ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​កីឡាប្រដាល់ «​វើក សង្វៀន​គុន​ខ្មែរ» ប្រកាស​ចាប់ផ្តើម​ពី​ពេល​នេះ​តទៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១ ខែមិថុនា ឆ្នាំ ២០១៩ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក រួម​ជាមួយ​ស្ថានីយទូរទស្សន៍​បាយ័ន…

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១ ខែមិថុនា ឆ្នាំ ២០១៩ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក រួម​ជាមួយ​ស្ថានីយទូរទស្សន៍​បាយ័ន បាន​រួម​គ្នា​ប្រកាស​ចាប់ផ្តើម​កម្មវិធី​ប្រដាល់​មិត្តភាព​រដូវ​កាល​ថ្មី​របស់​ខ្លួន​ហើយ​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ ២០១៩ នេះ​តទៅ​សម្រាប់​រយៈពេល ១ ឆ្នាំ​ពេញ​តែ​ម្តង ដោយ​កម្មវិធី​នេះ​ត្រូវ​បាន​ហៅ​ថា «​វើក សង្វៀន​គុន​ខ្មែរ​» ។

កម្មវិធី «​វើក សង្វៀន​គុន​ខ្មែរ​» នឹង​នាំ​មក​នូវ​ការ​ប្រកួត​ប្រដាល់​ជា​រៀងរាល់ថ្ងៃ​សៅរ៍​ចាប់ពី ម៉ោង​៦​ល្ងាច​តទៅ​សរុប ៣ គូ រវាង​កីឡាករ​កម្ពុជា​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ចំនួន ២ គូ និង​កម្ពុជា ជាមួយ​កម្ពុជា ១ គូ ដោយ​ការ​ប្រកួត​នេះ​ក៏​នឹង​ត្រូវ​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​នៅ លើ​ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន​រៀងរាល់ថ្ងៃ​សៅរ៍ ហើយ​ទស្សនិកជន​ក៏​អាច​ចូលរួម​ទស្សនា​ផ្ទាល់​នូវ​ការ​ប្រកួត​នេះ នៅ​ឯ​ស្ថានីយទូរទ្សន៍​បាយ័ន​ស្ទឹង​មាន​បាន​ជ័យ​ផង​ដែរ ។

លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ នាយក​គ្រប់​គ្រង់​ផ្នែក​លក់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជិ​ស បានឱ្យ​ដឹង​ថា «​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ចូលរួម​ឧបត្ថម្ភ​ផ្តាច់មុខ​នាំ​មក​នូវ​កម្មវិធី «​វើក សង្វៀន​គុន​ខ្មែរ​» នេះ​ឡើង គឺ​ក្នុង​គោលបំណង​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​បុរាណ​ខ្មែរ​ឱ្យ​កាន់តែ​មាន ប្រជាប្រិយភាព​ទាំង​នៅ​ក្នុងស្រុក និង​លើ​ឆាក​អន្តរជាតិ ហើយ​ក៏​ចង់​លើកទឹកចិត្ត​ដល់​យុវជន និង​យុវវ័យ​ឱ្យ​ចូលរួម​ហាត់​លេង​កីឡា​នេះ​ដើម្បី​សុខភាព ក៏​ដូច​ជា​ថែរក្សា​នូវ​សម្បត្តិ កីឡា​វប្បធម៌​ជាតិ​ផង​ដែរ​» ។

ឯកឧត្តម តែម មឺ​ន ប្រធាន​សហព័ន្ធ​ប្រដាល់​កម្ពុជា និង​តំណាង​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​របស់​ស្ថានីយទូរទស្សន៍​បាយ័ន បានឱ្យ​ដឹង​ថា «​ការ​ប្រកួត​មិត្តភាព​នេះ​កីឡាករ​នីមួយ​ៗ​ក៏​នឹង​ទទួល​បាន​នូវ​ការ​ឧ​ប​ត្ថ​ម​ទឹកប្រាក់ ៦០ ម៉ឺន​រៀល​សម្រាប់​គូ​ធម្មតា និង ១ លាន​រៀល​សម្រាប់​គូ​ពិសេស​បន្ថែម​ផង​ដែរ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក រាល់​ជ័យ​ជំនះ​ទៅ​លើ​គូរ​ប្រកួត​របស់​ខ្លួន​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ