ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បបួល​លោក​សម រ​ង្ស៊ី ស្បថ​ដាក់​ជីវិត​បើ​ថាស​ម្តេច​សម្លា.ប់​លោក ហុ​ក ឡង់​ឌី​ពិតមែន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បបួល​លោក​សម រ​ង្ស៊ី ស្បថ​ដាក់​ជីវិត ដោយសារ​រន្ទះបាញ់ បើ​សម្តេច​ពិតជា​បាន​សម្លាប់​លោក​ហុ​ក…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បបួល​លោក​សម រ​ង្ស៊ី ស្បថ​ដាក់​ជីវិត ដោយសារ​រន្ទះបាញ់ បើ​សម្តេច​ពិតជា​បាន​សម្លាប់​លោក​ហុ​ក ឡង់ ឌី ដែល​ដន្លង​នឹង​គ្នា​ពិតមែន ។ ការ​បបួល​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​លោក សម រ​ង្ស៊ី បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម លោក ឌី វិជ្ជា​កូនលោក​ហុ​ក ឡង់​ឌី និង​ត្រូវជា​កូនប្រសា​សម្តេច​តេ​ជោ កំពុង​រៀប​ផែនការ​សង សឹង​សម្តេច​តេ​ជោ ។ ដោយ​សហការ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេ​ង ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ប្រមាណ ៣,១៦១​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នា​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន ក៏​បាន​លើក​ឡើង​ថា វា​បាន​បង្ហោះ​ថា ខ្ញុំ​បាន​សម្លាប់​ហុ​ក ឡង់​ឌី អា​ឡូ​វ​នេះ​កូន​ហុ​កឡង់​ឌី ដែល​កូនប្រសា​ខ្ញុំ កំពុង​រក​វិធី​សងសឹក​ជាមួយ​ខ្ញុំ ដោយ​សហការ​ជាមួយ​សង ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ សម្តេច​បាន​បញ្ជាក់​ថា​៖«​អា​ឡូ​វ​ហ្អែ​ង (​សម រ​ង្ស៊ី​) ហ៊ាន​ស្បថ​ឲ្យ​រន្ទះបាញ់​ទេ? អា​ឆ្កែ​មួយ​ក្បាល? ពួក​ហ្អែ​ង​អត់​ហ៊ាន​ស្បថ​ទេ ព្រោះ​ហ្អែ​ង​និយាយ​ខុស ហើយ​កន្លង​ទៅ​សុទ្ធតែ​ថា សម្តេច ស ខេ​ង និយាយ​ចេះ និយាយ​ចុះ? តើ​ហ្អែ​ង​ហ៊ាន​ស្បថ​ទេ​ថា សម្តេច​ស ខេ​ង និយាយ​អី​ញ្ចឹ​ង?​» ។ សម្តេច​ក៏​បាន​ស្នើ​ឲ្យ​ទណ្ឌិត​សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅ ថា បើ​មិន​ហ៊ាន​ស្បថ សូម បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមក ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា​៖«​បើ​ហ្អែ​ង​ហ៊ាន​ស្បថ​អញ់ ហ៊ាន​ស្បថ​ដាក់​ជីវិត​ក្រុម​គ្រួសារ​ទាំងមូល ។ ថា កូនប្រសា​អញ់ កំពុង​តែ​សង​សឹង​ឪពុកក្មេក ដោយសារ​ខ្ញុំ​ជា​ដន្លង​ខ្ញុំ ។ បើ​រឿង​នឹង​អី​ញ្ចឹ​ង​មែន តើ​ហ្អែ​ង​(​សម រ​ង្ស៊ី​) ហ៊ាន​ស្បថ​ឲ្យ​ងាប់​ទាំង​ពូជ​ហ្អែ​ង​ទេ? ពួក​អានេះ​បបួល​ភ្នាល់​ចាញ់​ឯង រហូត​ហ្នឹង​» ។ សម្តេច​ក៏​បាន​សោយ​ស្តាយ​ផង​ដែរ ចំពោះ​ការ​ការ​បបួល​ស្បថ​លើក​មុន​ជាមួយ​លោក​សម រ​ង្ស៊ី ដោយសារ​ភ្លេច​ដាក់​លក្ខខណ្ឌ​ឲ្យ​ងាប់​មួយ​ពូជ​តែ​ម្តង ។ ការ​បបួល​ស្បថ​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន នេះ​បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​២ មិថុនា លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​គេចខ្លួន​នៅ​ក្រៅប្រទេស​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​អ្នក​សម្លាប់ ហុ​ក ឡង់​ឌី តាម​រយៈ​ការ​ដាក់​គ្រាប់បែក​ឲ្យ​ផ្ទុះ​ក្នុង​ឧទ្ធម្ភាគចក្រ (Helicopter) នៅ​ពេល​ដែល​កំពុង​តែ​ហោះហើរ លើ​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ