពិនិត្យ ។ ហើយ​អ្នកខ្លះ​ថា មាន​បរទេស​ជូន​សម រ​ង្ស៊ី មក​បាន​តាស់ តែ​មិន​វៃ​ខ្នោះ​បរទេស គឺ​វៃ​ខ្នោះ​តែ​អ្នក​ត្រូវ​បាន​តុលាការ​ចាប់ខ្លួន គឺ​វៃ​ខ្នោះ​អា​ឆ្កែ​មួយ​ក្បាល​នឹង ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា បើ​ទណ្ឌិត​សម រ​ង្ស៊ី ប្រុង​មក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ សម្តេច​ស្វាគមន៍​ជា​និច្ច ហើយ​សម្តេច​រង់ចាំ​ជា​និច្ច​រង់ចាំ​រហូត ។ អី​ញ្ចឹ​ង​បើ​អា​ឆ្កែ​មួយ​ក្បាល​នេះ​មិន​ទាន់​ទៅ​ណា​សម្តេច​នៅ​តែ​នៅ​រហូត​មិន​ថា​ឆ្នាំ​២០២៨ សូ​ម្បី​ដល់​ឆ្នាំ​២០៣៥ កំដរ​លេង​ជាមួយ​អា​ឆ្កែ​មួយ​នេះ​ដែរ ។

សូមរ​ឮ​កថា លោក​សម រ​ង្ស៊ី បាន​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សារ​ថា លោក​នឹង​វិល​ចូល​ស្រុក​វិញ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ​លោក​ថា នឹង​មក​ស្រុក​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នេះ​ដោយ​មក​ជាមួយ​ពលករ​កូរ៉េ ថៃ ដើម្បី​មក​ចាប់​សម្តេច​តេ​ជោ ហ៊ុន សែន​ទៀត​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ